ទស្សន​ជីវិត​ចំនួន​១០ឃ្លា ដែល​អាច​ជំរុញ​អ្នក​ឲ្យ​ផ្លាស់ប្ដូរ​ទម្លាប់​នៃ​ការ​គិត​ចាស់​របស់​អ្នក​



ខាងក្រោម​នេះ​គឺជា​ទស្សន​ជីវិត​ចំនួន​១០ឃ្លា ដែល​អាច​ជំរុញ​អ្នក​ឲ្យ​ផ្លាស់ប្ដូរ​ទម្លាប់​នៃ​ការ​គិត​ចាស់​របស់​អ្នក:

) «អ្នក​មិនមែន​មាន​វិញ្ញាណ​នោះ​ទេ។ អ្នក​គឺជា​វិញ្ញាណ។ អ្នក​មាន​រាងកាយ។» C. S. Lewis

) «រាល់​ការ​លំបាក​ដែល​ធំ​និង​ជ្រៅ​ទាំងឡាយ​បង្កប់​នៅ​ខាងក្នុង​វា​នូវ​ដំណោះស្រាយ​របស់​វា។ វា​ជំរុញ​យើង​ឲ្យ​ផ្លាស់ប្ដូរ​ការ​គិត​របស់​យើង​ដើម្បី​រក​ឃើញ​វា។» Niels Bohr

) «មិន​មាន​ពណ៌​លឿង​និង​ពណ៌​ទឹកក្រូច គឺ​មិន​មាន​ពណ៌​ខៀវ​នោះ​ឡើយ។» Vincent van Gogh

) «ដំណើរ​ផ្សងព្រេង​តែមួយគត់​គឺជា​ដំណើរ​ផ្សងព្រេង​នៅ​ខាងក្នុង។» Rainer Maria Rilke

) «ចូរ​បណ្ដោយ​ឲ្យ​ជីវិត​កើតឡើង​ចំពោះ​អ្នក។ ជឿ​ខ្ញុំ​ចុះ​ថា ជីវិត​តែងតែ​ត្រូវ​ជានិច្ច។» Rainer Maria Rilke

) «ចូរ​មាន​សេចក្ដី​អត់ធ្មត់​ចំពោះ​គ្រប់យ៉ាង​ដែល​នៅ​មិន​ទាន់​បាន​ដោះស្រាយ​ចេញ​ពី​ក្នុង​បេះដូង​របស់​អ្នក។ ចូរ​រស់នៅ​ក្នុង​សំណួរ។» Rainer Maria Rilke

) «ការ​ពិត​មិន​ផ្លាស់ប្ដូរ​ទៅ​តាម​សមត្ថភាព​របស់​យើង​ក្នុង​ការ​ទ្រាំទ្រ​ជាមួយ​វា​នោះ​ឡើយ។» Flannery O'Connor

) «ការ​ទទួលស្គាល់​ខ្លួនឯង​មិន​បាន​រាំងស្ទះ​ដល់​ការ​ដែល​ព្យាយាម​ក្លាយ​ជា​មនុស្ស​ដែល​ល្អ​ប្រសើរ​ជាង​មុន​នោះ​ឡើយ។» Flannery O'Connor

) «មនុស្ស​ចូលចិត្ត​ខ្លាំង​ពេក​នូវ​ការ​ត្រិះរិះ​គិត​ប្រកប​ដោយ​ហេតុផល​និង​ការ​រៀបចំ​អ្វីមួយ​ឲ្យ​ទៅ​ជា​ប្រព័ន្ធ​ដែល​មាន​របៀបរៀបរយ​រហូត​ទាល់តែ​ពួកគេ​គិត​ថា​ការ​បង្ខូច​ការពិត ការ​បិទ​ភ្នែក​និង​ត្រចៀក​ទៅ​នឹង​ភស្តុតាង​ដែល​ផ្ទុយ​ដើម្បី​រក្សា​ឲ្យ​បាន​នូវ​ការ​បង្កើត​ឡើង​នៃ​ឡូហ្សិក​របស់​ពួកគេ​គឺជា​រឿង​ធម្មតា។» Fyodor Dostoevsky

១០) «មានតែ​តាមរយៈ​សេចក្ដី​ទុក្ខ​ប៉ុណ្ណោះ​ដែល​យើង​អាច​រក​ឃើញ​ខ្លួនឯង។» Fyodor Dostoevsky

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ សម្ដី​ដកស្រង់​ចំនួន​១០​ឃ្លា ដែល​នឹង​ធ្វើឲ្យ​អ្នក​សញ្ជឹង​គិត​ឡើងវិញ​ពី​ជីវិត​របស់​អ្នក

X
5s