ប្រយោគ​ចំនួន​៦ឃ្លា ដែល​អាច​ឲ្យ​អ្នក​ចេះ​រស់នៅ​ក្នុង​ភាព​ច្របូកច្របល់​នៃ​ចិត្ត​របស់​អ្នក​



ខាងក្រោម​នេះ​គឺជា​ប្រយោគ​ចំនួន​៦ឃ្លា ដែល​អាច​ឲ្យ​អ្នក​ចេះ​រស់នៅ​ក្នុង​ភាព​ច្របូកច្របល់​នៃ​ចិត្ត​របស់​អ្នក:

១) «រឿង​ដែល​ពិ​បាកជម្រុញ​ឲ្យអ្នក​ជំនះ​រាល់​នឿយ​ហត់ និងក្តៅ​ក្រហាយទាំងអស់​ហើយ​បង្កើតជាទម្លាប់​សម្រាប់​អភិ​វឌ្ឍ​ខ្លួ​ន​ឯង។ អ្នក​មាន​ជម្រើស​ក្នុង​ការ​ចាប់ផ្ដើម​នៅ​ក្នុង​គំរូ​ទម្លាប់​ដែល​មិន​គួរ​ជាទី​ចូលចិត្ត​ព្រោះ​វា​នឿយ​ហត់នៅពេលដំបូង តែ​អ្នក​នឺង​អនុញ្ញាត​ឲ្យ​អ្វី​ទាំង​នោះ​ផ្លាស់​ប្តូ​រខ្លួន​អ្នក​ដើម្បី​កែ​ប្រែ​ចំណុច​មិន​ល្អ​ចេញ»។ Pema Chodron

 

២) «ទុក​ទ្វារ​មុខ​និង​ទ្វារ​ក្រោយ​របស់​អ្នក​ចំហ​ចោល។ បណ្ដោយ​ឲ្យ​ការ​គិត​របស់​អ្នក​មក​ហើយ​ទៅវិញ។ គ្រាន់តែ​កុំ​ចាក់​តែ​ឲ្យ​វា​ផឹក​ទៅ​បាន​ហើយ។» Shunryu Suzuki

 

៣) «គ្មាន​អ្វីមួយ​នៅ​ខាងក្រៅ​ខ្លួន​អ្នក​អាច​បង្ក​ឲ្យ​អ្នក​មាន​បញ្ហា​បាន​នោះ​ឡើយ។ អ្នក​ខ្លួនឯង​នោះ​ទេ​ដែល​បង្ក​នូវ​រលក​នៅ​ក្នុង​ចិត្ត​របស់​ខ្លួនឯង។ បើ​អ្នក​ទុក​ចោល​ចិត្ត​របស់​អ្នក​ឲ្យ​ទៅ​តាម​សភាព​ពិត​របស់​វា វា​នឹង​ក្លាយ​ជា​ស្ងប់ស្ងាត់។ ចិត្ត​នេះ​ត្រូវ​បាន​ហៅថា​ចិត្ត​ធំ​ទូលាយ។» Shunryu Suzuki

 

៤) «សាសនា​មានន័យថា​រស់នៅ​ជីវិត​របស់​ខ្លួនឯង ដោយ​ស្រស់ស្រាយ​និង​ថ្មី​ទាំងស្រុង ដោយ​មិន​ត្រូវ​បាន​បោកបញ្ឆោត​​ដោយ​នរណា​ម្នាក់។» Kodo Sawaki

 

៥) «អ្នក​មិន​អាច​ស្វែងរក​សន្តិភាព​អ្វី​បាន​ដោយ​គេចចេញ​ពី​ការ​ឈឺចាប់​និង​សេចក្ដី​ទុក្ខ​របស់​មនុស្ស​បាន​ឡើយ។ អ្នក​ត្រូវតែ​ស្វែងរក​សន្តិភាព​និង​ភាព​ចុះសម្រុង​គ្នា​នៅ​ចំ​កណ្ដាល​​នៃ​ការ​ឈឺចាប់​របស់​មនុស្ស​តែ​ម្ដង។ នេះ​គឺជា​គោលដៅ​នៃ​ជីវិត​ដែល​មាន​ទំនាក់ទំនង​នឹង​វិញ្ញាណ។» Dainin Katagiri

 

៦) «អ្នកដទៃ​បង្រៀន​យើង​ថា​យើង​គឺជា​នរណា។ ឥរិយាបថ​របស់​ពួកគេ​ចំពោះ​យើង​គឺជា​កញ្ចក់​ដែល​យើង​រៀន​មើល​ខ្លួនឯង ប៉ុន្តែ​កញ្ចក់​នោះ​គឺ​វៀច។ យើង​ប្រហែល​ជា​មាន​សតិ​ដឹង​តិចតួច​នោះ​ទេ​អំពី​អំណាច​ដ៏​ខ្លាំង​សម្បើម​នៃ​មជ្ឈដ្ឋាន​សង្គម​របស់​យើង។» Alan Watts

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ គតិចំនួន​១០ឃ្លារបស់ Rabindranath Tagore កវី​កំណាព្យនិងអ្នក​និពន្ធមួយ​រូប​របស់​​បេនហ្គាលី

X
5s