Mall ឬ Shopping Mall ៥ មានវ័យចំណាស់ជាងគេលើពិភពលោក
តើ Mall ឬ Shopping Mall ណាខ្លះដែលលោកអ្នកស្គាល់ ហើយមានអាយុច្រើន ឬហៅថាជាអគារផ្សារទំបើនដែលចំណាស់ជាងគេ?
ខាងក្រោមនេះ គឺជា Mall ក៏ដូចជា Shopping Mall ដែលមានវ័យចំណាស់ជាងគេចំនួន ៥ អាចចាត់ទុកបានជាប្រវត្តិសាស្រ្តពិភពលោក។ តែតំបន់ទាំងនេះនៅតែមានអ្នកទៅទស្សនា និងទិញទំនិញច្រើនដដែល។
១) The Westminster Arcade
Westminster Arcade គឺជាមជ្ឈមណ្ឌលផ្សារទំនើបដំបូងគេបង្អស់នៅសហរដ្ឋអាមេរិកដែលត្រូវបានសាងសង់នៅឆ្នាំ ១៨២៨ ក្នុងទីក្រុង Providence កោះ Rhode ។ វាត្រូវបានគេយកគម្រូការសាងសង់តាមអគារបុរាណរបស់ក្រិច និងផ្នែកខ្លះទៀតស្រដៀងទៅនឹងប្រាសាទ Hellenic បុរាណ។ មានការជួសជុលជាបន្តបន្ទាប់ ចំណែកការជួសជុលចុងក្រោយបានធ្វើឡើងនៅចន្លោះឆ្នាំ ២០០៨ និងឆ្នាំ ២០១៣ ដូច្នេះផ្សារទំនើបនេះនឹងនៅតែបន្តដំណើរការសម្រាប់អនាគតដែលអាចមើលឃើញ។
២) The Bourse
ទីតាំងនៅ Philadelphia សហរដ្ឋអាមេរិក Bourse បានក្លាយជាមជ្ឈមណ្ឌលផ្សារទំនើបនៅចុងទសវត្សឆ្នាំ ១៩៧០ ខណៈនោះក៏មាន Mall ដទៃទៀតជាច្រើនបានសាងសង់ឡើងតែក៏ត្រូវបានរំលាយទៅវិញក្នុងរយៈពេលខ្លី។ តែទោះយ៉ាងណា Bourse ត្រូវបានសាងសង់ឡើងតាំងតែពីទសវត្សឆ្នាំ ១៨៩០ មកម្ល៉េះ។ ដើមឡើយ Bourse វាត្រឹមជាកន្លែងនៃការដោះដូរទំនិញនិងទីស្នាក់ការកណ្តាលសម្រាប់ក្រុមហ៊ុនដឹកជញ្ជូននិងនាំចូលធំៗ តែប៉ុណ្នោះ។
៣) Galleria Vittorio Emanuele II
ជាហាងលក់ទំនិញដ៏ធំសម្បើមមួយក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី បានចំណាយពេលជាងមួយទស្សវត្សដើម្បីសាងសង់ជាមួយនឹងការសាងសង់ (ចាប់ផ្តើមក្នុងអំឡុងឆ្នាំ ១៨៦៥ បានបញ្ចប់នៅឆ្នាំ ១៨៧៧។ វាជាកន្លែងដែលប្រមូលផ្តុំទៅដោយយីហោល្បីៗជាច្រើនទាំងសំលៀកបំពាក់ គ្រឿងអលង្ការ រថយន្ត និងអ្វីៗជាច្រើនផ្សេងៗទៀត រហូតមានយីហោខ្លះត្រូវបានគេតំកល់ទុកជាតំណាងនៅទីនេះ។ Galleria Vittorio Emanuele II ត្រូវបានគេចាត់ទុកថាជាផ្សារទំនើបមួយដែលបង្ហាញពីស្ថាបត្យកម្មរបស់អ៊ីតាលី និងចំណាស់មួយលើពិភពលោក។
៤) Bellevue Square
Bellevue Square ដែលត្រូវបានគេហៅថាផ្សារទំនើប Bellevue នៅពេលដែលវាបានបើកដំបូងនៅឆ្នាំ ១៩៤៦ នៅ Bellevue រដ្ឋវ៉ាស៊ីនតោន វាបានបើកដំណើរការដំបូងក្នុងទស្សវត្សឆ្នាំ ១៩៥០។ ជាមធ្យមផ្សារនេះមានភ្ញៀវ ១៦ លាននាក់ជារៀងរាល់ឆ្នាំនិងការប៉ាន់ស្មានបាននិយាយថាជាមធ្យមភ្ញៀវម្នាក់ៗចំណាយច្រើនជាង ១០០ ដុល្លារក្នុងមួយដង។
៥) Country Club Plaza
ត្រូវបានសាងសង់នៅឆ្នាំ ១៩២២ Country Club Plaza នៅតែជាកន្លែងលក់ទំនិញដ៏ពេញនិយមមួយនៅក្នុងទីក្រុង Kansas រដ្ឋ Missouri។ ផ្សារនេះត្រូវបានគេយកគំរូតាមទីក្រុង Seville ប្រទេសអេស្ប៉ាញ។ ទោះបីជាវាមិនមែនជាផ្សារទំនើបដំបូងគេនៅក្នុងប្រទេសក៏ដោយ វាគឺជាហាងដំបូងគេដែលត្រូវបានរចនាឡើងយ៉ាងពិសេសដើម្បីអាចផ្ទុកមនុស្សដែលបើកបររថយន្តរបស់ពួកគេចូលទៅទិញឥវ៉ាន់។ Country Club Plaza មានយីហោល្បីច្រើននៅទីនេះដូចជា Gucci FAO Schwarz និង Saks 5th Avenue ជាដើម។
_______________________________
We Guide You To The Best Choice.
សូមទំនាក់ទំនង៖
☎️(+855)15 224 299
☎️(+855)96 62 62 642
☎️(+855)12 66 61 04
Tel: 015 224 299 / 096 62 62 642 / 012 66 61 04
📩 Email: [email protected]
អាសយដ្ឋាន៖ ផ្ទះលេខ 5A ផ្លូវ 11OBT, សង្កាត់ ចោមចៅ ខណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ។
#Real_Estate
#Real_Estate_Cambodia
______________________________
Powered by: BizKhmer Media
Supported by: BizKhmer