ទស្សន​ចំនួន​១០ឃ្លា ដែល​អាច​ធ្វើ​បដិវត្ត​អ្នក​បាន​



ខាងក្រោម​នេះ​គឺជា​ទស្សន​ចំនួន​១០ឃ្លា ដែល​អាច​ធ្វើ​បដិវត្ត​អ្នក​បាន:

 

១) «បើ​រចនាសម្ព័ន្ធ​របស់​ចិត្ត​មនុស្ស​នៅតែ​មិន​ផ្លាស់ប្ដូរ ចុងក្រោយ​យើង​នៅតែ​បង្កើត​ឡើង​វិញ​នូវ​ពិភពលោក​ដដែល សេចក្ដី​អាក្រក់​ដដែល និង​ភាព​ដំណើរការ​មិន​ប្រក្រតី​ដដែល។» Eckhart Tolle

 

២) «សង្កេត​ការ​គិត​របស់​អ្នក កុំ​ជឿ​ពួកវាពេក។» Eckhart Tolle

 

៣) «អ្វី​ក៏ដោយ​ដែល​អ្នក​ទទួលយក​ទាំងស្រុង​នឹង​នាំ​អ្នក​ទៅកាន់​សន្តិភាព។ នេះ​គឺជា​អភិនីហារ​នៃ​ការ​ចុះចាញ់។» Eckhart Tolle

 

៤) «ព្យាយាម​កុំ​បដិសេធ​ការ​ផ្លាស់ប្ដូរ​ដែល​បាន​មក​រក​អ្នក។ ជាជាង​បែប​នេះ​ចូរ​បណ្ដោយ​ឲ្យ​ជីវិត​រស់នៅ​តាមរយៈ​អ្នក។ ហើយ​កុំ​ព្រួយបារម្ភ​ថា​ជីវិត​របស់​អ្នក​កំពុងតែ​ក្រឡាប់​បញ្ច្រាស​ទិស។ តើ​អ្នក​អាច​ដឹង​យ៉ាងម៉េច​បាន​ថា​ផ្នែក​ដែល​អ្នក​ធ្លាប់​តែ​រស់នៅ​ប្រសើរ​ជាង​ផ្នែក​ដែល​នឹង​មក​ដល់​នោះ ?» Rumi

 

៥) «ការពារ​ខ្លួនឯង​ពី​ការ​គិត​របស់​អ្នក។» Rumi

 

៦) «ភាព​រសាប់រសល់​អារម្មណ៍​របស់​យើង​មិនមែន​មក​ពី​ការ​គិត​អំពី​អនាគត​នោះ​ឡើយ ប៉ុន្តែ​គឺ​មក​ពី​ការ​ចង់​គ្រប់គ្រង​វា។» Khalil Gibran

 

៧) «បញ្ញា​លែង​ជា​បញ្ញា​តទៅទៀត​នៅ​ពេល​ដែល​វា​មាន​មោទនភាព​ពេក​នឹង​ជូត​ទឹកភ្នែក ម៉ឺងម៉ាត់​ពេក​នឹង​សើច និង​អាត្មានិយម​ពេក​នឹង​ស្វែងរក​អ្នកដទៃ​ក្រៅ​ពី​ខ្លួន​វា។» Khalil Gibran

 

៨) «រហូត​ទាល់តែ​អ្នក​ធ្វើឲ្យ​ផ្នែក​ដែល​មិន​ដឹង​ខ្លួន​ទៅ​ជា​ដឹង​ខ្លួន​វិញ ពុំ​នោះ​ទេ​វា​នឹង​ដឹកនាំ​ទិស​នៃ​ជីវិត​របស់​អ្នក ហើយ​អ្នក​នឹង​ហៅ​វា​ថា​ព្រហ្មលិខិត។» Carl Jung

 

៩) «បញ្ញា​ទទួលស្គាល់​ថា​គ្រប់​អ្វី​ទាំងអស់​សុទ្ធតែ​មាន​មុខ​ពីរ។» Carl Jung

 

១០) «យើង​មិន​អាច​ផ្លាស់ប្ដូរ​អ្វី​បាន​នោះ​ទេ​រហូត​ទាល់តែ​យើង​ទទួលស្គាល់​វា។ រិះគន់​មិន​បាន​ដោះលែង​វា​ឲ្យ​មាន​សេរីភាព​នោះ​ទេ វា​គ្រាន់តែ​ជាន់​សង្កត់​ប៉ុណ្ណោះ។» Carl Jung

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ចំនួន​៩ឃ្លា ដែល​និយាយ​ពី​ការពិត​មួយ​ចំនួន​ក្នុង​ជីវិត​ដែល​អ្នក​គួរ​ពិចារណា

X
5s