ទស្សន​ចំនួន​១០ ដែល​អាច​បំបែក​ការ​គិត​ក្លែងក្លាយ​របស់​អ្នក​ចំពោះ​ខ្លួនឯង​ចោល​បាន​



ខាងក្រោម​នេះ​គឺជា​ទស្សន​ចំនួន​១០ ដែល​អាច​បំបែក​ការ​គិត​ក្លែងក្លាយ​របស់​អ្នក​ចំពោះ​ខ្លួនឯង​ចោល​បាន:

 

១) «ទីណា​ដែល​មាន​បញ្ញា​គ្រប់គ្រង​អំណាច នឹង​មិនមាន​ជម្លោះ​រវាង​ការគិត​និង​អារម្មណ៍​នោះ​ឡើយ។» Carl Jung

 

២) «ធ្វើអ្វី​ដែល​អ្នក​នឹង​ធ្វើ លោក​នេះ​គឺជា​ការ​ប្រឌិត​និង​ត្រូវ​បាន​ផ្សំ​ឡើង​ដោយ​ការ​ប្រឆាំង​គ្នា។» William Blake

 

៣) «អភ័យទោស​ឲ្យ​សត្រូវ​ងាយស្រួល​ជាង​អភ័យទោស​ឲ្យ​មិត្តភ័ក្ដិ។» William Blake

 

៤) «ប្រព័ន្ធ​ជីវសាស្ត្រ​របស់​យើង​ទាំងមូល ខួរក្បាល និង​ផែនដី ដំណើរការ​នៅ​ក្នុង​ប្រេកង់​ដូចគ្នា។» Nikola Tesla

 

៥) «ក្ដីស្រឡាញ់​គ្រប់គ្រង​ដោយ​មិនមាន​ច្បាប់។» Thomas More

 

៦) «ចូរ​ធ្វើ​ជា​អ្នក​រិះគិត​ដែល​មាន​សេរីភាព​ហើយ​កុំ​ទទួលស្គាល់​គ្រប់យ៉ាង​ដែល​អ្នក​បាន​ឮ​ថា​ជា​ការ​ពិត។ ចូរ​រិះគិត​ហើយ​វិភាគ​នូវ​អ្វី​ដែល​អ្នក​ជឿ។» អារីស្តូត

 

៧) «ដំណើរ​ផ្សងព្រេង​ប្រហែល​ជា​មិន​សូវ​និយាយ​ច្រើន​អំពី​ការ​ដែល​ក្លាយ​​ជា​អ្វីមួយ​នោះ​ឡើយ។ វា​ប្រហែល​ជា​និយាយ​អំពី​ការ​ដែល​លែង​ក្លាយ​ជា​អ្វី​ទាំងអស់​ដែល​មិនមែន​ជា​អ្នក​ដូច្នេះ​អ្នក​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​អ្នក​គួរ​ក្លាយ​ទៅជា​តាំង​ពី​ដំបូង​មក។» Paulo Coelho

 

៨) «បើ​សាសនា​របស់​យើង​ពឹងផ្អែក​ទៅលើ​ការ​ជួយ​សង្គ្រោះ អារម្មណ៍​ចម្បង​របស់​យើង​នឹង​ជា​ការ​ភ័យខ្លាច​និង​សេចក្ដី​តក់ស្លុត។ បើ​សាសនា​របស់​យើង​ពឹងផ្អែក​ទៅលើ​ការ​ងឿងឆ្ងល់ អារម្មណ៍​ចម្បង​របស់​យើង​នឹង​ជា​ការ​ដឹងគុណ។» Carl Jung

 

៩) «អ្នក​ទទួលដឹង​ពី​កម្លាំង​របស់​អ្នក​នៅ​ក្នុង​បទពិសោធន៍​នៃ​ការ​ឈឺចាប់។» Jim Morrison

 

១០) «នេះ​ហើយ​គឺជា​អ្វី​ដែល​ក្ដីស្រឡាញ់​ពិតប្រាកដ​មាន​តម្លៃ​ស្មើ គឺជា​ការ​ដែល​បណ្ដោយ​ឲ្យ​មនុស្ស​ម្នាក់​ធ្វើជា​មនុស្ស​ដែល​ជា​គាត់​ពិតប្រាកដ។ មនុស្ស​ភាគច្រើន​ស្រឡាញ់​អ្នក​នូវ​អ្វី​ដែល​អ្នក​ធ្វើពុត។ ដើម្បី​រក្សា​ក្ដីស្រឡាញ់​របស់​ពួកគេ អ្នក​បន្ត​ធ្វើពុត បន្ត​សម្ដែង។ អ្នក​ចាប់ផ្ដើម​ស្រឡាញ់​ការ​ធ្វើពុត​របស់​អ្នក។ វា​គឺជា​ការពិត យើង​ត្រូវបាន​ឃុំ​ជាប់​នៅ​ក្នុង​រូបភាព​មួយ សកម្មភាព​មួយ ហើយ​រឿង​ដ៏​គួរឲ្យ​សង្វេគ​គឺ​មនុស្ស​សាំុ​ទៅ​នឹង​រូបភាព​របស់​ពួកគេ​យ៉ាង​ខ្លាំង ពួកគេ​ចាប់ផ្ដើម​ជាប់ជំពាក់​ទៅ​នឹង​របាំងមុខ​របស់​ពួកគេ។ ពួកគេ​ស្រឡាញ់​ច្រវាក់​របស់​ពួកគេ។ ពួកគេ​ភ្លេច​អស់​អំពី​ពួកគេ​គឺជា​នរណា​ពិតប្រាកដ។ ហើយ​បើ​អ្នក​ព្យាយាម​រំលឹក​ពួកគេ ពួកគេ​នឹង​ស្អប់​អ្នក​ដោយសារ​រឿង​នេះ ពួកគេ​មាន​អារម្មណ៍​ថា​អ្នក​កំពុងតែ​ព្យាយាម​លួច​កម្មសិទ្ធិ​ដ៏​មាន​តម្លៃ​បំផុត​របស់​ពួកគេ​យ៉ាង​ដូច្នោះ។» Jim Morrison

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ចំនួន​១០ឃ្លា ដែល​ត្រូវ​បាន​ដកស្រង់​ចេញ​ពី​អ្នក​វិទ្យាសាស្ត្រ​ល្បីៗ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​មនុស្សលោក​

X
5s