កម្រង​សម្ដី​ដកស្រង់​ចំនួន ​៧ឃ្លា ដែល​អាច​ដាស់តឿន​អ្នក​ឲ្យ​ភ្ញាក់​រលឹក​ពី​អ្វី​ដែល​អ្នក​ធ្លាប់​អាន​កន្លង​មក​



ខាងក្រោម​នេះ​គឺជា​កម្រង​សម្ដី​ដកស្រង់​ចំនួន​ ៧ឃ្លា ដែល​អាច​ដាស់តឿន​អ្នក​ឲ្យ​ភ្ញាក់​រលឹក​ពី​អ្វី​ដែល​អ្នក​ធ្លាប់​អាន​កន្លង​មក:

 

១) «កុំ​ចាត់ទុក​ថា​វា​គឺជា​ភស្តុតាង​ដោយ​គ្រាន់តែ​វា​ត្រូវ​បាន​សរសេរ​នៅ​ក្នុង​សៀវភៅ ព្រោះ​ថា​មនុស្ស​កុហក​ដោយ​ប្រើ​តែអណ្ដាត​គេ គេ​​នឹង​មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​ធ្វើ​ដូច​គ្នាទៅ​នឹង​អ្នក​និពន្ធដែល​ប្រើ​តែ​ចុង​ប៊ិច​នោះទេ។» Maimonides

 

២) «វា​មាន​៨កម្រិត​នៃ​ភាព​សប្បុរស... ខ្ពស់​បំផុត​គឺ​នៅ​ពេល​ដែល​អ្នក​ធ្វើឲ្យ​ដៃ​របស់​បុគ្គល​ម្នាក់​រឹងមាំ​រហូត​ទាល់តែ​គាត់​លែង​ត្រូវការ​ការ​ពឹងផ្អែក​ទៅលើ​អ្នកដទៃ​តទៅទៀត។» Maimonides

 

៣) «ការ​ពិត​មិន​បាន​ក្លាយ​ជា​ពិត​ជាងមុន​ដោយសារ​ភាព​ជាក់ស្ដែង​ដែល​ថា​មនុស្ស​ពេញ​មួយ​ពិភពលោក​យល់ស្រប​នឹង​វា​នោះ​ឡើយ ឬ​ក៏​មិន​ពិត​ជាងមុន​ដោយសារ​ពិភពលោក​ទាំងមូល​ជំទាស់​នឹង​វា​នោះ​ដែរ។» Maimonides

 

៤) «នរណា​ក៏​អាច​ខឹង​បាន​ដែរ វា​គឺ​ងាយស្រួល​ប៉ុន្តែ​ខឹង​ជាមួយ​មនុស្ស​ត្រូវ ខឹង​ដល់​កម្រិត​ត្រូវ នៅ​ពេលវេលា​ត្រូវ ត្រូវ​គោលដៅ និង​នៅ​ក្នុង​របៀប​ដែល​ត្រូវ វា​មិន​ស្ថិត​នៅ​ក្នុង​អំណាច​របស់​មនុស្ស​គ្រប់គ្នា​នោះ​ឡើយ​ហើយ​វា​ក៏​មិន​ងាយស្រួល​នោះ​ដែរ។» អារីស្តូត

 

៥) «ការ​ពិត​ប្រៀប​បាន​ទៅ​នឹង​សត្វ​តោ អ្នក​មិន​ចាំបាច់​ការពារ​ពួកវា​នោះ​ទេព្រោះ​វា​មានអំណាយ និងអាច​ការពារ​ខ្លួន​ឯង​បាន​។ បណ្ដោយ​វា​ទៅ​ចុះ វា​នឹង​ការពារ​ខ្លួនឯង។» Saint Augustine

 

៦) «រង្វាស់​នៃ​សេចក្ដី​ស្រឡាញ់​គឺជា​ការ​ស្រឡាញ់​ដោយ​មិន​មាន​រង្វាស់រង្វាល់​។» Saint Augustine

 

៧) «ស្វែងរក​ខ្លួនឯង បើ​មិន​ដូច្នោះ​ទេ​អ្នក​នឹង​ត្រូវ​ពឹងផ្អែក​ទៅលើ​មតិយោបល់​របស់​អ្នកដទៃ​ដែល​មិន​ទាំង​ស្គាល់​ខ្លួនឯង​ផង​នោះ​។» Osho

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ចំនួន​១០ឃ្លា ដែល​នាំ​អ្នក​ចូល​ទៅ​ដល់​កម្រិត​ដែល​ស៊ីជម្រៅ​មួយ​ទៀត​នៃ​ជីវិត​ដែល​លើស​ពី​កម្រិត​ដែល​អ្នក​ធ្លាប់តែ​បាន​រស់នៅ​

X
5s