ប្រយោគ​ចំនួន​៥ឃ្លា ដែល​បាន​ដកស្រង់​ចេញ​ពី​សៀវភៅ The Art of Talking to Yourself ដោយ Vironika Tugaleva​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​ប្រយោគ​ចំនួន​៥ឃ្លា ដែល​បាន​ដកស្រង់​ចេញ​ពី​សៀវភៅ The Art of Talking to Yourself ដោយ​អ្នក​និពន្ធ​ជនជាតិ​អ៊ុយក្រែន​មួយ​រូប Vironika Tugaleva:

) «ជាជាង​ដាក់​ស្លាក​ឲ្យ​អារម្មណ៍​របស់​អ្នក​ជា​បញ្ហា​សម្រាប់​ដោះស្រាយ អ្នក​អាច​មើល​ឃើញ​វា​ថា​ជា​សញ្ញា​ដែល​ត្រូវ​បកស្រាយ។ ជាជាង​វាយតម្លៃ​ឲ្យ​ការ​ចង់​បាន​របស់​អ្នក​ជា​អ្វី​ដែល​ខុសប្លែក​ពី​អ្នកដទៃ​ដែល​គួរឲ្យ​ខ្មាសអៀន អ្នក​អាច​រៀន​ជួប​ពួក​វា​នៅ​ក្នុង​របៀប​ដែល​មាន​ប្រយោជន៍​សម្រាប់​ផ្លូវចិត្ត​របស់​អ្នក​ជាង​មុន។ ជាជាង​ហៅ​ខ្លួនឯង​នូវ​ឈ្មោះ​ដែល​ពោរពេញ​ដោយ​ការ​រិះគន់​នៅ​ពេល​ដែល​អ្នក​មិន​អាច​កសាង​ឬ​បញ្ឈប់​ទម្លាប់​ណាមួយ​បាន អ្នក​អាច​រុករក​អ្វី​ដែល​ជំរុញ​កម្លាំង​ចិត្ត​អ្នក។ អ្នក​អាច​ក្លាយ​ជា​សិស្ស​របស់​ខ្លួនឯង​ជាជាង​ចេះតែ​ស្វែងរក​គ្រូ​ដែល​មាន​បញ្ញា។»


) «គ្មាន​ដើមឈើ​ណា​ដែល​ព្យាយាម​ក្លាយ​ជា​ដើមឈើ​ប្រភេទ​ណាមួយ​ឡើយ។ គ្មាន​ផ្កា​ណា​ដែល​ព្យាយាម​ក្លាយ​ជា​ផ្កា​ប្រភេទ​ណាមួយ​ឡើយ។ ដើមឈើ​និង​ផ្កា​បើកចំហ​ទៅ​កាន់​ព្រះអាទិត្យ​ហើយ​បឺត​យក​ទឹក។ ហេតុនេះ​ហើយ​ពួកវា​ក៏​លូតលាស់​ទៅ​ជា​ខ្លួនឯង។ មិន​មាន​ការ​វាយតម្លៃ។ មិន​មាន​ការ​រំពឹង​ទុក។ មិន​មាន​ការ​បញ្ចេញ​មតិ​យោបល់។ កិច្ចការ​របស់​អ្នក​ក៏​ដូចគ្នា​ដែរ។ បើ​អ្នក​ឈប់​ព្យាយាម​ខ្លាំង​ពេក​ដើម្បី​ក្លាយ​ជា​មនុស្ស​ដែល​អ្នក​គិត​ថា​អ្នក​គួរ​តែ​ក្លាយ​ជា ហើយ​ផ្ទុយទៅវិញ​ងាក​មក​ប្ដេជ្ញា​ចិត្ត​ស្វែងយល់​ខ្លួនឯង​ហើយ​ផ្ដល់​ជីវជាតិ​ដល់​ខ្លួនឯង អ្នក​នឹង​រីក​លូតលាស់​ជា​​មនុស្ស​ប្រភេទ​បែប​ណា​ក៏​ដោយ​ដែល​ជា​អ្នក។»


) «នៅ​ពេល​អ្នក​ស្រឡាញ់​មនុស្ស អ្នក​ងឿងឆ្ងល់​ចង់​ដឹង​ពី​គេ​ជា​នរណា អ្វី​ដែល​គេ​គិត និង​អារម្មណ៍​ដែល​គេ​មាន។ អ្នក​សង្កេត​មើល​ពួកគេ​ជិតដិត ងឿងឆ្ងល់​អំពី​បទពិសោធន៍​របស់​ពួកគេ​និង​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ធ្វើឲ្យ​វា​គួរឲ្យ​រីករាយ​ជាង​មុន។ អ្នក​មាន​ក្ដី​មេត្តា​សម្រាប់​ការ​ឈឺចាប់​របស់​ពួកគេ​ហើយ​ស្វែងរក​វិធី​ដើម្បី​ធ្វើឲ្យ​វា​អាច​ទ្រាំទ្រ​បាន​ច្រើន​ជាង​មុន។ អ្នក​ពុះកញ្ជ្រោល​ក្នុង​ការ​រៀន​ពី​ភាសា​ដ៏​ពិសេស​នៃ​អត្ថិភាព​របស់​ពួកគេ។ អ្នក​ចង់​យល់​ពី​ពួកគេ ជំរុញ​ពួកគេ ព្យាបាល​ពួកគេ។ ចុះ​បើ​សិន​ជា​អ្នក​អាច​សម្លឹង​មើល​ខ្លួនឯង​បែបនេះ​ដែរ​នោះ


) «អ្នក​បាន​ជាប់​គាំង​ជាមួយ​ខ្លួនឯង​ពេញ​មួយ​ជីវិត​ទៅ​ហើយ ហេតុអ្វី​ក៏​មិន​អភិវឌ្ឍ​ទំនាក់ទំនង​នេះ​ទៅ


) «មនុស្ស​ត្រូវតែ​ឆ្លងកាត់​បទពិសោធន៍​ដើម្បី​ដឹង ហើយ​ចំណេះដឹង​នេះ​បាន​បញ្ចប់​នៅ​ពេល​អ្នក​បញ្ឈប់​ការ​ស្វែងរក។ មនុស្ស​យើង​ម្នាក់ៗ​គឺជា​អាថ៌កំបាំង។ ហើយ​បើ​កាលណា​អ្នក​មាន​សតិ​ដឹង​កាន់តែ​ច្រើន វា​នឹង​កាន់តែ​អាថ៌កំបាំង។ រង្វាន់​នៃ​ការ​ស្វែងរក​ការពិត​គឺ​មិនមែន​ជា​ការពិត​ខ្លួន​វា​ឡើយ។ អំណោយ​គឺជា​ភាព​អស្ចារ្យ​អច្ឆរិយ។ អំណោយ​គឺជា​ក្ដី​ស្រឡាញ់។»


ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ 
គតិបណ្ឌិត​ចំនួន​១០​ឃ្លា​របស់​គ្រូបង្រៀន​ចិត្ត​វិញ្ញាណជនជាតិ​អាល្លឺម៉ង់លោក Eckhart Tolle

X
5s