គតិ​ចំនួន​៥ឃ្លា ដែល​អាច​ចង្អុល​បង្ហាញ​អ្នក​ពី​ឫសគល់​ដែល​ជា​បញ្ហា​ដែល​អ្នក​ស្រាយ​មិន​ចេញ​នៅ​ក្នុង​ដំណើរ​ជីវិត​អ្នក​



ខាងក្រោម​នេះ​គឺជា​គតិ​ចំនួន​៥ឃ្លា ដែល​អាច​ចង្អុល​បង្ហាញ​អ្នក​ពី​ឫសគល់​ដែល​ជា​បញ្ហា​ដែល​អ្នក​ស្រាយ​មិន​ចេញ​នៅ​ក្នុង​ដំណើរ​ជីវិត​អ្នក:

) «នៅ​ពេល​ភ្នែក​ឃើញ វា​គ្រាន់តែ​ទទួល​យក​ព័ត៌មាន​ពណ៌​និង​រូបរាង​តែ​ប៉ុណ្ណោះ។ នៅ​សល់​ទាំង​ប៉ុន្មាន​កើតឡើង​នៅ​ក្នុង​ការ​គិត​ទាំងអស់។» Ayya Khema

) «សេចក្ដី​ទុក្ខ​គឺជា​គ្រូ​ដ៏​ល្អ​បំផុត​របស់​យើង​ពី​ព្រោះ​ថា​វា​តោង​យើង​ជាប់​មិនលែង​ហើយ​ក្ដោប​យើង​ជាប់​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​វា​រហូត​ទាល់តែ​យើង​បាន​រៀន​សូត្រ​ពី​មេរៀន​ដែល​ជាក់លាក់​ណាមួយ​នោះ។ មានតែ​បែប​នេះ​ប៉ុណ្ណោះ​ទើប​សេចក្ដី​ទុក្ខ​ដោះលែង​អ្នក។ បើ​យើង​មិន​ទាន់​បាន​រៀន​ពី​មេរៀន​របស់​យើង​ទេ ពួក​យើង​ស្ទើរតែ​អាច​ប្រាកដ​បាន​ថា​មេរៀន​ដដែល​នេះ​នឹង​ត្រឡប់​មក​វិញ​ម្ដងទៀត ព្រោះថា​ជីវិត​មិនមែន​ជា​អ្វី​ទាំងអស់​ក្រៅតែ​ពី​ជា​ថ្នាក់​រៀន​របស់​មនុស្ស​ដឹងក្ដី បើ​យើង​មិន​ជាប់​នៅ​ក្នុង​មុខវិជ្ជា​ណាមួយ យើង​គ្រាន់តែ​ត្រូវ​ប្រឡង​ម្ដងទៀត​នោះ​ឯង។ មិនថា​មេរៀន​អ្វី​ក៏​ដោយ​ដែល​យើង​បាន​រំលង យើង​នឹង​ត្រូវ​ទទួល​បាន​វា​ម្ដង​ទៀត។ ហេតុនេះ​ហើយ​ទើប​យើង​រក​ឃើញ​ខ្លួនឯង​ថា​បាន​ប្រតិកម្ម​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​ស្រដៀង​គ្នា​នៅ​ក្នុង​របៀប​ស្រដៀង​គ្នា​ដដែលៗ​ជាច្រើន​ដង។» Ayya Khema

) «ភាព​រសាប់រសល់​និង​ការ​ព្រួយបារម្ភ​តែងតែ​មាន​ទំនាក់ទំនង​នឹង​ចំណង់ ហើយ​នៅ​ពេល​ដែល​យើង​កត់សម្គាល់​ឃើញ​វា​ហើយ​ប្រលែង​ចោល​នូវ​ចំណង់​នេះ​បាន បេះដូង​នឹង​ត្រូវ​បាន​បន្សុទ្ធ​ហើយ​ចិត្ត​នឹង​ស្ងប់។» Ayya Khema

) «អ្នក​កំពុងតែ​ចាប់ផ្ដើម​យល់​ហើយ​តើ​មែន​ដែរ​ទេ ? ថា​ពិភពលោក​ទាំងមូល​ស្ថិត​នៅ​ខាងក្នុង​អ្នក គឺ​នៅ​ក្នុង​ការ​យល់​ឃើញ​របស់​អ្នក​និង​បេះដូង​របស់​អ្នក។ ថា​ដើម្បី​អាច​ស្វែងរក​ឃើញ​សន្តិភាព អ្នក​ត្រូវតែ​មាន​សន្តិភាព​ជាមួយ​ខ្លួនឯង​ជាមុន​សិន ហើយ​ដើម្បី​អាច​រីករាយ​នឹង​ជីវិត អ្នក​ត្រូវតែ​រីករាយ​ជាមួយ​នឹង​អ្នក​គឺជា​នរណា ហើយ​នៅ​ពេល​ដែល​អ្នក​អាច​សម្រេច​វា​បាន អ្នក​នឹង​ត្រូវ​បាន​ការពារ​ពី​គ្រប់យ៉ាង​ដែល​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ថា​អ្នក​មិន​អាច​បន្ត​ទៅ​មុខ​ទៀត​បាន ហើយ​ជាមួយ​នឹង​អំណោយ​ដែល​អ្នក​ស្គាល់​ខ្លួនឯង​នេះ បើ​ទោះជា​អ្នក​នៅ​ម្នាក់ឯង​ក៏​ដោយ ក៏​មិន​មាន​ថ្ងៃ​ដែល​អ្នក​នឹង​ឯកា​នោះ​ឡើយ។» អនាមិក

) «ស្វែងរក​ខ្លួនឯង​មិនមែន​ដូច​អ្វី​ដែល​អ្នក​គិត​នោះ​ឡើយ។ អ្នក​មិនមែន​ជា​លុយ​ក្រដាស​១០​ដុល្លារ​មួយ​សន្លឹក​នៅ​ក្នុង​ហោប៉ៅ​អាវ​ធំ​កាល​ពី​រដូវ​រងា​លើក​មុន​របស់​អ្នក​នោះ​ឡើយ។ អ្នក​ក៏​មិនមែន​ត្រូវ​បាន​បាត់បង់​នោះ​ដែរ។ អ្នក​ពិត​ប្រាកដ​គឺ​នៅ​ទីនោះ​ឯង ដែល​ត្រូវ​បាន​កប់​នៅ​ក្រោម​ការ​ដាក់​កម្រិត​ពី​វប្បធម៌ ការ​យល់ឃើញ​របស់​អ្នកដទៃ និង​ការ​សន្និដ្ឋាន​មិន​ត្រឹមត្រូវ​ដែល​អ្នក​បាន​គូស​ឡើង​នៅ​ពេល​អ្នក​នៅ​ក្មេង​ដែល​បាន​ក្លាយ​ជា​ជំនឿ​អំពី​អ្នក​ជា​នរណា។ ស្វែងរក​ខ្លួនឯង​តាមពិត​ទៅ​គឺជា​ការ​ត្រឡប់​ទៅ​កាន់​ខ្លួនឯង​វិញ។ ការ​លុបចោល ការ​ជីក​កាយ​ចេញ ការ​ចងចាំ​ពី​អ្នក​ធ្លាប់​ជា​នរណា​មុន​ពេល​ពិភពលោក​ចាប់​បាន​អ្នក។» Emily McDowell


ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ សុភាសិតជនជាតិ​ចិន​ចំនួន ​១៣​ឃ្លា បង្កប់​នូវ​ខ្លឹមសារ​ពិតស៊ីជម្រៅ​ពី​ជីវិត​ 

X
5s