ទស្សនដែលអ្នកគួរគិតពិចារណាចំនួន​៦ឃ្លា​ពី​លោក Gavin Nascimento ដែល​ជា​សកម្មជន​និង​ជា​អ្នក​ផ្ដល់​ប្រឹក្សា​យោបល់​ជីវិត​មួយ​រូប​



ថ្ងៃនេះ​​យើង​បាន​ចងក្រង​នូវ​​ទស្សនដែលអ្នកគួរគិតពិចារណាចំនួន​៦ឃ្លា​ពី​លោក Gavin Nascimento ដែល​ជា​សកម្មជន​និង​ជា​អ្នក​ផ្ដល់​ប្រឹក្សា​យោបល់​ជីវិត​មួយ​រូប:

 

១) «អ្នក​មិន​ចេះ​អក្សរ​នៃ​សតវត្ស​ទី​២១​មិនមែន​ជា​មនុស្ស​ដែល​មិន​ចេះ​អាន​ឬ​សរសេរ​នោះ​ទេ ប៉ុន្តែ​គឺជា​មនុស្ស​ដែល​មិន​អាច​បញ្ឈប់​រៀន​បាន​នូវ​ការ​កុហក​ជាច្រើន​ដែល​ពួកគេ​ត្រូវ​បាន​ដាក់​លក្ខខណ្ឌ​ឲ្យ​ជឿ និង​មិន​អាច​ស្វែងរក​ចំណេះដឹង​ដែល​បាន​លាក់​បង្កប់​ដែល​ពួកគេ​ត្រូវ​បាន​ដាក់​លក្ខខណ្ឌ​ឲ្យ​បដិសេធ។»

 

២) «លទ្ធិ​ប្រជាធិបតេយ្យ​មាន​ការ​ពេញនិយម​ដោយសារតែ​វា​គឺជា​ការ​បោកបញ្ឆោត​នៃ​ជម្រើស​និង​ការ​ចូលរួម​ដែល​វា​បាន​ផ្ដល់ឲ្យ ប៉ុន្តែ​បើ​អ្នក​រស់នៅ​ក្នុង​សង្គម​ដែល​ចំណេះដឹង​របស់​មនុស្ស​ភាគច្រើន​អំពី​ពិភពលោក​លាតសន្ធឹង​រហូត​ដល់​ទៅ​កីឡា រឿង​ភាគ​ទូរទស្សន៍​ឬ​វិទ្យុ​កំប្លែង កម្មវិធី​ទូរទស្សន៍ និង​ការ​និយាយ​ដើម​តារា​ប្រជាប្រិយ លទ្ធិ​ប្រជាធិបតេយ្យ​នឹង​ក្លាយជា​ទស្សន​មួយ​ដែល​គួរឲ្យ​គ្រោះថ្នាក់។ រហូត​ទាល់តែ​មនុស្ស​ត្រូវ​បាន​ទទួល​ការ​អប់រំ​និង​ផ្ដល់​ព័ត៌មាន​បាន​ត្រឹមត្រូវ ជាជាង​ត្រូវ​បាន​បង្រៀន​ឲ្យ​ក្លាយជា​អ្នក​ទិញ​ប្រើប្រាស់​ផលិតផល​ដែល​ល្ងង់ខ្លៅ ពុំនោះទេ​លទ្ធិ​ប្រជាធិបតេយ្យ​គ្មាន​អ្វី​ក្រៅតែ​ពី​ជា​​ឧបករណ៍​វៃឆ្លាត​ដែល​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ពួក​​គ្រប់គ្រង​អំណាច​ដើម្បី​គ្រប់គ្រង​ពួកយើង​ទាំងអស់​គ្នា​នោះ​ឡើយ។»

 

៣) «មិនថា​ជា​ប្រព័ន្ធ​នៅ​ផ្ទៃ​ខាងលើ​គឺជា​មូលធននិយម សង្គមនិយម កុម្មុយនិស្ត អទេវនិយម សាសនា​យូដា សាសនា​ឥស្លាម ឬ​សាសនា​គ្រិស្ត​ក៏ដោយ គឺ​មិនមាន​អត្ថន័យ​អ្វី​នោះ​ឡើយ។ អំណាច​ដែល​គ្រប់គ្រង​សង្គម​ទាំងនេះ​នៅ​ពីក្រោយ​វាំងនន​ទើប​មាន​អត្ថន័យ​គ្រប់យ៉ាង។ បើ​អ្នក​គិត​ថា​ប្ដូរ​ពី​ស្លាក​ឈ្មោះ​មួយ​ទៅ​មួយ​ទៀត​គឺជា​ដំណោះស្រាយ អ្នក​មិនទាន់​ដឹង​ពី​បញ្ហា​នោះ​ឡើយ។»

 

៤) «ការ​បដិវត្តន៍​មិនមែន​ដូច​ទៅ​នឹង​អ្វី​ដែល​មនុស្ស​ភាគច្រើន​គិត​នោះ​ទេ ការបដិវត្តន៍​គឺ​នៅពេល​ដែល​អ្នក​បិទ​ទូរទស្សន៍​ហើយ​ចាប់ផ្ដើម​អប់រំ​ខ្លួនឯង​ហើយ​គិត​ដោយ​ខ្លួនឯង។»

 

៥) «កុំ​យល់ច្រឡំ​ច្បាប់​ជាមួយ​នឹង​យុត្តិធម៌ ច្បាប់​តំណាង​ឲ្យ​អំណាច​និង​ប្រព័ន្ធ។ រីឯ​យុត្តិធម៌​តំណាង​ឲ្យ​សុក្រឹតភាព​និង​ការពិត។»

 

៦) «ដោយ​មិនមាន​ស្លាក គ្រប់គ្នា​សុទ្ធតែ​ជា​មនុស្ស។ ដោយ​មិនមាន​ភាព​លោភលន់ គ្រប់គ្នា​សុទ្ធតែ​មាន។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ សម្ដី​ដ៏​ស៊ីជម្រៅ​ចំនួន​៥ឃ្លា​របស់ Nisargadatta Maharaj ជា​គ្រូ​បង្រៀន​ចិត្ត​វិញ្ញាណ​មួយ​រូប​របស់​ហិណ្ឌូ

X
5s