ទស្សន​ចំនួន​១០ឃ្លា​របស់​ទស្សនវិទូ​ជនជាតិ​អាល្លឺម៉ង់​ លោក Arthur Schopenhauer​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​ទស្សន​ចំនួន​១០ឃ្លា​របស់​ទស្សនវិទូ​ជនជាតិ​អាល្លឺម៉ង់​មួយរូប​ដែល​ត្រូវបាន​គេ​ស្គាល់​តាមរយៈ​ស្នាដៃ​ដ៏​ល្បី​ឈ្មោះ​របស់​គាត់ The World as Will and Representation គឺ​លោក Arthur Schopenhauer:


) «ទេពកោសល្យ​ទៅ​ចំ​គោលដៅ​ដោយ​មិនមាន​នរណា​អាច​ទៅ​ចំ​បាន។ បញ្ញវ័ន្ត​ទៅ​ចំ​គោលដៅ​ដោយ​មិនមាន​នរណា​មើលឃើញ​បាន។»


) «គ្រប់​មនុស្ស​ទាំងអស់​យក​ដែនកំណត់​នៃ​គំហើញ​នៃ​ការ​មើលឃើញ​របស់​គាត់​ធ្វើជា​ដែនកំណត់​នៃ​ពិភពលោក។»


) «វា​គឺជា​រឿងលំបាក​ក្នុង​ការ​ស្វែងរក​សេចក្ដីសុខ​នៅ​ក្នុង​ខ្លួនឯង តែ​វា​គឺជា​រឿង​មិនអាច​ទៅរួច​ក្នុង​ការ​ស្វែងរក​វា​នៅ​ទីណា​ផ្សេង។»


) «បុគ្គល​ម្នាក់​គួរតែ​ប្រើប្រាស់​ពាក្យ​ធម្មតា​សម្រាប់​រៀបរាប់​ពី​រឿង​មិន​ធម្មតា។»


) «ជីវិត​គឺជា​ដំណើរការ​ជាបន្តបន្ទាប់​នៃ​ការ​ស្លាប់។»


) «យើង​បាន​បាត់បង់​៣ភាគ៤​នៃ​ខ្លួនឯង​ដើម្បី​ធ្វើឲ្យ​ដូច​អ្នកដទៃ។»


) «យើង​នឹង​បន្តិច​ម្ដងៗ​ក្លាយ​ជា​លែង​ចាប់អារម្មណ៍​ទៅ​នឹង​អ្វី​ដែល​បាន​កើតឡើង​នៅ​ក្នុង​ការគិត​របស់​អ្នកដទៃ​នៅពេល​ដែល​យើង​ទទួលបាន​នូវ​ចំណេះដឹង​ទៅលើ​ធម្មជាតិ​ដ៏​រាក់​នៃ​ការគិត​របស់​ពួកគេ ភាព​តូចចង្អៀត​នៃ​ទស្សន​របស់​ពួកគេ និង​កំហុស​ខុសឆ្គង​ដ៏ច្រើន​របស់​ពួកគេ។ នរណា​ដែល​ផ្ដល់ឲ្យ​នូវ​តម្លៃ​ជាច្រើន​ទៅលើ​ការ​យល់ឃើញ​របស់​អ្នកដទៃ​គឺ​បាន​ផ្ដល់​កិត្តិយស​ដល់​ពួកគេ​ខ្លាំង​ណាស់។»

) «បើ​យើង​មិន​ចាប់អារម្មណ៍​ទៅលើ​ខ្លួនឯង ជីវិត​នឹង​ទៅជា​មិន​គួរឲ្យ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​រហូត​ទាល់តែ​គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​យើង​អាច​ទ្រាំទ្រ​បាន​នោះ​ឡើយ។»

) «យើង​កម្រ​គិត​ពី​អ្វី​ដែល​យើង​មាន​ណាស់ តែ​តែងតែ​គិត​ពី​អ្វី​ដែល​យើង​ខ្វះ។»

១០) «បើ​យើង​សង្ស័យ​ថា​នរណា​ម្នាក់​កំពុងតែ​កុហក យើង​គួរតែ​ធ្វើ​ពុត​ជា​ជឿ​គាត់ ព្រោះ​ថា​ពេលនោះ​គាត់​នឹង​ក្អេងក្អាង​ហើយ​មាន​ជំនឿ​ចិត្ត​ជាងមុន កុហក​ខ្លាំងក្លា​ជាងមុន ហើយ​បន្ទាប់មក​នឹង​ត្រូវបាន​របូត​របាំងមុខ។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ សម្ដី​​១០​ឃ្លា ដែល​និយាយ​ពី​ការពិត​ស៊ីជម្រៅ​មួយ​ចំនួន​ដែល​អ្នក​មិន​ធ្លាប់​គិត​ដល់​នៅ​ក្នុង​ជីវិត​

X
5s