ប្រយោគ​ចំនួន​ ៦ឃ្លា ដែល​និយាយ​ពី​ការ​ធ្វើ​ដំណើរ​ផ្សងព្រេង​នៅ​ខាងក្នុង​ខ្លួនឯង​



ខាងក្រោម​នេះ​គឺជា​ប្រយោគ​ចំនួន​ ៦ឃ្លា ដែល​និយាយ​ពី​ការ​ធ្វើ​ដំណើរ​ផ្សងព្រេង​នៅ​ខាងក្នុង​ខ្លួនឯង:

 

១) «ដំណើរ​ផ្សងព្រេង​ដែល​ពិតប្រាកដ​មិនមែន​ជា​ការ​បង្កើន​បទពិសោធន៍​នោះ​ឡើយ។ វា​គឺជា​ទស្សនកិច្ច​ដែល​ត្រូវ​បាន​ចូល​ទៅ​កាន់​អារម្មណ៍​យ៉ាង​ស៊ីជម្រៅ ប្រថុយ​នឹង​គ្រោះថ្នាក់ និង​មិន​អាច​ទស្សន៍ទាយ​ទុក​មុន​ដឹង​បាន​របស់​វិញ្ញាណ។» Thomas Moore

 

២) «មាន​តែ​តាមរយៈ​អាថ៌កំបាំង​និង​ភាព​ឆ្កួត​លីលា​ប៉ុណ្ណោះ​ទើប​វិញ្ញាណ​ត្រូវ​បាន​បង្ហាញ​ខ្លួន​ចេញ​មក។» Thomas Moore

 

៣) «ការ​ព្យាបាល​មាន​នៅ​ក្នុង​កែវ​ដែល​ល្វីង ព្រោះ​វ​ា​ជា​ថ្នាំ។» Robert Southey

 

៤) «ភាព​សោកសៅ​ខ្លួនវា​គឺជា​ឱសថ។» William Cowper

 

៥) «គ្រាប់​ពូជ​របស់​អ្នក​ត្រូវ​បាន​គ្រប​ដណ្ដប់​ដោយ​ស្រទាប់​ជាច្រើន​នៃ​វប្បធម៌ សីលធម៌ ការ​អប់រំ សាសនា ប្រទេស រហូត​ទាល់តែ​អ្នក​ភ្លេច​ទាំងស្រុង​ថា​អ្នក​នៅ​ទីនេះ​ដើម្បី​លូតលាស់ ថា​អ្នក​បាន​ក្លាយ​ជា​គុម្ពព្រឹក្ស​ដែល​ខៀវ​ស្រងាត់​ដែល​ពេញ​ទៅ​ដោយ​ផ្កា​និង​ក្លិន​ក្រអូប ដែល​រាំ​នៅ​ក្នុង​ខ្យល់​និង​នៅ​ក្នុង​ភ្លៀង​និង​នៅ​ក្នុង​ពន្លឺ​ព្រះអាទិត្យ។» Osho

 

៦) «ពិភព​លោក ដែល​ប្រៀប​បាន​ទៅ​នឹង​សុបិន​​ពោរពេញ​ទៅ​ដោយ​ការ​ជាប់ជំពាក់​និង​ការ​ស្អប់ខ្ពើម មើល​ទៅ​ហាក់ដូចជា​ការ​ពិត​រហូត​ទាល់តែ​ការ​ភ្ញាក់ខ្លួន។» Adi Shankara

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ប្រយោគ​ចំនួន​៥ឃ្លា ដែល​បាន​ដកស្រង់​ចេញ​ពី​សៀវភៅ The Art of Talking to Yourself ដោយ Vironika Tugaleva

X
5s