គតិបណ្ឌិត​ចំនួន​៤ឃ្លា​របស់​​ Shams Tabrizi ដែលជាស៊ូហ្វី​ឬ​អ្នក​បដិបត្តិ​សាសនា​មូស្លីម​របស់​ហ្វាស៊ី​​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​គតិបណ្ឌិត​ចំនួន​៤ឃ្លា​របស់​ស៊ូហ្វី​ឬ​អ្នក​បដិបត្តិ​សាសនា​មូស្លីម​របស់​ហ្វាស៊ី​មួយ​រូប​ដែល​មាន​ឈ្មោះ​ថា Shams Tabrizi:

 

១) «គីមីសាស្ត្រ​នៃ​ចិត្ត​ខុស​ពី​គីមីសាស្ត្រ​នៃ​ការ​ស្រឡាញ់។ ចិត្ត​គឺ​ប្រុងប្រយ័ត្ន សង្ស័យ វា​ដើរ​ទៅ​មុខ​បន្តិច​ម្ដងៗ។ វា​ណែនាំ​ថា `ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន និងការពារ​ខ្លួនឯង`។ ឯ​ការ​ស្រឡាញ់​និយាយ​ថា `ចូរ​ប្រលែង​ខ្លួនឯង​ទៅ!` ចិត្ត​គឺ​ខ្លាំងក្លា​ណាស់ មិន​ដែល​ដួល​នោះ​ឡើយ ខណៈ​ពេល​ដែល​ការ​ស្រឡាញ់​ធ្វើឲ្យ​ខ្លួនវា​ឈឺចាប់ ធ្លាក់​ចូល​ទៅ​ក្នុង​ការ​វិនាស។ ប៉ុន្តែ​តើ​មិនមែន​នៅដោយសារ​ក្តី​វិនាស និងឈឺ​ចាប់​​ទេ​ឬ​ដែល​យើង​ច្រើនតែ​ស្វែងរក​ឃើញ​អ្វី​ដែល​ល្អប្រសើរ ? បេះដូង​ដែល​ឈឺចាប់​លាក់​ទុក​នូវ​រតនសម្បត្តិ​ជាច្រើន។»

 

២) «ចក្រវាល​ទាំងមូល​ត្រូវ​បាន​សង្ខេប​ចូល​ទៅ​ក្នុង​មនុស្ស។ មារ​មិនមែន​ជា​ព្រាយ​បិសាច​ដែល​ចាំ​ដាក់​អន្ទាក់​យើង​នោះ​ឡើយ វា​គឺជា​សំឡេង​នៅ​ខាងក្នុង។ សម្លឹង​រក​មើល​មារ​របស់​អ្នក​នៅ​ក្នុង​ខ្លួនឯង មិនមែន​នៅ​ខាងក្នុង​អ្នកដទៃ​ឡើយ។ ចូរ​កុំ​ភ្លេច​ថា​បុគ្គល​ណា​ដែល​បាន​ស្គាល់​មារ​របស់​គាត់ គឺ​គាត់​បាន​ស្គាល់​ព្រះ​របស់​គាត់។»

 

៣) «អតីតកាល​គឺជា​ការ​បកស្រាយ។ អនាគតកាល​គឺជា​ការ​បោកបញ្ឆោត។ ពិភពលោក​មិនមែន​ធ្វើ​ដំណើរ​ទៅ​មុខ​ឆ្លងកាត់​ពេលវេលា​ហាក់​ដូចជា​វា​គឺជា​ខ្សែ​បន្ទាត់​ត្រង់​មួយ ដែល​រំកិល​ពី​អតីតកាល​ទៅ​អនាគតកាល​នោះ​ឡើយ។ ជាជាង​បែបនេះ​ពេលវេលា​ធ្វើ​ដំណើរ​ទៅ​មុខ​ក្នុងខ្លួន​មនុស្ស​​យើង​ជា​រង្វង់​ដែល​គ្មាន​ទី​បញ្ចប់។ និរន្តរភាព​មិនមែន​មានន័យថា​ពេលវេលា​ដែល​គ្មាន​ដែន​កំណត់​នោះ​ទេ ប៉ុន្តែ​គ្រាន់តែ​ជា​ភាព​ដែល​មិន​មាន​ពេលវេលាជាក់​លាក់​​ប៉ុណ្ណោះ។ បើ​អ្នក​ចង់​ឆ្លងកាត់​បទពិសោធន៍​ដែល​មាន​ពន្លឺ​ចែងចាំង​ជានិរន្តរ៍ ដាក់​អតីតកាល​និង​អនាគតកាល​នៅ ផ្នែកណា​មួយ​នៃ​​ចិត្ត​របស់​អ្នក ហើយ​ប្រើ​​ពេល​បច្ចុប្បន្នដែលមាន​រស់​នៅ​ឲ្យ​បាន​ល្អបំផុត។»

 

៤) «អ្នក​អាច​សិក្សា​ពី​ព្រះ​តាមរយៈ​គ្រប់​អ្វីៗ​ទាំងអស់​និង​គ្រប់​មនុស្ស​ទាំងអស់​នៅ​ក្នុង​ចក្រវាល ព្រោះ​ថា​ព្រះ​មិនមែន​ឃុំ​ទុក​នៅ​ក្នុង​វិហារ​ឥស្លាម វិហារ​ជ្វីស ឬ​វិហារ​យេស៊ូ​នោះ​ឡើយ។ ប៉ុន្តែ​បើ​អ្នក​នៅតែ​ត្រូវការ​ស្វែងរក​ទី​ស្នាក់នៅ​របស់​ព្រះ​នៅ​ទីណា​ពិតប្រាកដ មាន​កន្លែង​តែមួយ​ប៉ុណ្ណោះ​សម្រាប់​ស្វែងរក​គាត់​នោះ​គឺ​នៅ​ក្នុង​បេះដូង​របស់​មនុស្ស​ដែល​ពោរពេញ​ដោយ​ក្ដីស្រឡាញ់​ពិតប្រាកដ។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ពាក្យសម្ដី​ចំនួន​១០ឃ្លា​ពី​បុគ្គល​ដែល​ប្រកប​ដោយ​បញ្ញា​អំពី​ដំណើរ​ជីវិត​របស់​មនុស្ស​យើង

X
5s