សម្ដី​ដកស្រង់​ចំនួន ៧ឃ្លា អំពី​ការ​ស្មោះត្រង់​ជាមួយ​ខ្លួនឯង​



ខាងក្រោម​នេះ​គឺជា​សម្ដី​ដកស្រង់​ចំនួន ៧ឃ្លា អំពី​ការ​ស្មោះត្រង់​ជាមួយ​ខ្លួនឯង:

 

១) «ធ្វើ​រឿង​មួយ​ក្នុង​ពេល​តែមួយ ហើយ​អំឡុង​ពេល​ដែល​កំពុង​ធ្វើ​វា​បញ្ចូល​វិញ្ញាណ​របស់​អ្នក​ទាំងមូល​ចូល​ទៅ​ក្នុង​វា​ដក​ចេញ​នូវ​អ្វីៗ​ដទៃ​ទៀត​ទាំងអស់។» Swami Vivekananda

 

២) «ខ្ញុំ​ស្រឡាញ់​ខ្លួនឯង​មិន​ថា​ជា​មាន​កំហុស​ ឬ​ធ្លាប់​សាង​វា​​ច្រើន​អនេក​ក៏ដោយ តើ​ខ្ញុំ​នឹង​អាច​ស្អប់​នរណា​ម្នាក់​ដោយគ្រាន់​តែកំហុស​បន្តិចបន្តួច​របស់​ពួកគេ​យ៉ាង​ដូចម្ដេច​កើត។» Swami Vivekananda

 

៣) «ក្នុង​ចំណោម​ពួកយើង​ជាច្រើន​នាក់​បាន​វិនិយោគ​លុយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ក្នុង​ការ​ដែល​ធ្វើឲ្យ​ខ្លួនឯង​មើល​ទៅ​ល្អដើម្បី​រស់​នៅ​ក្នុ​ងពិភពលោកមួយ​នេះ​ ប៉ុន្តែ​នៅ​ខាងក្នុង​វិញ​បែរជា​បាក់បែក​ជា​បំណែក។ វា​ជា​ពេល​ដែល​ត្រូវ​វិនិយោគ​នៅ​ខាងក្នុង​ហើយ។» Iyanla Vanzant

 

៤) «យើង​មិន​ដឹង​ពី​របៀប​ក្នុង​ការ​ស្រឡាញ់​គ្នា​ទៅវិញទៅមក​ព្រោះ​ពួកយើង​មិន​ទាំង​បាន​រៀន​ស្រឡាញ់​ខ្លួនឯង​មែនទែន​ផង។ នៅ​ក្នុង​ឧទាហរណ៍​ជាច្រើន មិនមែន​ទាំងអស់​នោះ​ឡើយ វា​មិនមាន​ចេតនា​អាក្រក់​នោះ​ឡើយ។ យើង​ត្រូវ​បាន​ដាក់​លក្ខខណ្ឌ​ឲ្យ​ធ្វើ​អាកប្បកិរិយា​ដែល​អាក្រក់​បែបនោះ។» Iyanla Vanzant

 

៥) «ផ្លាស់ប្ដូរ​ពី `ហេតុអ្វី​បាន​ជា​វា​កើតឡើង​មក​លើ​ខ្ញុំ ?` ទៅ​ជា `តើ​វា​កំពុងតែ​ព្យាយាម​បង្រៀន​ខ្ញុំ​ពី​អ្វី ?` ។ វា​នឹង​ផ្លាស់ប្ដូរ​អ្វីៗ​ទាំងអស់ ពិសេស​ការ​គិត​អវិជ្ជ​មាន​របស់​អ្នក​។» Jay Shetty

 

៦) «យើង​នឹង​នៅ​តែ​បន្ត​ប្រឈមមុខ​នឹង​តេស្ត​ដដែល​រហូត​ទាល់តែ​យើង​បាន​រៀន​សូត្រ​នូវ​មេរៀន​ដែល​យើង​ត្រូវ​រៀន។ ស្ថានភាព​ដដែល ទំនាក់ទំនង​ដដែល បញ្ហា​ដដែល​នឹង​នៅតែ​បន្ត​លេច​ចេញ​មក​នៅ​ក្នុង​ជីវិត​របស់​យើង​រហូត​ទាល់តែ​យើង​រៀន​កត់​សម្គាល់​ឃើញ​អ្វី​ដែល​យើង​ត្រូវ​ដក​ចេញ។ យើង​អាច​ជួយ​ខ្លួនឯង​ពី​បញ្ហា​ដ៏​ច្រើន​បើ​យើង​ជ្រើសរើស​ស្ដាប់ សង្កេត និង​បត់បែន។» Jay Shetty

 

៧) «ក្នុង​ចំណោម​យើង​ភាគច្រើន​​នៅតែ​បន្ត​ធ្វើ​ជា​មនុស្ស​ចម្លែក​ទៅ​កាន់​ខ្លួនឯង លាក់បាំង​ខ្លួនឯង​ជា​នរណា ហើយ​ឲ្យ​មនុស្ស​ចម្លែក​ម្នាក់​ទៀត​លាក់បាំង​ខ្លួនឯង​ជា​នរណា​ដើម្បី​ស្រឡាញ់​យើង។» Leo Buscaglia

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ចំនួន​៩ឃ្លា ដែល​និយាយ​ពី​ការពិត​មួយ​ចំនួន​ក្នុង​ជីវិត​ដែល​អ្នក​គួរ​ពិចារណា​

X
5s