កម្រង​សុភាសិត​បារាំង​ចំនួន ​១៣ឃ្លា ដែល​សុទ្ធតែ​ជា​ទស្សន​ល្អៗ​ដែល​អ្នក​គួរ​កត់ត្រា​ចងចាំ​ទុក​ក្នុង​ជីវិត​



ខាងក្រោម​នេះ​គឺជា​កម្រង​សុភាសិត​បារាំង​ចំនួន​ ១៣ឃ្លា ដែល​សុទ្ធតែ​ជា​ទស្សន​ល្អៗ​ដែល​អ្នក​គួរ​កត់ត្រា​ចងចាំ​ទុក​ក្នុង​ជីវិត៖

  1. «នៅ​ពេល​មនុស្ស​មិន​អាច​ស្វែងរក​សន្តិភាព​នៅ​ខាងក្នុង​ខ្លួនឯង វា​ជា​រឿង​ឥតប្រយោជន៍​នោះ​ឡើយ​ក្នុង​ការ​ស្វែងរក​វា​នៅ​ទីណា​ផ្សេង។»
  2. «កូន​ក្មេង​និង​មនុស្ស​ឆ្កួត​មាន​ជីវិត​រីករាយ។»
  3. «អ្វី​ៗ​នឹង​មក​ទៅ​តាម​ពេលវេលា​សម្រាប់​អ្នក​ដែល​ចេះ​រង់ចាំ។»
  4. «សមុទ្រ​មិន​បដិសេធ​ស្ទឹង​ណា​ទាំងអស់។»
  5. «បុគ្គល​ដែល​គំរាម​គឺ​មាន​ការ​ភ័យខ្លាច។»
  6. «បុគ្គល​ដែល​ស្ដោះ​ទៅ​ក្នុង​ខ្យល់​នឹង​បំពុល​កខ្វក់​ខ្លួនឯង។»
  7. «បុគ្គល​ដែល​មាន​អ្វី​គ្រប់យ៉ាង មិន​រីករាយ​នឹង​អ្វី​ទាំងអស់។»
  8.  «សិល្បៈ​នៃ​ការ​ធ្វើឲ្យ​ទាក់ទាញ​គឺជា​សិល្បៈ​នៃ​ការ​បំភ័ន្ត។»
  9. «បុគ្គល​ដែល​គេង​លក់​ស្កប់ស្កល់​គឺជា​បុគ្គល​ដែល​មិន​មាន​អ្វី​ត្រូវ​បាត់បង់។»
  10.  «អ្នក​មិន​អាច​ឆ្លាត​បាន​ឡើយ​បើ​អ្នក​មិន​ធ្លាប់​ធ្វើ​រឿង​ឆ្កួត​ឡប់។»
  11. «កាន់តែ​ជិត​ព្រះវិហារ កាន់តែ​ឆ្ងាយ​ពី​ព្រះ។»
  12.  «កុំ​ស្វែងរក​កំហុស​នៅ​ក្នុង​អ្វី​ដែល​អ្នក​មិន​យល់។»
  13. «ទុក្ខសោក​និង​រីករាយ​ដណ្ដើម​យក​ឈ្នះ​ទៅលើ​គ្នា​ទៅវិញទៅមក។»

    អត្ថបទទាក់ទង៖ សុភាសិត​របស់​បារាំង​ចំនួន​១៥​ឃ្លា ដែល​អ្នក​អាច​រៀន​សូត្រ​ពី​គតិបណ្ឌិត​របស់​ពួកគេ​បាន

ដោយ៖ ស្រីពៅ

X
5s