សម្ដីដកស្រង់ចំនួន ៧ឃ្លា របស់លោក Marcel Proust ដែលជាកវីនិពន្ធប្រលោមលោកក្នុងសតវត្សទី២០ មួយរូបរបស់បារាំង
ថ្ងៃនេះយើងបានចងក្រងនូវសម្ដីដកស្រង់ចំនួន ៧ឃ្លា របស់កវីនិពន្ធប្រលោមលោក លោក Marcel Proust ដែលក៏ជាអ្នកវិភាគ និងជាអ្នកនិពន្ធអត្ថបទខ្លីៗដែលបានរស់នៅក្នុងសតវត្សទី២០ មួយរូបរបស់បារាំង:
១) «ពេលវេលាដែលបានផ្លាស់ប្ដូរមនុស្ស មិនបានផ្លាស់ប្ដូររូបភាពដែលយើងបានរក្សាអំពីពួកគេនោះឡើយ។»
២) «យើងគិតនិងដាក់ឈ្មោះឲ្យនៅក្នុងពិភពលោកមួយ យើងរស់នៅនិងមានអារម្មណ៍នៅក្នុងពិភពលោកមួយទៀត។»
៣) «យើងត្រូវបានព្យាបាលឲ្យជាសះស្បើយពីសេចក្ដីទុក្ខលុះត្រាតែយើងបានឆ្លងកាត់វាបានពេញលេញប៉ុណ្ណោះ។»
៤) «៩ភាគ១០នៃជំងឺដែលមនុស្សវៃឆ្លាតបានរងទុក្ខកើតចេញមកពីភាពវៃឆ្លាតរបស់ពួកគេ។»
៥) «ការបង្កើតឡើងនៃពិភពលោកមិនមែនកើតឡើងនៅការចាប់ផ្ដើមនៃពេលវេលានោះឡើយ វាកើតឡើងជារៀងរាល់ថ្ងៃ។»
៦) «ចូរយើងមានការអំណរគុណចំពោះមនុស្សដែលបានធ្វើឲ្យយើងរីករាយ។»
៧) «កុំរង់ចាំជីវិត។ កុំស្រេកឃ្លានវា។ ចូរមានសតិដឹង គ្រប់ពេលនិងនៅគ្រប់ខណៈទាំងអស់ ថាអភិនីហារគឺស្ថិតនៅទីនេះនិងឥឡូវនេះ។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ទស្សនចំនួន១០ឃ្លារបស់ទស្សនវិទូជនជាតិអាល្លឺម៉ង់ លោក Arthur Schopenhauer