គតិ​ចំនួន ​៣ឃ្លា ដែល​អាច​ធ្វើឲ្យ​ដំណើរការ​ខាងក្នុង​ចិត្ត​របស់​អ្នក​មាន​ភាព​ប្រក្រតី​ឡើង​វិញ​



ខាងក្រោម​នេះ​គឺជា​គតិ​ចំនួន​ ៣ឃ្លា ដែល​អាច​ធ្វើឲ្យ​ដំណើរការ​ខាងក្នុង​ចិត្ត​របស់​អ្នក​មាន​ភាព​ប្រក្រតី​ឡើង​វិញ:

 

១) «នៅ​ពេល​នរណា​ម្នាក់​និយាយ​អ្វីមួយ​ដែល​មិន​ពិរោះ​ស្ដាប់​ជាមួយ​យើង ​ហើយ​យើង​មិន​យល់​ថា​ហេតុអ្វី យើង​បែរ​​ជា​ខឹង។ ចំណង​ត្រូវ​បាន​ចង​នៅ​ខាងក្នុងខ្លួន​​យើង។ ខ្វះ​ការ​យល់ ឬ​ស្ចែង​យល់​​គឺជា​​មូលដ្ឋាន​នៃ​រាល់​ចំណង​ខាងក្នុង​ចិត្ត​ទាំងអស់។ វា​ជា​រឿង​ពិបាក​ក្នុង​ការ​ទទួលស្គាល់​ថា​យើង​មាន​អារម្មណ៍​អវិជ្ជមាន​ដូចជា កំហឹង ភាព​ភ័យខ្លាច និង​ការ​ស្ដាយក្រោយ។ យើង​បង្កើត​នូវ​ដំណើរការ​ការពារ​ខ្លួន​ដែល​បកស្រាយ​អំពី​អ្វីមួយ​ដើម្បី​បដិសេធ​អត្ថិភាព​របស់​ពួកវា ប៉ុន្តែ​អារម្មណ៍​ទាំងនេះ​តែងតែ​ព្យាយាម​លេច​ចេញ​មក​ជានិច្ច។ យើង​អាច​រៀន​សូត្រ​នូវ​ជំនាញ​នៃ​ការ​កត់​សម្គាល់ លើការ​អាច​មើល​​ឃើញ​ចំណង​ក្នុង​ខណៈ​​ដែល​វា​ត្រូវ​បាន​ចង​នៅ​ខាងក្នុង​យើង ហើយ​យើង​អាច​ស្វែងរក​វិធី​សម្រាប់​ស្រាយ​ចំណង​នោះ​បាន។ បើ​យើង​ផ្ដល់​ឲ្យ​វា​នូវ​ការ​ផ្ចង់អារម្មណ៍​របស់​យើង ជា​ការ​ផ្ចង់​អារម្មណ៍​​ទាំងមូល​ទៅលើ​វា ​ភ្លាមៗនោះ​ចំណងវា​នៅ​តែ​​ចង​នៅ​ឡើយ តែវ​ាបែរ​ជា​ធូរ​ជាង​មុន​ហើយ​អ្ន​ក​អាច​ស្រាយ​វា​ងាយស្រួល។ ពុំ​នោះ​ទេ​វា​នឹង​ទៅ​ជា​តឹង​ជាងមុន​និង​រឹងមាំ​ជាងមុន​ទៅ​តាម​ពេលវេលា​និង​កាន់តែ​ពិបាក​ក្នុង​ការ​ស្រាយ​វា​ជាងមុន​ទៅ​ទៀត។» Thich Nhat Hanh

 

២) «បើ​យើង​អនុញ្ញាត​ឲ្យ​ការ​គិត​របស់​យើង​លេច​ឡើង​និង​រលាយ​ទៅ​បាត់​ដោយ​ខ្លួន​វា ពួកវា​នឹង​ឆ្លងកាត់​តាម​ចិត្ត​របស់​យើង​ប្រៀប​បាន​ទៅ​នឹង​បក្សី​ហោះហើរ​កាត់​មេឃ មិន​បន្សល់​ទុក​នូវ​ស្លាកស្នាម​ដូច្នោះ​ដែរ។» Dilgo Khyentse Rinpoche

 

៣) «ពេល​ក្រោយ​ដែល​អ្នក​បាត់បង់​ក្ដី​សង្ឃឹម​ហើយ​អ្នក​មិន​អាច​ទ្រាំទ្រ​នឹង​ឆ្លងកាត់​​នូវ​អ្វី​ដែល​អ្នក​មាន​អារម្មណ៍​នោះ​បាន អ្នក​អាច​រំលឹក​ដល់​ការ​ណែនាំ​នេះ​បាន: ផ្លាស់ប្ដូរ​របៀប​ដែល​អ្នក​មើល​ឃើញ​វា​ហើយ​ទទួលយក​ការ​លំបាក​នោះ។ ជាជាង​យក​ភាព​មិន​ស្រណុក​ចិត្ត​របស់​យើង​បន្ទោស​ទៅលើ​កាលៈទេសៈ​ខាងក្រៅ​ឬ​ទៅលើ​ភាព​ទន់ខ្សោយ​របស់​ខ្លួនឯង យើង​អាច​ជ្រើសរើស​រស់នៅ​ក្នុង​ពេល​បច្ចុប្បន្ន​និង​ភ្ញាក់​ដឹង​ខ្លួន​ទៅ​នឹង​បទពិសោធន៍​របស់​យើង មិន​បដិសេធ​វា មិន​អោបក្រសោប​វា មិន​ជឿ​រឿងរ៉ាវ​ដែល​យើង​ប្រាប់​ខ្លួនឯង​ឥត​ឈប់ឈរ​តទៅទៀត។ នេះ​គឺជា​ដំបូន្មាន​ដែល​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​ដែល​ផ្ដោត​ទៅលើ​មូលហេតុ​ចម្បង​នៃ​សេចក្ដីទុក្ខ របស់​អ្នក របស់​ខ្ញុំ និង​របស់​រាល់​ភាវរស់​ទាំងអស់។» Pema Chodron

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ប្រយោគ​ចំនួន​៥ឃ្លាពីសៀវភៅ Man and His Symbols ដោយ​អ្នក​វិភាគ​ចិត្តសាស្ត្រ​របស់​ស្វីស​លោក Carl Jung

X
5s