ទស្សន​ចំនួន​ ១០ឃ្លា ដែល​នាំ​អ្នក​ចូល​ទៅ​ដល់​កម្រិត​ដែល​ស៊ីជម្រៅ​មួយ​ទៀត​នៃ​ជីវិត​ដែល​លើស​ពី​កម្រិត​ដែល​អ្នក​ធ្លាប់តែ​បាន​រស់នៅ​



ខាងក្រោម​នេះ​គឺជា​ទស្សន​ចំនួន​ ១០ឃ្លា ដែល​នាំ​អ្នក​ចូល​ទៅ​ដល់​កម្រិត​ដែល​ស៊ីជម្រៅ​មួយ​ទៀត​នៃ​ជីវិត​ដែល​លើស​ពី​កម្រិត​ដែល​អ្នក​ធ្លាប់តែ​បាន​រស់នៅ:

) «រូបរាង​នៃ​អ្វីៗ​ទាំងឡាយ​ផ្លាស់ប្ដូរ​អាស្រ័យ​ទៅតាម​អារម្មណ៍ ដូច្នេះ​យើង​ឃើញ​វេទមន្ត​និង​ភាព​ស្រស់​ស្អាត​នៅ​ក្នុង​ពួកវា ខណៈ​ពេល​ដែល​វេទមន្ត​និង​ភាព​ស្រស់​ស្អាត​តាម​ពិត​ទៅ​គឺ​ស្ថិត​នៅ​ក្នុង​ពួក​យើង​សោះ។» Kahlil Gibran


) «នៅ​ពេល​ដែល​បាន​ទៅ​ដល់​ការ​បញ្ចប់​នៃ​អ្វី​ដែល​អ្នក​គួរ​ដឹង អ្នក​នឹង​នៅ​លើ​ការ​ចាប់ផ្ដើម​នៃ​អ្វី​ដែល​អ្នក​គួរ​ទទួល​អារម្មណ៍​ដឹង។» Kahlil Gibran


) «នៅ​ពេល​ដោះស្រាយ​បញ្ហា​ជាមួយ​មនុស្ស ចូរ​ត្រូវ​ចងចាំ​ថា​អ្នក​មិនមែន​ដោះស្រាយ​បញ្ហា​ជាមួយ​ភាវរស់​ដែល​ប្រកប​ដោយ​ឡូហ្សិក​នោះ​ឡើយ ប៉ុន្តែ​ជាមួយ​ភាវរស់​ដែល​ពោរពេញ​ទៅ​ដោយ​ការ​គិត​លម្អៀង​និង​ត្រូវ​បាន​ជំរុញ​ដោយ​មោទនភាព​និង​អំនួត។» Dale Carnegie


) «ឥឡូវ​នេះ​នាង​មិន​មាន​អ្វី​ដែល​ត្រូវ​បាត់បង់​ទៀត​នោះ​ទេ នាង​មាន​សេរីភាព​ហើយ។» Paulo Coelho


) «មិន​មាន​នរណា​ម្នាក់​បាត់បង់​នរណា​ម្នាក់​ឡើយ ព្រោះ​ថា​គ្មាន​នរណា​ម្នាក់​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ​ទៅលើ​នរណា​ម្នាក់​ឡើយ។ នេះ​គឺជា​បទពិសោធន៍​ពិត​នៃ​សេរីភាព មាន​អ្វី​ដែល​សំខាន់​បំផុត​នៅ​ក្នុង​ពិភពលោក​ដោយ​មិន​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ​ទៅលើ​វា។» Paulo Coelho


) «បើ​អ្នក​ធ្លាក់ ចូរ​ជ្រមុជ​ទៅ។» Joseph Campbell


) «គោលដៅ​នៃ​ជីវិត​គឺជា​ការ​ធ្វើឲ្យ​ចង្វាក់​បេះដូង​របស់​អ្នក​ដើរ​ស៊ីចង្វាក់​គ្នា​ជាមួយ​ចង្វាក់​របស់​ចក្រវាល ធ្វើឲ្យ​ធម្មជាតិ​របស់​អ្នក​ដើរ​ស៊ីចង្វាក់​ជាមួយ​ធម្មជាតិ។» Joseph Campbell


) «ជីវិត​ប្រៀប​បាន​ទៅ​នឹង​ការ​ដែល​មក​ដល់​កន្លែង​មើល​រឿង​កុន​យឺត ហើយ​ត្រូវ​ស្វែងរក​អ្វី​ដែល​បាន​កើតឡើង​ដោយ​មិន​រំខាន​អ្នកដទៃ​ជាមួយ​នឹង​សំណួរ​ជាច្រើន ហើយ​បន្ទាប់មក​ដោយ​មិន​បាន​រំពឹង​ទុក​ក៏​ត្រូវ​បាន​ហៅ​ទៅ​ឆ្ងាយ​មុន​ពេល​អ្នក​បាន​ស្វែងរក​ឃើញ​ថា​តើ​វា​បញ្ចប់​ដោយ​របៀប​ណា។» Joseph Campbell


) «ភាព​ច្នៃប្រឌិត​គ្រាន់តែ​ជា​អ្វីៗ​ដែល​មាន​ទំនាក់ទំនង​នឹង​គ្នា​ប៉ុណ្ណោះ។» Steve Jobs


១០) «សាមញ្ញ​អាច​ពិបាក​ជាង​ភាព​ស្មុគស្មាញ។ អ្នក​ត្រូវ​ប្រឹងប្រែង​ខ្លាំង​ដើម្បី​ធ្វើឲ្យ​ការ​គិត​របស់​អ្នក​ជ្រះស្រឡះ​ដើម្បី​ធ្វើឲ្យ​វា​សាមញ្ញ​បាន។ ប៉ុន្តែ​វា​នឹង​មាន​តម្លៃ​នៅ​ចុង​បញ្ចប់ ព្រោះ​ថា​បើ​កាលណា​អ្នក​បាន​ទៅ​ដល់​ទីនោះ អ្នក​នឹង​អាច​រំកិល​ភ្នំ​បាន។» Steve Jobs


ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​​៩​ឃ្លា​របស់​អ្នក​និពន្ធដ៏មានកេរ្តិ៍ឈ្មោះមួយរូបរបស់​រុស្ស៊ី​​លោក Leo Tolstoy​

X
5s