សម្ដី​ដកស្រង់​ចំនួន​៥ឃ្លា ដែល​បង្រៀន​អ្នក​ឲ្យ​ចេះ​រស់នៅ​ប្រឈមមុខ​នឹង​ការ​ពិត​នៃ​ជីវិត​



ខាងក្រោម​នេះ​គឺជា​សម្ដី​ដកស្រង់​ចំនួន​៥ឃ្លា ដែល​បង្រៀន​អ្នក​ឲ្យ​ចេះ​រស់នៅ​ប្រឈមមុខ​នឹង​ការ​ពិត​នៃ​ជីវិត:

 

១) «ខ្ញុំ​មិនមែន​រៀន​ដើម្បី​ឲ្យ​ដឹង​ច្រើន​ឡើយ ប៉ុន្តែ​ដើម្បី​រវីរវល់​អើពើ​តិច​ជាង​មុន។» Juana Inés de la Cruz

 

២) «គ្មាន​នរណា​ម្នាក់​អាច​ធ្វើឲ្យ​នរណា​ម្នាក់​សប្បាយចិត្ត​បាន​ឡើយ។ បើ​វា​អាចទៅរួច​ក្នុង​ការ​ធ្វើឲ្យ​មនុស្ស​សប្បាយចិត្ត ពិភពលោក​ទាំងមូល​នឹង​រីករាយ​មិនខាន​ព្រោះ​ថា​គ្រប់គ្នា​ព្យាយាម​ធ្វើឲ្យ​គ្រប់គ្នា​សប្បាយចិត្ត។ ឪពុក​ព្យាយាម​ធ្វើឲ្យ​កូន​សប្បាយចិត្ត ប្ដី​ព្យាយាម​ធ្វើឲ្យ​ប្រពន្ធ​សប្បាយចិត្ត ប្រពន្ធ​ព្យាយាម​ធ្វើឲ្យ​ប្ដី​សប្បាយចិត្ត ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ហាក់ដូចជា​សប្បាយចិត្ត​ឡើយ! លុះត្រាតែ​បុគ្គល​ម្នាក់​សម្រេចចិត្ត​សប្បាយចិត្ត ​ពុំនោះទេវា​នឹង​មិនអាច​ទៅរួច​នោះ​ឡើយ ហើយ​មាន​មនុស្ស​តិច​ណាស់​ដែល​សម្រេចចិត្ត​សប្បាយចិត្ត។ ពួកគេ​សម្រេចចិត្ត​សោកសៅ ព្រោះ​នៅ​ក្នុង​ភាព​សោកសៅ​ពួកគេ​មាន​អំណាច​ខ្លាំងក្លា។ នៅ​ក្នុង​ភាព​សោកសៅ​ពួកគេ​ក្លាយ​ជា​ចំណុច​ផ្ដោត​នៃ​ការ​ផ្ចង់សតិ។ ភាពសោកសៅបានគ្របដណ្ដប់ត្រួតត្រាចិត្ត ហើយនៅពេល​ពួកគេ​សប្បាយចិត្ត រាល់​ការ​ត្រួតត្រា​ទាំងអស់​នឹង​រលាយ​បាត់​អស់។» Osho

 

៣) «បើ​យើង​គិត​តែ​ពី​ខ្លួនឯង ភ្លេច​ពី​អ្នកដទៃ នោះ​ចិត្ត​របស់​យើង​នឹង​ស្ថិត​នៅ​ក្នុង​តំបន់​តូច​មួយ​ប៉ុណ្ណោះ។ នៅ​ក្នុង​តំបន់​តូច​មួយ​នោះ សូម្បីតែ​បញ្ហា​ដ៏​តូច​មួយ​ក៏​ស្ដែង​ចេញ​មក​ធំ​ដែរ។ ប៉ុន្តែ​នៅ​ខណៈ​ពេល​ដែល​អ្នក​អភិវឌ្ឍ​នូវ​អារម្មណ៍​ខ្វាយខ្វល់​ពី​អ្នកដទៃ អ្នក​នឹង​ដឹង​ថា​ដូច​ទៅ​នឹង​យើង​ដែរ ពួកគេ​ក៏​ចង់​បាន​សេចក្ដីសុខ​ដែរ ពួកគេ​ក៏​ចង់​បាន​ភាព​សប្បាយរីករាយ​ដែរ។ នៅពេល​អ្នក​មាន​អារម្មណ៍​ខ្វាយខ្វល់​បែបនេះ ចិត្ត​របស់​អ្នក​នឹង​ពង្រីក​ធំ​ឡើង​ដោយ​ស្វ័យប្រវត្តិ។» សម្ដេច​សង្ឃ​ដាឡៃ ឡាម៉ា

 

៤) «អ្វី​ក៏ដោយ​ដែល​បាន​កើត​គឺ​មិន​ឋិតថេរ ទៀង​នឹង​ស្លាប់​ទៅវិញ។ អ្វី​ក៏ដោយ​ដែល​ប្រមូល​ផ្ដុំ​ឡើង​គឺ​មិន​ឋិតថេរ ទៀង​នឹង​ធ្លាយ​ចេញ​ទៅវិញ។ អ្វី​ក៏ដោយ​ដែល​មក​ជាមួយ​គ្នា​គឺ​មិន​ឋិតថេរ ទៀង​នឹង​បែកបាក់​ទៅវិញ។ អ្វី​ក៏ដោយ​ដែល​ត្រូវបាន​សាងសង់​គឺ​មិន​ឋិតថេរ ទៀង​នឹង​ដួលរលំ​ទៅវិញ។ អ្វី​ក៏ដោយ​ដែល​កើនឡើង​គឺ​មិន​ឋិតថេរ ទៀង​នឹង​ធ្លាក់​ចុះ​ទៅវិញ។ ដូច្នេះ​ហើយ​ដូចគ្នា​ទៅនឹង​មិត្តភាព​និង​សត្រូវ សំណាង​និង​ភាព​សោកសៅ ល្អ​និង​អាក្រក់ រាល់​ការ​គិត​ដែល​ឆ្លងកាត់​ចិត្ត​របស់​អ្នក គ្រប់យ៉ាង​តែងតែ​ផ្លាស់ប្ដូរ​ជានិច្ច។» Patrul Rinpoche

 

៥) «តិច​ជាច្រើន​បង្កើត​នូវ​ជាច្រើន​ខ្លាំង។» Miguel de Cervantes

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ប្រយោគ​ដ៏​មាន​តម្លៃ​ចំនួន​៧ឃ្លា ដែល​​អ្នក​គួរប្រើប្រាស់ដើម្បីយក​មក​សិក្សា​ពី​ធម្មជាតិ​នៃ​ចិត្ត​របស់​អ្នក

X
5s