ប្រភេទទាំង ៤ នៃអចលនទ្រព្យ
១) អចលនទ្រព្យលំនៅដ្ឋាន ឬ Residential Real Estate
សំណៅដល់សំណង់សាងសង់ថ្មី និងផ្ទះលក់ឡើងវិញ ភាគច្រើនគឺជាគេហដ្ឋានជាលក្ខខណៈគ្រួសា។ ក្រៅពីនោះមានដូចជា ខុនដូ កន្លែងរស់នៅរួម ទីប្រជុំជន ផ្ទះសម្រាប់វិស្សមកាលជាដើម។
២_អចលនទ្រព្យពាណិជ្ជកម្ម ឬ Commercial Real Estate
អចលនទ្រព្យពាណិជ្ជកម្ម សំដៅដល់មជ្ឈមណ្ឌលផ្សារទំនើប (shopping centers) និងផ្សារទំនើប អាគារ (strip malls ) អគារវេជ្ជសាស្ត្រ និងអប់រំ សណ្ឋាគារ និងការិយាល័យជាដើម។ អគារផ្ទះល្វែង ជារឿយៗត្រូវបានគេចាត់ទុកថាជាពាណិជ្ជកម្មទោះបីជាវាត្រូវបានប្រើសម្រាប់ការស្នាក់នៅក៏ដោយ នេះក៏ព្រោះតែគេប្រើវាជាកម្មសិទ្ធិដើម្បីផលិតប្រាក់ចំណូល។
៣_អចលនទ្រព្យឧស្សាហកម្ម ឬ Industrial Real Estate
អគាររោងចក្រ ឧស្សាហកម្ម កន្លែងផលិតកម្ម និងឃ្លាំងនានា ត្រូវបានគេចាត់ទុកថាជាអចលនទ្រព្យឧស្សាហកម្ម។ អគារទាំងនេះអាចត្រូវបានប្រើសម្រាប់ការស្រាវជ្រាវ ផ្នែកផលិតកម្ម ជាកន្លែងផ្ទុកនិងចែកចាយទំនិញ។ គេត្រូវធ្វើការបែងចែកវាឲ្យបានច្បាស់រវាងកន្លែងនីមួយៗដែលបានរៀបរាប់ខាងលើ ព្រោះគោលបំណងនៃការបែងចែក គឺត្រូវកំណត់ឲ្យដាច់ដោយឡែកពីគ្នានូវតំបន់ (Zone) លក្ខខណ្ឌនៃការសាងសង់ ក៏ដូចជាការលក់។
៤_ដីធ្លី ឬ Land
រាប់បញ្ចូលទាំងដីទំនេរ ដីស្រែចំការ និងកសិដ្ឋានដែលត្រូវការប្រើប្រាស់ដីធ្លីធំៗ វាក៏ត្រូវបានគេរាប់ផងដែរនូវ ដីទំនេរ (ទាំងមានការអភិវឌ្ឍ មិនទាន់អភិវឌ្ឍ) ការប្រើឡើងវិញ និងផ្សេងៗទៀត។
ប្រភព៖ https://www.thebalance.com/real-estate-what-it-is-and-how...
We Guide You To The Best Choice.
សូមទំនាក់ទំនង៖
☎️(+855)15 224 299
☎️(+855)96 62 62 642
☎️(+855)12 66 61 04
📩 Email: [email protected]
អាសយដ្ឋាន៖ ផ្ទះលេខ 5A ផ្លូវ 11OBT, សង្កាត់ ចោមចៅ ខណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ។
#Real_Estate
#Real_Estate_Cambodia
______________________________
Powered by: BizKhmer Media
Supported by: BizKhmer