ប្រយោគ​ចំនួន​៩ឃ្លា ដែល​អ្នក​គួរ​សាប​ព្រោះ​ចូល​ទៅ​ក្នុង​ផ្នត់គំនិត​របស់​អ្នក​



ខាងក្រោម​នេះ​គឺជា​ប្រយោគ​ចំនួន​៩ឃ្លា ដែល​អ្នក​គួរ​សាប​ព្រោះ​ចូល​ទៅ​ក្នុង​ផ្នត់គំនិត​របស់​អ្នក:

 

១) «ស្ពាយ​ទុក​នូវ​កំហឹង​គឺជា​ថ្នាំពុល វា​ស៊ី​អ្នក​ពី​ខាងក្នុង យើង​គិត​ថា​ដោយ​ស្អប់​នរណា​ម្នាក់​ពួកយើង​នឹង​ធ្វើឲ្យ​ពួកគេ​ឈឺចាប់ ប៉ុន្តែ​សេចក្ដីស្អប់​គឺជា​កាំបិត​ដែល​កោង ហើយ​ការ​រងគ្រោះ​ដែល​យើង​ធ្វើ​ដាក់​អ្នកដទៃ ពួកយើង​ក៏​ធ្វើ​ដាក់​ខ្លួនឯង​ដែរ។» Mitch Albom

 

២) «រាល់​ការ​បញ្ចប់​ទាំងអស់​ក៏​ជា​ការ​ចាប់ផ្ដើម​ដែរ។ ពួកយើង​គ្រាន់តែ​មិន​ដឹង​ពី​វា​នៅ​ពេល​នោះ​តែ​ប៉ុណ្ណោះ។» Mitch Albom

 

៣) «ម្នាក់ៗ​មាន​ឥទ្ធិពល​ទៅលើ​ម្នាក់​ទៀត ម្នាក់​ទៀត​មាន​ឥទ្ធិពល​ទៅលើ​ម្នាក់​បន្ទាប់​ទៀត ហើយ​ពិភពលោក​គឺ​ពោរពេញ​ទៅ​ដោយ​រឿងរ៉ាវ ប៉ុន្តែ​រឿងរ៉ាវ​គឺ​តែមួយ​នោះ​ទេ។» Mitch Albom

 

៤) «ពួកយើង​មិន​ជួប​ពិភពលោក​បាន​ទាំងស្រុង​នោះ​ទេ គ្រប់យ៉ាង​ដែល​យើង​បាន​ឆ្លងកាត់​គឺជា​ប្រព័ន្ធ​ប្រសាទ​របស់​យើង​តែ​ប៉ុណ្ណោះ។» Vyasa

 

៥) «បច្ចុប្បន្ន​គឺជា​របស់​តែមួយគត់​ដែល​មិនមាន​ទី​បញ្ចប់។» Erwin Schrodinger

 

៦) «មនុស្ស​បាន​ក្លាយ​ទៅ​ជា​ច្របូកច្របល់​ព្រោះ​ពួកគេ​ចង់​ឲ្យ​ពិភពលោក​មាន​អត្ថន័យ​ធ្វើ​ដូចជា​វា​គឺជា​ពាក្យ ធ្វើ​ដូចជា​អ្នក​មាន​អត្ថន័យ ធ្វើ​ដូចជា​អ្នក​គ្រាន់តែ​ជា​ពាក្យ ធ្វើ​ដូចជា​អ្នក​គឺជា​អ្វីមួយ​ដែល​អាច​ស្វែងរក​មើល​ក្នុង​វចនានុក្រម​បាន។ អ្នក​គឺជា​អត្ថន័យ​នោះ​ឯង។» Alan Watts

 

៧) «អ្នកដទៃ​បង្រៀន​យើង​ថា​យើង​គឺជា​នរណា។ ឥរិយាបថ​របស់​ពួកគេ​ចំពោះ​យើង​គឺជា​កញ្ចក់​ដែល​យើង​រៀន​សម្លឹង​មើល​ខ្លួនឯង ប៉ុន្តែ​កញ្ចក់​គឺ​វៀច។ ពួកយើង​ប្រហែល​ជា​មាន​សតិ​ដឹង​តិចតួច​នោះ​ទេ​អំពី​អំណាច​ដ៏​ខ្លាំងក្លា​នៃ​មជ្ឈដ្ឋាន​សង្គម​របស់​យើង។» Alan Watts

 

៨) «ជីវិត​ដែល​ពោរពេញ​ដោយ​គោលដៅ​មិនមាន​ខ្លឹមសារ​អ្វី​ឡើយ។ វា​ចេះតែ​ប្រញាប់​ទៅ​មុខ​ហើយ​រំលង​ហួស​អ្វីៗ​គ្រប់យ៉ាង។ មិន​ប្រញាប់ប្រញាល់ ជីវិត​ដែល​មិនមាន​គោលដៅ​មិន​រំលង​ហួស​អ្វី​ទាំងអស់ ព្រោះថា​មាន​តែ​ពេល​ដែល​មិនមាន​គោលដៅ​និង​មិនមាន​ការ​ប្រញាប់ប្រញាល់​ប៉ុណ្ណោះ​ទើប​ញាណ​របស់​មនុស្ស​បាន​បើក​ចំហ​ទាំងស្រុង​ដើម្បី​ទទួលយក​​ពិភពលោក។» Alan Watts

 

៩) «បើទោះជា​លោក​សម័យ​ទំនើប​អាច​ដឹង​អាថ៌កំបាំង​១លាន​ក៏ដោយ លោក​បុរាណ​ដឹង​តែមួយ​តែ​ប៉ុណ្ណោះ ហើយ​វា​អស្ចារ្យ​ជាង​១លាន​ទៅទៀត ព្រោះថា​អាថ៌កំបាំង​១លាន​បាន​បង្កើត​នូវ​ការ​ស្លាប់ គ្រោះ​មហន្តរាយ សេចក្ដី​ទុក្ខសោក ភាព​អាត្មានិយម ចំណង់​តណ្ហា និង​ភាព​លោភលន់ ប៉ុន្តែ​អាថ៌កំបាំង​តែមួយ​ប្រទាន​ឲ្យ​នូវ​ជីវិត ពន្លឺ និង​ការពិត។» Manly P. Hall

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ កម្រង​សុភាសិត​បារាំង​ចំនួន​១៣ឃ្លា ដែល​សុទ្ធតែ​ជា​ទស្សន​ល្អៗ​ដែល​អ្នក​គួរ​កត់ត្រា​ចងចាំ​ទុក​ក្នុង​ជីវិត

X
5s