ទស្សន​ចំនួន​៦ឃ្លា​ពី​លោក Terence McKenna ដែល​ជា​រុក្ខវិទូ​ដែល​សិក្សា​និង​អនុវត្តការប្រើប្រាស់​រុក្ខជាតិ​តាម​បែប​ប្រពៃណីមួយរូប​(ethnobotanist)​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​ទស្សន​ចំនួន​៦ឃ្លា​ពី​លោក Terence McKenna ដែល​ជា​រុក្ខវិទូ​ដែល​សិក្សា​និង​អនុវត្ត​ការប្រើប្រាស់រុក្ខជាតិ​តាម​តំបន់​តាមរយៈ​ចំណេះដឹង​ប្រពៃណី​របស់​វប្បធម៌​មនុស្ស​តាម​តំបន់(ethnobotanist) ព្រមទាំង​ជា​អ្នក​និពន្ធ​និង​អ្នក​ផ្សព្វផ្សាយ​ការ​ប្រើប្រាស់​សមរម្យ​នៃ​រុក្ខជាតិ​ដែល​មាន​ឥទ្ធិពល​ទៅលើ​ចិត្ត​ឬ​សភាព​នៃ​សតិដឹង(psychedelic plants)ផង​ដែរ:

 

១) «មនោគមវិជ្ជា​តែងតែ​បើក​ផ្លូវ​ឲ្យ​ភាព​សាហាវ​ឃោរឃៅ។»

 

២) «គ្មាន​នរណា​ម្នាក់​ដឹង​គ្រប់គ្រាន់​នឹង​ព្រួយ​កង្វល់​នោះ​ឡើយ។»

 

៣) «អ្នក​មិនមែន​ខ្លួន​ទទេ​នោះ​ទេ​នៅពេល​អ្នក​ដោះ​សំលៀកបំពាក់​របស់​អ្នក​ចេញ។ អ្នក​នៅតែ​ពាក់​ការ​សន្មត​ទុកមុន​បែប​សាសនា ការ​គិត​លម្អៀង សេចក្ដី​ភ័យខ្លាច មាយាការ និង​ការ​យល់ឃើញ​ខុសឆ្គង​របស់​អ្នក។ នៅពេល​អ្នក​សក​ចេញ​នូវ​ប្រព័ន្ធ​ដំណើរការ​វប្បធម៌ នោះ​អ្នក​នឹង​ឈរ​ខ្លួន​ទទេ​នៅ​ពី​មុខ​ការ​ត្រួតពិនិត្យ​នៃ​ចិត្ត​វិញ្ញាណ​របស់​អ្នក ហើយ​គឺ​ពី​ទីតាំង​​នេះ ទីតាំង​ដែល​នៅ​ក្រៅ​ប្រព័ន្ធ​ដំណើរការ​វប្បធម៌​ទើប​យើង​ចាប់ផ្ដើម​សួរ​សំណួរ​ដែល​ពិតប្រាកដ​អំពី​ថា​តើ​ធ្វើ​ជា​មនុស្ស​មានន័យ​យ៉ាងដូចម្ដេច តើ​កាលៈទេសៈ​បែបណា​ដែល​យើង​កំពុងតែ​ត្រូវ​បាន​ជាប់​ខ្លួន​នៅ​ក្នុង​នោះ ហើយ​បើអាច​ថា​តើ​រចនាសម្ព័ន្ធ​ប្រភេទ​ណា​ដែល​យើង​អាច​លើកឡើង​មក​ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ផែនការ​និង​ផ្ដល់​ភាព​សំខាន់​បន្ថែម​ទៅលើ​ភាព​រុងរឿង​និង​ភាព​អស្ចារ្យ​ដែល​កំពុងតែ​រង់ចាំ​ពួកយើង​នៅ​ក្នុង​បន្ទះ​ដ៏​តូច​ចង្អៀត​មួយ​នៃ​ពេលវេលា​ដែល​នៅ​ចន្លោះ​រវាង​ប្រឡាយ​នៃ​កំណើត​និង​ផ្នូរ​ដ៏​ធំធេង​មួយ។»

 

៤) «ធម្មជាតិ​មិនមែន​គរ​នោះ​ទេ គឺ​មនុស្ស​ទេ​ដែល​ថ្លង់។»

 

៥) «ពាក់កណ្ដាល​ពេលវេលា​ដែល​អ្នក​គិតថា​អ្នក​កំពុងតែ​គិត តាមពិត​អ្នក​កំពុងតែ​ស្ដាប់​នោះ​ទេ។»

 

៦) «ពាក្យ​ថា `អត្តា` គឺជា​អាថ៌កំបាំង​ដ៏​អស្ចារ្យ​ដូច​ទៅ​នឹង​ពាក្យ `អ្នកដទៃ` ដែរ។ វា​គ្រាន់តែ​ជា​ប៉ូល​មួយ​រវាង​អាថ៌កំបាំង​ពីរ​តែ​ប៉ុណ្ណោះ។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ប្រយោគ​ទាំង​១០ឃ្លា​របស់​លោក Jiddu Krishnamurti បុគ្គល​ដ៏​មាន​បញ្ញា​មួយ​រូប​របស់​ឥណ្ឌា

X
5s