សម្ដី​ដកស្រង់​ចំនួន ​៥ឃ្លា​ ពីអ្នក​និពន្ធ​សៀវភៅ Advice Not Given: A Guide to Getting Over Yourself​ លោក Mark Epstein​​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​សម្ដី​ដកស្រង់​ចំនួន​ ៥ឃ្លា​ ពី​លោក Mark Epstein ដែល​ជា​អ្នក​និពន្ធ​សៀវភៅ Advice Not Given: A Guide to Getting Over Yourself និង​ជា​អ្នក​ព្យាបាល​ជំងឺ​ផ្លូវចិត្ត​របស់​អាមេរិក​មួយ​រូប:

 

១) «ខ្ញុំ​បាន​មើល​ឃើញ​ថា​បញ្ហា​របស់​យើង​គឺ​នៅ​ត្រង់​ពួកយើង​មិន​ដឹង​ថា​សេចក្ដីសុខ​គឺជា​អ្វី។ យើង​យល់ច្រឡំ​វា​ជាមួយ​នឹង​ជីវិត​មួយ​ដែល​មិន​ច្របូកច្របល់​ជាមួយ​នឹង​អារម្មណ៍​រសាប់រសល់ ភាព​ក្ដៅក្រហាយ សេចក្ដី​សង្ស័យ និង​ទុក្ខសោក។ ប៉ុន្តែ​សេចក្ដីសុខ​គឺជា​អ្វីមួយ​ដែល​ខុស​ដាច់​ពី​នេះ។ វា​គឺជា​សមត្ថភាព​ក្នុង​ការ​ទទួលយក​នូវ​អ្វី​ដែល​ជាទី​គាប់ចិត្ត​ដោយ​មិន​ជាប់ជំពាក់​និង​ទទួលយក​អ្វី​ដែល​មិន​ជាទី​គាប់ចិត្ត​ដោយ​មិន​រិះគន់​ស្អប់ខ្ពើម។»

 

២) «នៅ​ពេល​យើង​ស្វែងរក​សេចក្ដីសុខ​តាមរយៈ​ការ​បង្កើន​ប្រមូល មិន​ថា​ជា​នៅ​ខាងក្រៅ​ខ្លួន​យើង​ដូចជា​ពី​មនុស្ស​ដទៃ ទំនាក់ទំនង ឬ​សម្ភារៈ ឬ​ពី​ការ​អភិវឌ្ឍ​ខ្លួនឯង​នោះ​ឡើយ យើង​កំពុងតែ​បាន​រំលង​ហួស​ចំណុច​ដែល​សំខាន់​ហើយ។ ក្នុង​ករណី​ទាំងពីរ យើង​ព្យាយាម​ស្វែងរក​ភាព​ពេញលេញ។ ប៉ុន្តែ​ដោយ​យោង​តាម​ព្រះពុទ្ធសាសនា យុទ្ធសាស្ត្រ​បែបនេះ​គឺ​មុន​និង​ក្រោយ​នឹង​ត្រូវ​ជួប​ការ​បរាជ័យ។ ភាព​ពេញលេញ​មិនមែន​មក​ពី​ការ​បន្ថែម​ចំណែក​មួយ​ទៀត​ទៅ​ខ្លួនឯង​នោះ​ឡើយ​ប៉ុន្តែ​គឺ​មក​ពី​ការ​ព្រម​ទម្លាក់​ចុះ​នូវ​ទស្សន​នៃ​ភាព​ល្អឥតខ្ចោះ​របស់​យើង។»

 

៣) «មនុស្ស​ដែល​សោកសៅ​បាក់ទឹកចិត្ត​គិត​ថា​ពួកគេ​ស្គាល់​ខ្លួនឯង ប៉ុន្តែ​ពួកគេ​ប្រហែល​ជា​ស្គាល់​តែ​ភាព​សោកសៅ​បាក់ទឹកចិត្ត​ប៉ុណ្ណោះ។»

 

៤) «រូបភាព​ដែល​យើង​បង្ហាញ​ទៅ​កាន់​ខ្លួនឯង​នូវ​អ្វី​ដែល​យើង​គិត​ថា​យើង​គួរតែ​ជា​បែបណា​ធ្វើឲ្យ​អ្វី​ដែល​ជា​យើង​ពិតប្រាកដ​ត្រូវ​បាន​បិទបាំង​ស្រពិចស្រពិល។»

 

៥) «យើង​ស្វែងរក​របៀប​ក្នុង​ការ​ទទួល​អារម្មណ៍​មួយ​ដែល​ពិត​ជាងមុន ប៉ុន្តែ​យើង​មិន​បាន​ដឹង​ថា​ដើម្បី​ទទួល​អារម្មណ៍​មួយ​ដែល​ពិត​ជាងមុន យើង​ត្រូវតែ​រុញ​ខ្លួនឯង​ឲ្យ​កាន់តែ​ឆ្ងាយ​ជាងមុន​ទៅ​ក្នុង​អ្វី​ដែល​មិន​ស្គាល់។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ប្រយោគ​ចំនួន​៧ឃ្លារបស់ទស្សនវិទូ​អង់គ្លេស Alan Watts ដកស្រង់ពីសៀវភៅ The Way of Zen

X
5s