ទស្សន​ចំនួន​១០ឃ្លា ដែល​នាំ​អ្នក​ឲ្យ​ទទួល​អារម្មណ៍​ដឹងចូលទៅដល់​ទី​ជម្រៅ​នៃ​ជីវិត​



ខាងក្រោម​នេះ​គឺជា​ទស្សន​ចំនួន​១០ឃ្លា ដែល​នាំ​អ្នក​ឲ្យ​ទទួល​អារម្មណ៍​ដឹងចូលទៅដល់​ទី​ជម្រៅ​នៃ​ជីវិត:

 

) «នៅ​ក្នុង​ជម្រៅ​នៃ​ចិត្ត​មិន​មាន​សតិ​ដឹង​របស់​មនុស្ស​គឺជា​តម្រូវការ​ចាំបាច់​ដែល​គ្រប​ដណ្ដប់​ពាសពេញ​សម្រាប់​ចក្រវាល​ដ៏​ឡូហ្សិក​ដែល​សម​ហេតុផល​មួយ។ ប៉ុន្តែ​ចក្រវាល​ពិតប្រាកដ​គឺ​តែងតែ​មួយ​ជំហាន​រំលង​ហួស​ពី​ឡូហ្សិក។» Frank Herbert

 

) «ការពិត​ត្រូវ​បាន​រងទុក្ខ​ពី​ការ​វិភាគ​ហួសហេតុ​ពេក។» Frank Herbert

 

) «ដើម្បី​ទទួលបាន​ការពិត​នៅ​ក្នុង​ជីវិត ពួកយើង​ត្រូវតែ​លុប​បំបាត់​ចោល​នូវ​ទស្សន​ទាំងឡាយ​ដែល​ពួកយើង​ត្រូវ​បាន​បង្រៀន​ហើយ​សាងសង់​ឡើង​វិញ​នូវ​ប្រព័ន្ធ​ទាំងមូល​នៃ​ចំណេះដឹង​របស់​យើង។» Rene Descartes

 

) «ព្យាយាម​យល់ពី​សតិ​ដឹង​ជាមួយ​នឹង​ការគិត​របស់​អ្នក​ប្រៀប​បាន​ទៅ​នឹង​ព្យាយាម​បំភ្លឺ​ព្រះអាទិត្យ​ជាមួយ​នឹង​ភ្លើង​ទៀន។» Mooji

 

) «ឈាន​ជើង​ចូល​ទៅ​ក្នុង​ភ្លើង​នៃ​ការ​ស្វែងរក​ខ្លួនឯង។ ភ្លើង​នេះ​នឹង​មិន​ដុត​អ្នក​នោះទេ វា​ដុត​តែ​អ្វី​ដែល​មិនមែន​ជា​អ្នក​តែ​ប៉ុណ្ណោះ។» Mooji

 

) «ការ​ចុះចាញ់​មិនមែន​ជា​ភាព​ទន់ខ្សោយ​នោះទេ វា​គឺជា​ភាព​ខ្លាំងក្លា។ វា​ត្រូវការ​កម្លាំង​ដ៏​ច្រើន​មហិមា​ទើប​អាច​ចុះចាញ់​ជីវិត​ទៅ​ឲ្យ​អំណាច​ខ្ពស់​បំផុត ទៅ​ឲ្យ​ចក្រវាល​ពន្លា​ខ្លួន​វា​មក​បាន។» Mooji

 

) «គ្រប់យ៉ាង​ផ្លាស់ប្ដូរ​នៅពេល​ដែល​យើង​ចាប់ផ្ដើម​សម្គាល់​ខ្លួនឯង​ជាមួយ​នឹង​ការ​ដែល​ធ្វើ​ជា​សាក្សី​ទៅ​កាន់​រឿងរ៉ាវ​ទាំងឡាយ ជាជាង​ជា​តួសម្ដែង​នៅ​ក្នុង​រឿង​ទាំងនោះ។» Ram Dass

 

) «ដំណើរ​ផ្សងព្រេង​តែមួយគត់​គឺជា​ដំណើរ​ផ្សងព្រេង​នៅ​ខាងក្នុង។» Rainer Maria Rilke

 

) «ភាព​ឯកា​នឹង​ក្លាយ​ជា​ការ​គាំទ្រ​និង​ជា​ផ្ទះ​សម្រាប់​អ្នក បើទោះជា​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​មួយ​ដែល​ចម្លែក​មិន​ធ្លាប់​បាន​ឆ្លងកាត់​ក៏ដោយ ហើយ​ពី​វា​អ្នក​នឹង​អាច​ស្វែងរក​ផ្លូវ​ទាំងអស់​របស់​អ្នក។» Rainer Maria Rilke

 

១០) «ឥទ្ធិពល​នៃ​ជីវិត​ក្នុង​សង្គម​គឺ​ដើម្បី​ធ្វើឲ្យ​អត្ថិភាព​របស់​យើង​ស្មុគស្មាញ​និង​ច្របូកច្របល់ ធ្វើឲ្យ​យើង​ភ្លេច​ថា​យើង​គឺជា​នរណា​ពិតប្រាកដ​ដោយ​ធ្វើឲ្យ​យើង​ឈ្លក់​វង្វេង​ជាមួយ​អ្វី​ដែល​មិនមែន​ជា​យើង។» ជ័ងជឺ

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ គំនិត​ដែល​ប្រកប​ដោយ​បញ្ញាញាណ​ចំនួន​៩ របស់ Thich Nhat Hanh ​ព្រះសង្ឃ​ពុទ្ធសាសនា​មួយ​អង្គរបស់​វៀតណាម​

X
5s