ប្រយោគ​ចំនួន​៩ឃ្លា​របស់​លោក Henry Wadsworth Longfellow ដែល​ជា​កវី​កំណាព្យ​ជនជាតិ​អាមេរិកមួយរូប​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​ប្រយោគ​ចំនួន​៩ឃ្លា​របស់​លោក Henry Wadsworth Longfellow ដែល​ជា​កវី​កំណាព្យ​ជនជាតិ​អាមេរិក​ដែល​បាន​រស់នៅ​ក្នុង​អំឡុង​ឆ្នាំ​១៨០៧​ដល់​ឆ្នាំ​១៨៨២:

 

១) «ភាព​ស្ងប់ស្ងាត់​និង​ភាព​ឯកា​ម្នាក់ឯង គឺជា​មិត្ត​សំណប់​របស់​វិញ្ញាណ។»

 

២) «គ្រប់​មនុស្ស​ទាំងអស់​មាន​ភាព​សោកសៅ​ដែល​អាថ៌កំបាំង​របស់​គាត់​​ពិភពលោក​មិន​បាន​ដឹង ហើយ​ជាច្រើន​ដង​យើង​ហៅ​មនុស្ស​ម្នាក់​នោះ​ថា​គំរោះគំរើយ​នៅពេល​ដែល​គាត់​គ្រាន់តែ​ពិបាក​ចិត្ត​ប៉ុណ្ណោះ។»

 

៣) «រឿង​ដែល​ល្អ​បំផុត​ដែល​មនុស្ស​អាច​ធ្វើ​បាន​នៅពេល​មាន​ភ្លៀង​ធ្លាក់​គឺ​បណ្ដោយ​ឲ្យ​វា​ភ្លៀង។»

 

៤) «ការ​ខិតខំ​តស៊ូ​គឺជា​សមាសធាតុ​ដែល​អស្ចារ្យ​មួយ​សម្រាប់​ភាព​ជោគជ័យ។ បើ​អ្នក​គោះ​ទ្វារ​បាន​យូរ​គ្រប់គ្រាន់​និង​ឮ​គ្រប់គ្រាន់​នៅ​មាត់ទ្វារ អ្នក​ប្រាកដ​ណាស់​ថា​នឹង​ដាស់​នរណា​ម្នាក់​ឲ្យ​ភ្ញាក់​បាន។»

 

៥) «បេះដូង​ដូចគ្នា​ទៅ​នឹង​ចិត្ត​ដែរ គឺ​មាន​ការ​ចងចាំ។ ហើយ​នៅ​ក្នុង​វា​ត្រូវ​បាន​រក្សា​ទុក​នូវ​ការ​ចងចាំ​ដែល​មាន​តម្លៃ​បំផុត។»

 

៦) «កុំ​ជឿជាក់​អនាគត​ឲ្យ​សោះ មិនថា​វា​គួរឲ្យ​រីករាយ​ប៉ុណ្ណា​ក៏ដោយ! បណ្ដោយ​ឲ្យ​ការ​ស្លាប់​ពី​អតីតកាល​ដុត​នូវ​ការ​ស្លាប់​របស់​វា! ប្រព្រឹត្ត​សកម្មភាព​នៅ​ក្នុង​បច្ចុប្បន្នកាល​ដែល​កំពុងតែ​មាន​ជីវិត!»

 

៧) «មិនមាន​អក្សរសាស្ត្រ​ណា​ដែល​ពេញលេញ​នោះ​ទេ​រហូត​ទាល់តែ​ភាសា​ដែល​វា​ត្រូវ​បាន​សរសេរ​គឺ​បាន​ស្លាប់​ហើយ។»

 

៨) «ច្បាប់​នៃ​ធម្មជាតិ​គឺ​យុត្តិធម៌ ប៉ុន្តែ​គឺ​គួរឲ្យ​ភ័យខ្លាច។ វា​មិនមាន​ការ​លើកលែង​ទោស​អ្វី​នៅក្នុង​ពួកវា​នោះ​ឡើយ។ ហេតុ​និង​ផល​គឺ​មិន​អាច​កាត់ផ្ដាច់​បាន​និង​មិន​អាច​គេចវេះ​បាន​ឡើយ។»

 

៩) «មនុស្ស​ភាគច្រើន​នឹង​ជោគជ័យ​នៅ​ក្នុង​រឿង​តូចតាច​បើ​ពួកគេ​មិន​ត្រូវ​បាន​រំខាន​ចិត្ត​ជាមួយ​នឹង​មហិច្ឆតា​ធំ​ទេ​នោះ។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ សុភាសិត​ដ៏​គួរឲ្យ​ចាប់អារម្មណ៍​ចំនួន​១២ឃ្លា ដែល​ត្រូវ​បាន​ចងក្រង​ពី​ចម្រុះ​ជាតិសាសន៍​នៅ​លើ​ពិភពលោក​

X
5s