សម្ដី​ដកស្រង់​ចំនួន​១០ឃ្លា ដែល​អាច​ធ្វើឲ្យ​អ្នក​សម្លឹង​មើល​ចូល​ទៅ​ក្នុង​អាថ៌កំបាំង​ដ៏​ជ្រៅ​នៃ​ខ្លួនឯង​



ខាងក្រោម​នេះ​គឺជា​សម្ដី​ដកស្រង់​ចំនួន​១០ឃ្លា ដែល​អាច​ធ្វើឲ្យ​អ្នក​សម្លឹង​មើល​ចូល​ទៅ​ក្នុង​អាថ៌កំបាំង​ដ៏​ជ្រៅ​នៃ​ខ្លួនឯង:

) «មិនថា​អ្នក​ប្រឹងប្រែង​បើកចំហ មាន​សន្តិភាព និង​ពោរពេញ​ដោយ​ក្ដី​ស្រឡាញ់​ប៉ុណ្ណា​ក៏ដោយ មនុស្ស​អាច​ជួប​អ្នក​បាន​ជ្រៅ​ត្រឹមតែ​កម្រិត​ដែល​ពួកគេ​ជួប​ខ្លួនឯង​តែ​ប៉ុណ្ណោះ។» Matt Kahn


) «នៅ​ពេល​ការ​ឈឺចាប់ ទុក្ខសោក ឬ​កំហឹង​កើតឡើង វា​គឺជា​ពេល​ដែល​ត្រូវ​សម្លឹង​មើល​ខាងក្នុង​អ្នក មិនមែន​ជុំវិញ​អ្នក​ឡើយ។» Sadhguru


) «មនុស្ស​បាន​ធ្លាក់​ក្នុង​អន្លង់ស្នេហ៍​ជាមួយ​នឹង​ពាក្យ​ហើយ​បាត់បង់​ពិភពលោក។ វា​គឺជា​ពេល​ដែល​ត្រូវ​ស្ដារ​វា​ឡើង​មក​វិញ​ហើយ។» Sadhguru


) «សកម្មភាព​មិន​តោង​ជាប់​ខ្ញុំ​ឡើយ​ព្រោះថា​ខ្ញុំ​មិន​ជាប់​ជំពាក់​ទៅនឹង​លទ្ធផល​របស់​វា​ឡើយ។ អ្នក​ដែល​យល់​វា​ហើយ​អនុវត្ត​វា នឹង​រស់នៅ​ក្នុង​សេរីភាព។» Krishna


) «សម្រាប់​បុគ្គល​ដែល​បាន​យក​ឈ្នះ​ទៅលើ​ចិត្ត​របស់​គាត់ ចិត្ត​គឺជា​មិត្ត​ដ៏​ល្អ​បំផុត​របស់​គាត់ ប៉ុន្តែ​សម្រាប់​បុគ្គល​ដែល​បរាជ័យ​នឹង​ធ្វើ​បែបនេះ ចិត្ត​គឺជា​សត្រូវ​ដ៏​ធំ​បំផុត​របស់​គាត់។» Krishna


) «វាលវដ្ដសង្សារ​សំដៅ​ទៅលើ​កាំ​ឬ​រង្វង់​នៃ​សេចក្ដីទុក្ខ ទម្លាប់​នៃ​ការ​រត់​ជុំវិញ​ជា​រង្វង់ រត់​ដេញ​តាម​បទពិសោធន៍​ដដែល​ៗ​ម្ដង​ហើយ​ម្ដង​ទៀត គ្រប់ពេល​រំពឹងទុក​លទ្ធផល​ផ្សេងគ្នា។ បើ​អ្នក​ធ្លាប់​មើល​ឆ្កែ​ឬ​ឆ្មា​ដែល​ចាប់​កន្ទុយ​របស់​វា អ្នក​នឹង​បាន​មើលឃើញ​ពី​ខ្លឹមសារ​នៃ​វាលវដ្ដ​សង្សារ​ហើយ។ បើទោះជា​វា​អាច​នឹង​កំប្លែង​ក្នុង​ការ​មើល​សត្វ​ដេញ​ចាប់​កន្ទុយ​របស់​វា តែ​វា​គឺ​មិន​សូវ​កំប្លែង​នោះ​ឡើយ​នៅពេល​ចិត្ត​របស់​អ្នក​ធ្វើ​រឿង​ដូចគ្នា​ដែរ​នោះ។» Mingur Rinpoche


) «មនុស្ស​ពេញលេញ​បាន​លុះត្រាតែ​គាត់​បាន​រាប់បញ្ចូល​ទាំង​ស្រមោល​របស់​គាត់​ដែរ។» Djuna Barnes


) «យើង​ទាំងអស់​គ្នា​សុទ្ធតែ​មាន​ផ្នែក​ងងឹត។ មនុស្ស​យើង​ភាគច្រើន​ឆ្លងកាត់​ជីវិត​ដោយ​គេចវេស​ពី​ការ​ប្រឈមមុខ​ដោយ​ផ្ទាល់​ជាមួយ​ផ្នែក​នោះ​នៃ​ខ្លួនឯង ដែល​ខ្ញុំ​ហៅថា​ស្រមោល​ខ្លួនឯង។ វា​មាន​មូលហេតុ​របស់​វា។ គឺ​វា​មាន​ថាមពល​យ៉ាង​ធំ​អស្ចារ្យ។» Lorraine Toussaint


) «ខ្ញុំ​ចូលចិត្ត​ដេញចាប់​ស្រមោល​របស់​ខ្ញុំ​ដើម្បី​ទទួល​ដឹង​អារម្មណ៍​ថា​តើ​វា​សម្ងំ​នៅ​ក្នុង​កន្លែង​ងងឹត​បាន​យ៉ាង​ដូចម្ដេច។» Munia Khan


១០) «នៅពេល​ដែល​យើង​មាន​សតិ​ដឹង​ពី​ចំណុច​ខ្សោយ​ឬ​ទំនោរ​អវិជ្ជមាន​របស់​យើង យើង​នឹង​បើក​ចំហ​នូវ​ឱកាស​ក្នុង​ការ​ធ្វើការ​លើ​ពួកវា។» Allan Lokos


ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ មេរៀន​ជីវិត​ចំនួន​១០ ដែល​អ្នក​មិន​អាច​ខ្វះ​បាន ​នៅ​ក្នុង​ការ​ដើរ​លើ​​ផ្លូវ​ជីវិត​​របស់អ្នកមួយនេះ

X
5s