មានតម្រូវការខ្ពស់អំឡុងពេល Covid19 តែពេលនេះទឹកលាងបន្លែ Acta bio កំពុងមានកង្វះខាតការផ្គត់ផ្គង់ទីផ្សារ
ក្នុងអំឡុងពេលនេះ ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសច្រើនដែលបានជួបប្រទះបញ្ហាជំងឺផ្លូវដង្ហើម កូវីត១៩ ដែលតម្រូវឲ្យមនុស្សនៅផ្ទះ សាលារៀនត្រូវបានផ្អាក តម្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់លើអនាម័យ ពិសេសគឺចំណីអាហារ។ វាចំបាច់ណាស់ដែលអាហារត្រូវតែមានសុវត្ថិភាព បែបនេះហើយទើបធ្វើឲ្យទីផ្សារទឹកលាងបន្លែផ្លែឈើជាតម្រូវការចម្បង។
ក្នុងកិច្ចសម្ភាសន៍មួយជាមួយ BizKhmer លោក រស់ សាត ប្រធានផ្នែកទីផ្សារ Acta Bio ម្ចាស់ភាគហ៊ុននាយកទំនាក់ទំនងទឹកលាងបន្លែ Acta Bio និងសហស្ថាបនិកក្រុមហ៊ុន Eleven Eventure Co.Ltd បានធ្វើការបកស្រាយលំអិតពាក់ព័ន្ធទឹកលាងបន្លែActa bio
ទឹកលាងបន្លែ Acta Bio ជាប្រភេទទឹកលាងសម្អាតបន្លែ និង កម្ចាត់សារធាតុគីមីដែលជាប់និងបន្លែផ្លែឈើ ដែលយើមិនអាចលាងសម្អាតដោយទឹកធម្មតាបានស្អាតឡើយ ហើយត្រូវបានផលិតដើម្បីសុខភាព និងសុវត្ថិភាពអ្នកប្រើប្រាស់។ វាកំពុងមានទីផ្សារខ្ពស់នៅប្រទេសកម្ពុជាដោយសារតែគុណភាពសម្អាតមេរោគបានល្អ និងមិនមានផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ឡើយ។
ទឹកលាងបន្លែ Acta Bio បានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងត្រឹមត្រូវ និងស្របតាមស្តង់ដារបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ព្រមទាំងបានយកទៅពិសោធន៍យ៉ាងត្រឹមត្រូវ ដែលធ្វើអោយទឹកលាងបន្លែផ្លែឈើមួយនេះកាន់តែមានគុណភាព និងមានទំនុកចិត្តខ្ពស់។
យើងក៏អាចពិសោធន៍បានដោយផ្ទាល់គឺ មើលលើទឹកនិងបន្លែ ពេលដែលលាងសម្អាតរួច បើទឹកលាងបន្លែរឺផ្លែឈើ រួចប្រែពណ៌ទៅជាពណ៌លឿងចាស់ មានន័យថាបន្លែនោះមាន បាក់តេរីច្រើន ពងព្រូន និងមេរោគផ្សេងច្រើនទៀត ដែលជាប់និងបន្លែហើយយើងមិនអាចមើលឃើញដោយភ្នែកទទេឃើញ។ ប៉ុន្តែ បើទឹកលាងបន្លែរឺផ្លែឈើ ប្រែពណ៌ទៅជាសខាប់ មានន័យថាបន្លែនោះមានសារធាតុគីមីច្រើន ដែលគេបានប្រើបា្រស់លើបន្លែ។
បើយោងតាមសម្តីរបស់លោក រស់ សាត បានលើកឡើងអំពីកក្តាសំខាន់ពីរដែលជួយអោយផលិតផលក្នុងស្រុកនេះមានទីផ្សារល្អគឺ ប្រជាជនចាប់ផ្តើមយល់ដឹងអំពីបញ្ហាសុវត្ថិភាពចំណីអាហារដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់សព្វថ្ងៃនេះ មិនថាក្នុងអំឡុងពេលមានបញ្ហាវិបត្តិ ជំងឺកូវីត រឺក្រោយក្តី ពីព្រោះបញ្ហាសុខភាពពិតជាសំខាន់ខ្លាំងណាស់ដែលត្រូវព្រួយបារម្ហ និងថែរក្សាអោយបានល្អ។ មួយទៀតនោះគឺ ទីផ្សារទឹកលាងបន្លែផ្លែឈើ នៅមានកម្រិតដែលមិនសូវមានគូប្រជែងដណ្តើមទីផ្សារ ដែលធ្វើអោយទីផ្សារទឹកលាងបន្លែនេះដំណើរការបានល្អ និងបានចែកចាយដល់បណ្តាផ្សារទំនើបជាដូចជា ផ្សារបាយ័ន និងផ្សារផ្សេងៗទៀតផងដែរ។
យ៉ាងណាមិញ លោកក៏បានលើអំពីបញ្ហាប្រឈមមួយចំនួនផងដែរ ដែលក្រុមហ៊ុនជួបប្រទះក្នុងអំឡុងពេលវិបត្តិ ជំងឺកូវីត១៩ គឺ កង្វះខាតវត្ថុធាតុដើមដែលត្រូវនាំចូល ដែលវាខ្វះខាតដោយសារការបិទច្រកផ្លូវនាំចូល និងធ្វើអោយមានការកក់ស្ទះក្នុងការផលិត។ ចំណែក វត្ថុធាតុដើមក្នុងស្រុកវិញគឺឡើងថ្លៃ ដែលជាហេតុផលពិបាកក្នុងផលិតដើមយកទៅធ្វើការប្រកួតប្រជែងនៅបរទេស។ បញ្ហាចោទធំមួយនោះគឺ ការផ្សព្វផ្សាយនៅមានកម្រិត ដែលធ្វើការជ្រាបដល់ប្រជាជនមានចំនួនតិច ពីព្រោះទន់ក្នុងការផ្សព្វផ្សាយនៅមានកម្រិតដែរ ដែលលោកសង្ឃឹមថានិងមានការចូលរួមពីសំណាក់ក្រសួងដែលពាក់ព័ន្ធជួយជ្រោមជ្រែងក្នុងការផ្សព្វផ្សាយអោយបានកាន់តែទូលំទូលាយ។
គួរបញ្ជាក់ផងដែរថា ទឹកលាងបន្លែផ្លែឈើ Acta bio មានគ្រប់ទំហំ ដែលអាចបំពេញរាល់គ្រប់តម្រូវរបស់អ្នកប្រើប្រាស់ ទាំងលក្ខណៈគ្រួសារ និងពិសេសគឺភោជនីយដ្ធានដែលប្រើដើម្បីជួយអាហារឲកាន់តែមានអនាម័យខ្ពស់និងមានសុវត្តិភាពដល់អ្នកបរិភោគជាចម្បង៕
ដោយ៖ ស្រីណា