ប្រយោគ​ចំនួន ​៦ឃ្លា ដែល​និយាយ​ពី​ភាព​ឯកា ភាព​ភ័យខ្លាច និង​ក្ដី​ស្រឡាញ់​



ខាងក្រោម​នេះ​គឺជា​ប្រយោគ​ចំនួន​ ៦ឃ្លា ដែល​និយាយ​ពី​ភាព​ឯកា ភាព​ភ័យខ្លាច និង​ក្ដី​ស្រឡាញ់:

 

១) «យើង​ត្រូវ​ទម្លាប់​ខ្លួន​ជាមួយ​ភាព​​ឯកា​ ឯកា​យ៉ាង​ខ្លាំង​ រហូត​ទាល់តែ​យើង​ដក​ខ្លួន​ចេញ​ចូល​ទៅ​កាន់​ផ្នែក​ដែល​នៅ​ខាងក្នុង​បំផុត​នៃ​ខ្លួនឯង។ វា​គឺជា​ផ្លូវ​នៃ​សេចក្ដីទុក្ខ​ដ៏​ល្វីង​ជូរចត់​មួយ។ ប៉ុន្តែ​ពេល​នោះ​ភាព​ឯកា​របស់​យើង​នឹង​ត្រូវ​បាន​យក​ឈ្នះ យើង​លែង​ឯកា​តទៅទៀត ព្រោះថា​យើង​បាន​រក​ឃើញ​ថា​ផ្នែក​ដែល​នៅ​ខាងក្នុង​បំផុត​នៃ​ខ្លួនឯង​គឺជា​វិញ្ញាណ នោះ​គឺជា​ព្រះ គឺជា​អ្វី​ដែល​​មិន​អាច​មើល​ឃើញ​ដោយ​ភ្នែក​បាន​ឡើយ។» Hermann Hesse

 

២) «អ្នក​មានតែភាព​ភ័យខ្លាច​ប៉ុណ្ណោះ​បើ​អ្នក​មិន​ចុះសម្រុង​ជាមួយ​ខ្លួនឯង។ មនុស្ស​ភ័យខ្លាច​ព្រោះ​ពួកគេ​មិន​ដែល​ធ្លាប់​សារភាព​ថា​ខ្លួនឯង​ខុស​ទៅ​កាន់​ខ្លួនឯង​​នោះ​ឡើយ។ សង្គម​ទាំងមូល​ប្រមូល​ផ្ដុំ​ឡើង​ដោយ​មនុស្ស​ដែល​ភ័យខ្លាច​អ្វី​ដែល​មិន​បាន​ដឹង​នៅ​ខាងក្នុង​ពួកគេ។» Hermann Hesse

 

៣) «ការ​គោរព​ត្រូវ​បាន​បង្កើត​ឡើង​មក​សម្រាប់​បិទបាំង​ចន្លោះ​ទទេ​ដែល​ក្ដី​ស្រឡាញ់​គួរ​នៅ។» Leo Tolstoy

 

៤) «ការ​ជជែក​វែកញែក​គ្នា​បិទបាំង​ជាជាង​លាតត្រដាង​ការ​ពិត។ ការ​ពិត​ត្រូវ​បាន​លាតត្រដាង​នៅ​ក្នុង​ភាព​ដាច់​ដោយ​ឡែក​តែឯង។» Leo Tolstoy

 

៥) «តើ​អ្នក​ដឹង​ថា​អ្វី​ទៅ​ដែល​ពិបាក​ជាងគេ​នៅ​ក្នុង​ជីវិត​ដែរ​ទេ ? គឺជា​ការ​សម្រេចចិត្ត​ជ្រើសរើស។» Honore De Balzac

 

៦) «ភាព​សាហាវ​ឃោរឃៅ​និង​ភាព​ភ័យខ្លាច​ចាប់​ដៃ​គ្នា​ទៅវិញទៅមក។» Honore De Balzac

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ចំនួន​១០ឃ្លា​ពី​កវីនិពន្ធ​សៀវភៅ​កូនក្មេង​ដ៏​ល្បីៗ​ដែល​ធ្លាប់​មាន​នៅ​ក្នុង​ពិភពលោក​នៃ​អក្សរសាស្ត្រ​អង់គ្លេស​

X
5s