គតិ​ចំនួន​១០ឃ្លា​ពី Paracelsus ដែល​ជា​គ្រូពេទ្យនិង​ជា​ទស្សនវិទូ​​ស្វីស​មួយ​រូប​នៅ​ក្នុង​សម័យកាល​ចលនា​វប្បធម៌​និង​សិល្បៈ​របស់​អាល្លឺម៉ង់​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​គតិ​ចំនួន​១០ឃ្លា​ពី Paracelsus ដែល​ជា​គ្រូពេទ្យ អ្នក​អនុវត្ត​ទស្សនវិទូ​បែប​គីមី(alchemist) ទេវវិទូ​ក្រៅ​ក្របខ័ណ្ឌ និង​ជា​ទស្សនវិទូ​ជនជាតិ​ស្វីស​មួយ​រូប​នៅ​ក្នុង​សម័យកាល​ចលនា​វប្បធម៌​និង​សិល្បៈ​របស់​អាល្លឺម៉ង់:

 

១) «គ្រប់​អ្វីៗ​ទាំងអស់​គឺ​មាន​ជាតិ​ពុល គ្មាន​អ្វី​មួយ​ដែល​មិនមាន​លក្ខណៈ​បំពុល​នោះ​ឡើយ។ មាន​តែ​បរិមាណ​ប៉ុណ្ណោះ​ដែល​ធ្វើឲ្យ​អ្វីមួយ​ពុល​បាន។»

 

២) «មនុស្ស​គឺជា​អតិសុខុម ឬ​ជា​ពិភពលោក​តូច​មួយ ពីព្រោះ​គាត់​គឺជា​សារធាតុ​ចម្រាញ់​ចេញ​ពី​ដួងតារា​និង​ភព​នៃ​លំហ​ទាំងមូល ចេញ​ពី​ផែនដី​និង​ធាតុ ដូច្នេះ​គាត់​គឺជា​ខ្លឹម​ចម្រាញ់​របស់​ពួកវា។»

 

៣) «នៅ​ក្នុង​គ្រប់​មនុស្ស​ទាំងអស់ គ្រប់​សត្វ​ទាំងអស់ បក្សី​និង​រុក្ខជាតិ មាន​នូវ​ដួងតារា​ដែល​ជះ​ត្រឡប់ ត្រូវគ្នា ឬ​ក៏​ទៅ​តាម​របៀប​ណាមួយ​គឺ​ដូចគ្នា​ទៅ​នឹង​ដួងតារា​នៅ​លើ​លំហ​អាកាស។»

 

៤) «កម្រិត​ដ៏​ខ្ពស់​បំផុត​នៃ​ឱសថ​គឺជា​ក្ដី​ស្រឡាញ់។»

 

៥) «សិល្បៈ​ទាំងអស់​ស្ថិត​នៅ​ក្នុង​មនុស្ស បើទោះជា​មិនមែន​ទាំងអស់​ក៏ដោយ​ដែល​ស្ដែង​ចេញ​មក​បាន​ច្បាស់។ ការ​ភ្ញាក់​ខ្លួន​នាំ​ពួកវា​ចេញ​មក។ ត្រូវ​បាន​បង្រៀន​គឺ​មិនមែន​ជា​អ្វី​ទាំងអស់។ គ្រប់យ៉ាង​គឺ​ស្ថិត​នៅ​ក្នុង​មនុស្ស​រង់ចាំ​ឲ្យ​ត្រូវ​បាន​ភ្ញាក់​ដឹង​ខ្លួន។»

 

៦) «យើង​មិន​ដឹង​ព្រោះ​យើង​កំពុងតែ​ខ្ជះខ្ជាយ​ពេលវេលា​របស់​យើង​ជាមួយ​របស់​ដែល​នៅ​ខាងក្រៅ​និង​ដែល​ងាយ​នឹង​ទទួលរង​ការ​វិនាស​ហិនហោច ហើយ​ដេក​លក់​ចំពោះ​អ្វី​ដែល​ពិតប្រាកដ​នៅ​ខាងក្នុង​ខ្លួន​យើង។»

 

៧) «សិល្បៈ​នៃ​ឱសថ​មាន​ឫស​របស់​វា​នៅ​ក្នុង​បេះដូង។»

 

៨) «បរិមាណ​ត្រឹមត្រូវ​បែងចែក​នូវ​ភាព​ខុសគ្នា​រវាង​ថ្នាំពុល​ពី​ឱសថ​ព្យាបាល។»

 

៩) «ឱសថ​ឈរ​នៅ​លើ​សសរ​ចំនួន៤ ទស្សនវិជ្ជា តារាសាស្ត្រ ទស្សនវិទូ​បែប​គីមី និង​ក្រមសីលធម៌។»

 

១០) «ពេលវេលា​គឺជា​ខ្យល់​ដែល​ពោរពេញ​ដោយ​ភាព​ក្លៀវក្លា ព្រោះ​គ្រប់​ម៉ោង​វា​បាន​នាំ​មក​នូវ​អ្វី​ថ្មី ប៉ុន្តែ​តើ​នរណា​ដែល​អាច​​វាស់​ដង្ហើម​ដ៏​មុតស្រួច​របស់​វា អាថ៌កំបាំង​របស់​វា និង​ការ​រចនា​របស់​វា​បាន ?»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ សម្ដី​ដកស្រង់​​ ៨ឃ្លា របស់​អ្នក​និពន្ធ​បទភ្លេង​ដ៏​ល្បីល្បាញ​មួយ​រូបនាសម័យកាល​តន្ត្រី​ក្លាហ្សិកគឺលោក Mozart

X
5s