ប្រយោគទាំង ១០ឃ្លា របស់លោក Jiddu Krishnamurti បុគ្គលដ៏មានបញ្ញាមួយរូបរបស់ឥណ្ឌា
ខាងក្រោមនេះគឺជាប្រយោគទាំង ១០ឃ្លា របស់លោក Jiddu Krishnamurti បុគ្គលដ៏មានបញ្ញាមួយរូបរបស់ឥណ្ឌា:
១) «មិនមានការរង្វាស់នៃសុខភាពណាដែលស័ក្ដិសមសម្រាប់សង្គមដែលឈឺយ៉ាងខ្លាំងក្លានោះឡើយ។»
២) «សេរីភាពចេញពីការចង់បានចម្លើយមានសារសំខាន់សម្រាប់ការយល់អំពីបញ្ហា។»
៣) «ការអះអាងមិនឈប់ឈរនៃជំនឿគឺជាការចង្អុលបង្ហាញអំពីភាពភ័យខ្លាច។»
៤) «នៅពេលបុគ្គលម្នាក់បាត់បង់ទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយធម្មជាតិ ប្រាសាទ វិហារឥស្លាម វិហារគ្រិស្តនឹងក្លាយជាសំខាន់។»
៥) «ពួកយើងសុទ្ធតែចង់ក្លាយជាមនុស្សល្បីល្បាញ ហើយក្នុងខណៈពេលដែលយើងចង់ក្លាយជាអ្វីមួយ យើងនឹងលែងមានសេរីភាពទៀតហើយ។»
៦) «បើយើងពិតជាអាចយល់ពីបញ្ហា ចម្លើយនឹងចេញពីវាមក ព្រោះថាចម្លើយមិននៅដាច់ពីបញ្ហានោះឡើយ។»
៧) «នៅពេលអ្នកហៅខ្លួនឯងថាជាឥស្លាម ឬជាគ្រិស្តបរិស័ទ ឬជាជនជាតិអឺរ៉ុប ឬក៏អ្វីដទៃផ្សេង អ្នកកំពុងតែហិង្សាហើយ។ តើអ្នកឃើញទេថាហេតុអ្វីបានជាវាហិង្សា ? ពីព្រោះតែអ្នកកំពុងតែបានបែងចែកខ្លួនឯងចេញពីមនុស្សជាតិដទៃទៀត។ នៅពេលអ្នកបែងចែកខ្លួនឯងតាមរយៈជំនឿ តាមរយៈជាតិសាសន៍ តាមរយៈវប្បធម៌ប្រពៃណី វានឹងបង្កកំណើតឲ្យអំពើហិង្សា។»
៨) «មិនមានការបញ្ចប់ចំពោះការរៀនសូត្រឡើយ។ វាមិនមែនថាអ្នកអានសៀវភៅ ជាប់ការប្រឡង រួចបញ្ចប់ការសិក្សារបស់អ្នកនោះឡើយ។ ជីវិតទាំងមូល រាប់ចាប់តាំងពីខណៈពេលដែលអ្នកចាប់កំណើតរហូតដល់ខណៈពេលដែលអ្នកស្លាប់ គឺជាដំណើរការនៃការរៀនសូត្រ។»
៩) «រាល់មនោគមវិជ្ជាទាំងអស់សុទ្ធតែឆ្កួតឡប់ មិនថាជាសាសនាឬនយោបាយនោះឡើយ ក៏ព្រោះតែវាគឺជាការគិតដែលផ្អែកលើទស្សន ពាក្យដែលផ្អែកលើទស្សន ដែលបានបែងចែកមនុស្សយ៉ាងគួរឲ្យសោកស្ដាយ។»
១០) «ហេតុអ្វីបានជាការគិតរបស់អ្នកអនុលោមតាម ? តើអ្នកធ្លាប់សួរដែរទេ ? តើអ្នកមានសតិដឹងទេថាអ្នកកំពុងតែអនុលោមតាមលំនាំអ្វីមួយ ? វាមិនសំខាន់នោះទេថាតើលំនាំនោះជាអ្វី មិនថាអ្នកបានសាងសង់លំនាំឲ្យខ្លួនឯង ឬក៏វាត្រូវបានគេសាងសង់សម្រាប់អ្នកនោះឡើយ។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ សម្រង់សម្ដីប្រកបដោយគតិបណ្ឌិតចំនួន ៥របស់លោក Jiddu Krishnamurti