ប្រយោគ​ចំនួន​១០ឃ្លា ដែល​អាច​រង្គោះរង្គើ​ភាព​ប្រាកដប្រជា​នៃ​ចំណេះដឹង​ដែល​អ្នក​ធ្លាប់​មាន​កន្លង​មក​​បាន​



ខាងក្រោម​នេះ​គឺជា​ប្រយោគ​ចំនួន​១០ឃ្លា ដែល​អាច​រង្គោះរង្គើ​ភាព​ប្រាកដប្រជា​នៃ​ចំណេះដឹង​ដែល​អ្នក​ធ្លាប់​មាន​កន្លង​មក​​បាន:

 

១) «នៅ​ពេល​ដែល​អ្នក​លាតត្រដាង​ប្រវត្តិ​នៃ​គំរូ​នេះ ហើយ​ដេញ​ថយក្រោយ​តាម​រក​ឫសគល់​របស់​វា អ្នក​នឹង​ឃើញ​ថា​ការ​ឆ្លើយតប​ប្រតិកម្ម​របស់​អ្នក​នៅ​ក្នុង​ខណៈ​ពេល​បច្ចុប្បន្ន​គឺ​ពិតជា​ការ​ឆ្លើយតប​ប្រតិកម្ម​ពី​អតីតកាល​មែន ការ​ប៉ុនប៉ង​របស់​តួអង្គ​ស្រមោល​ដើម្បី​ការពារ​អ្នក​ពី​ការ​ឆ្លងកាត់​ដដែល​ឡើងវិញ​នូវ​ស្នាមរបួស​ចាស់ ដែល​បែរជា​បំផ្លាញ​អ្នក​នៅ​ពេល​បច្ចុប្បន្ន​ទៅវិញ។» Connie Zweig

 

២) «ពេលណា​ដែល​អ្នក​រៀប​នឹង​លូតលាស់ អ្នក​នឹង​បាត់បង់​អ្វីមួយ។ អ្នក​បាត់​អ្វី​ដែល​អ្នក​តោង​ជាប់​ដើម្បី​សុវត្ថិភាព។ អ្នក​បាត់បង់​ទម្លាប់​ដែល​អ្នក​ស្រួលចិត្ត​ជាមួយ អ្នក​បាត់បង់​ភាព​ដែល​ស្និទ្ធស្នាល។» James Hillman

 

៣) «មនុស្ស​មិនដែល​រីករាយ​នោះ​ឡើយ ប៉ុន្តែ​ចំណាយ​ពេល​ពេញ​មួយ​ជីវិត​របស់​គាត់​ក្នុង​ការ​ស្វះស្វែង​តាម​រក​អ្វីមួយ​ដែល​គាត់​គិត​ថា​នឹង​ធ្វើឲ្យ​គាត់​រីករាយ។» Arthur Schopenhauer

 

៤) «លក្ខណៈ​ដែល​អាច​បង្ហាញ​ចេញ​មក​នូវ​ការ​កំប្លែង​គឺជា​លក្ខណៈ​ដែល​អាទិទេព​តែមួយគត់​របស់​មនុស្ស។» Arthur Schopenhauer

 

៥) «យ៉ាង​មិន​សម​ហេតុផល សមត្ថភាព​ក្នុង​ការ​នៅ​ម្នាក់ឯង​គឺជា​លក្ខខណ្ឌ​សម្រាប់​សមត្ថភាព​ក្នុង​ការ​ស្រឡាញ់។» Erich Fromm

 

៦) «មិនមាន​ផ្លូវ​បត់​ដែល​ខុស​នោះ​ឡើយ។ មានតែ​ផ្លូវ​ដែល​យើង​មិនទាន់​បាន​ដឹង​ថា​យើង​ត្រូវ​ដើរ​វា​តែ​ប៉ុណ្ណោះ។» Guy Gavriel Kay

 

៧) «តើ​អ្នក​ដឹង​ពី​បំណង​ប្រាថ្នា​នៃ​បេះដូង​របស់​អ្នក​ទេ ? គឺជា​ផ្លូវ​ដែល​ងងឹត​បំផុត។» Guy Gavriel Kay

 

៨) «មិនមាន​អ្វីមួយ​នៅ​ក្នុង​ធម្មជាតិ​ដែល​ចៃដន្យ​នោះ​ទេ។ អ្វីមួយ​ស្ដែង​ចេញ​មក​ចៃដន្យ​គឺ​តាមរយៈ​ភាព​មិន​ពេញលេញ​នៃ​ចំណេះដឹង​របស់​យើង​ប៉ុណ្ណោះ។» Baruch Spinoza

 

៩) «មិនថា​អ្នក​ហាន់​វា​ស្ដើង​ប៉ុណ្ណា​ក៏​ដោយ វា​តែងតែ​មាន​មុខ​ពីរ​ខាង​ជានិច្ច។» Baruch Spinoza

 

១០) «ខ្ញុំ​បាន​ព្យាយាម​មិន​សើច​ដាក់​សកម្មភាព​របស់​មនុស្ស មិន​ជូត​ទឹកភ្នែក​ដាក់​ពួកវា ឬ​ក៏​ស្អប់​ពួកវា​ឡើយ ប៉ុន្តែ​គឺ​ស្វែងយល់​ពី​ពួកវា។» Baruch Spinoza

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ចំនួន​១០ឃ្លា ដែល​បង្រៀន​អ្នក​ពី​មេរៀន​ជីវិត​ដែល​អ្នក​គួរ​យក​ទៅ​រិះគិត​ស្វែងយល់

X
5s