ប្រយោគ​ចំនួន​៦ឃ្លា ដែល​ត្រូវ​បាន​ដកស្រង់​ចេញ​ពី​សៀវភៅ The Kybalion: Hermetic Philosophy ដោយ​អ្នក​និពន្ធ​ The Three Initiates​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​ប្រយោគ​ចំនួន​៦ឃ្លា ដែល​ត្រូវ​បាន​ដកស្រង់​ចេញ​ពី​សៀវភៅ The Kybalion: A Study of Hermetic Philosophy of Ancient Egypt and Greece នៅ​ក្រោម​ឈ្មោះ​អ្នក​និពន្ធ​ក្លែងក្លាយ The Three Initiates:

 

១) «រំញ័រ​នៃ​វិញ្ញាណ​គឺ​ស្ថិត​នៅ​ក្នុង​អត្រា​នៃ​អាំងតង់ស៊ីតេ​និង​ល្បឿន​ដែល​ឥត​មាន​ដែនកំណត់​ដែល​វា​ស្ទើរតែ​ដូច​នៅ​នឹង​ថ្កល់ ប្រៀបដូចជា​កង់​ដែល​វិល​យ៉ាង​រហ័ស​ដែល​មើល​ទៅ​ហាក់ដូចជា​មិន​មាន​ចលនា​ដូច្នោះ​ដែរ។»

 

២) «គ្មាន​អ្វីមួយ​ដែល​នៅ​ឈរ​នឹង​ថ្កល់​នោះ​ឡើយ គ្រប់យ៉ាង​កើត លូតលាស់ និង​ស្លាប់ ខណៈ​ពេល​មួយ​ដែល​អ្វីមួយ​ឈាន​ទៅដល់​កំពូល​របស់​វា វា​ចាប់ផ្ដើម​ធ្លាក់ចុះ​មក​វិញ ច្បាប់​នៃ​ចង្វាក់​គឺ​ស្ថិត​នៅ​ក្នុង​ដំណើរការ​ជានិច្ច។»

 

៣) «កុំ​យល់ច្រឡំ​ថា​ពិភពលោក​តូច​មួយ​ដែល​អ្នក​មើលឃើញ​ជុំវិញ​អ្នក ដែល​ជា​ផែនដី ដែល​គ្រាន់តែ​ជា​កម្ទេច​ធូលី​នៅ​ក្នុង​ចក្រវាល​នេះ គឺជា​ចក្រវាល​ខ្លួនវា​ឲ្យ​សោះ។ វា​មាន​រាប់​លាន​ពី​លើ​រាប់​លាន​នៃ​ពិភពលោក​បែបនេះ និង​ធំ​ជាងនេះ។ ហើយ​មាន​រាប់​លាន​ពី​លើ​រាប់​លាន​នៃ​ចក្រវាល​បែបនេះ​នៅ​ក្នុង​អត្ថិភាព​នៅ​ក្នុង​ចិត្ត​ដែល​ឥត​មាន​ដែនកំណត់​នៃ​អ្វីៗ​ទាំងអស់។»

 

៤) «ច្បាប់​គឺ​ថា​សមត្ថភាព​សម្រាប់​ការ​ឈឺចាប់​និង​ការ​សប្បាយ​រីករាយ​នៅ​ក្នុង​បុគ្គល​ម្នាក់ៗ គឺ​មាន​តុល្យភាព។ ច្បាប់​នៃ​ការ​សង​សំណង​គឺ​នៅ​ក្នុង​ដំណើរការ​យ៉ាង​ពេញលេញ។»

 

៥) «គ្រប់យ៉ាង​គឺ​ទ្វេ។ គ្រប់យ៉ាង​មាន​ប៉ូល។ គ្រប់យ៉ាង​មាន​ដៃគូ​ដែល​ផ្ទុយ​របស់​វា។ ចូលចិត្ត​និង​មិន​ចូលចិត្ត​គឺ​ដូចគ្នា។ ភាព​ផ្ទុយគ្នា​គឺ​ដូចគ្នា​នៅ​ក្នុង​ធម្មជាតិ ប៉ុន្តែ​ខុសគ្នា​នៅ​ក្នុង​កម្រិត។ ភាព​ផ្ទុយគ្នា​ជួបគ្នា។ រាល់​ការពិត​ទាំងអស់​គ្រាន់តែ​ជា​ការពិត​ដែល​ពាក់​កណ្ដាល។ រាល់​អ្វី​ដែល​មិន​ស្រប​តាម​ឡូហ្សិក​ទាំងអស់​អាច​សម្រុះសម្រួល​គ្នា​បាន។»

 

៦) «មនុស្ស​មួយ​ក្រុម​ធំ​ត្រូវ​បាន​អូសទាញ​នាំ​យក​ទៅ ស្ដាប់​បង្គាប់​មជ្ឈដ្ឋាន ឥទ្ធិពល​ពី​ខាងក្រៅ និង​អារម្មណ៍ ចំណង់​ពី​ខាងក្នុង​ជាដើម។ មិន​និយាយ​អំពី​ចំណង់​និង​ការ​ប៉ង​ប្រាថ្នា​របស់​អ្នកដទៃ​ដែល​ខ្លាំង​ជាង​របស់​ពួកគេ​នោះ​ទេ តំណពូជ មជ្ឈដ្ឋាន និង​ការ​ណែនាំ ក៏​បាន​អូសទាញ​នាំ​យក​ពួកគេ​ទៅ​ដោយ​មិន​មាន​ការ​ប្រឆាំង​តបត​ពី​ពួកគេ​ឬ​ការ​អនុវត្ត​ទៅលើ​សេរីភាព​ក្នុង​ការ​ជ្រើសរើស​នោះ​ឡើយ។ ធ្វើ​ចលនា​ប្រៀប​ដូចជា​កូន​អុក​នៅ​លើ​ក្ដារអុក​នៃ​ជីវិត ពួកគេ​លេង​សាច់រឿង​របស់​ពួកគេ និង​ត្រូវ​បាន​ទុក​ចោល​នៅពេល​ល្បែង​បាន​បញ្ចប់។ ប៉ុន្តែ​មនុស្ស​មាន​បញ្ញា​ដឹង​ពី​ច្បាប់​នៃ​ល្បែង ឡើង​ខ្ពស់​ផុត​ពី​ស្រទាប់​នៃ​ជីវិត​ដែល​ផ្ដោត​ទៅលើ​រូបធាតុ ហើយ​ដាក់​ខ្លួនឯង​ឲ្យ​ជិតស្និទ្ធ​ជាមួយ​អំណាច​ដែល​ខ្ពស់​ជាង​នៃ​ធម្មជាតិ​របស់​ពួកគេ គ្រប់គ្រង​ទៅលើ​អារម្មណ៍ បុគ្គលិក​លក្ខណៈ ចរិត និង​អំណាច​របស់​ពួកគេ ព្រមទាំង​មជ្ឈដ្ឋាន​ជុំវិញ​ពួកគេ ហើយ​ក្លាយ​ជា​អ្នក​ធ្វើ​ចលនា​ជាជាង​កូនអុក។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ សុភាសិត​របស់​អង់គ្លេស​ចំនួន​១៣​ឃ្លា ដែល​អ្នក​គួរ​អាន​ដើម្បី​បាន​ស្រង់​យក​គតិបណ្ឌិត​របស់​ជាតិសាសន៍​នេះ​

X
5s