ប្រយោគ​ចំនួន​៧ឃ្លារបស់ទស្សនវិទូ​អង់គ្លេស Alan Watts ដកស្រង់ពីសៀវភៅ The Way of Zen​



ខាងក្រោម​នេះ​គឺជា​ប្រយោគ​ចំនួន​៧ឃ្លា ដែល​ត្រូវបាន​ដកស្រង់​ចេញពី​សៀវភៅ​ដែល​ត្រូវបាន​និពន្ធ​ដោយ​ទស្សនវិទូ​អង់គ្លេស Alan Watts ដែល​មាន​ចំណងជើង​ថា The Way of Zen:

) «នៅពេល​ដែល​យើង​ប៉ុនប៉ង​ចង់​អនុវត្ត​អំណាច​ឬ​ការ​គ្រប់គ្រង​ទៅលើ​នរណា​ម្នាក់ យើង​នឹង​មិន​អាច​ចៀសវាង​បាន​ឡើយ​ក្នុង​ការ​ដែល​ផ្ដល់ឲ្យ​មនុស្ស​ម្នាក់​នូវ​អំណាច​ឬ​ការ​គ្រប់គ្រង​ដូចគ្នា​មក​លើ​អ្នក។»


) «សត្វ​ក្អែប​ធ្លាប់​សប្បាយ​រីករាយ រហូត​ទាល់តែ​កង្កែប​និយាយ​ទាំង​កំប្លែង​ថា៖ «តើ​ជើង​មួយ​ណា​ទៅ​ក្រោយ​ជើង​មួយណា ?» នេះ​ក៏​បាន​ធ្វើឲ្យ​ការគិត​របស់​វា​ធ្វើការ​ទៅដល់​កម្រិត​យ៉ាង​ខ្ពស់។ វា​ក៏​ទម្រេត​ខ្លួន​ជាមួយ​នឹង​អារម្មណ៍​ច្របូកច្របល់​នៅ​ក្នុង​រណ្ដៅ គិត​អំពី​របៀប​ក្នុង​ការ​រត់។»


) «បើ​យើង​បើក​ភ្នែក​របស់​យើង​ហើយ​មើលឃើញ​បាន​ច្បាស់ វា​នឹង​ក្លាយ​ជា​ច្បាស់លាស់​ថា​មិន​មាន​ពេល​ផ្សេង​ណា​ឡើយ​ក្រៅពី​ខណៈពេល​នេះ ហើយ​អតីតកាល​និង​អនាគតកាល​គ្រាន់តែ​ជា​ការ​ដែល​ចិត្ត​ត្រូវបាន​រវល់​ដោយ​អ្វីផ្សេង​ដោយ​មិនមាន​ការពិត​ជាក់ស្ដែង​អ្វី​នោះ​ឡើយ។»


) «នេះ​គឺជា​គុណវិបត្តិ​ដែល​មិន​អាច​ចៀសវាង​បាន​នៃ​ការ​រៀន​ទស្សនវិទូ​របស់​អាស៊ី​ដោយ​វិធីសាស្ត្រ​បែប​អក្សរសាស្ត្រ​សុទ្ធសាធ​នៃ​ការ​សិក្សា​រៀនសូត្រ​របស់​ខាងលិច ក៏​ព្រោះតែ​ពាក្យ​អាច​ទំនាក់ទំនង​បាន​តែ​រវាង​អ្នក​ដែល​ធ្លាប់​ឆ្លងកាត់​បទពិសោធន៍​ស្រដៀងគ្នា​ប៉ុណ្ណោះ។»


) «មាន​សេរីភាព​ពី​ទស្សន​ដែល​ត្រូវ​បាន​ព្រមព្រៀង​គ្នា​ជា​រួម មិនមែន​មានន័យ​ថា​ត្រូវ​បដិសេធ​ទាត់​វា​ចោល​នោះ​ឡើយ ប៉ុន្តែ​គឺ​មិន​ត្រូវ​បាន​បោកបញ្ឆោត​ដោយ​វា។ វា​គឺជា​ការ​ដែល​អាច​ប្រើប្រាស់​វា​ជា​ឧបករណ៍​ជាជាង​ត្រូវបាន​ប្រើប្រាស់​ដោយ​វា។»


) «បើ​អ្នក​ចង់​ទទួលបាន​ការពិត​ដែល​មិនត្រូវ​បាន​ប្រឡាក់ ចូរ​កុំ​រវល់​ជាមួយ​ត្រូវ​និង​ខុស។ ជម្លោះ​រវាង​ត្រូវ​និង​ខុស​គឺជា​ជំងឺ​នៃ​ចិត្ត។»


) «ជោគជ័យ​តែងតែ​ជា​ការ​បរាជ័យ នៅ​ក្នុង​ន័យ​ដែល​បើ​បុគ្គល​ម្នាក់​ជោគជ័យ​ទៅលើ​អ្វីមួយ​កាន់តែ​ច្រើន តម្រូវការ​ដើម្បី​បន្ត​ការ​ជោគជ័យ​ទៀត​គឺ​មាន​កាន់តែ​ធំ។ ញាំុ​គឺជា​ការ​នៅ​រស់​ដើម្បី​ឃ្លាន។»


ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន១០ឃ្លាដកស្រង់ពីលោក Henry David Thoreau ទស្សនវិទូអាមេរិកសតវត្ស​វិ៍ទី​១៩​​

 

X
5s