សម្ដី​ដកស្រង់​ចំនួន ​៧ឃ្លា ដែល​តិច​ឬ​ច្រើន ក៏​អាច​ដាស់តឿន​អ្នក​បាន​



ខាងក្រោម​នេះ​គឺជា​សម្ដី​ដកស្រង់​ចំនួន​ ៧ឃ្លា ដែល​តិច​ឬ​ច្រើន ក៏​អាច​ដាស់តឿន​អ្នក​បាន:

 

១) «បើ​អ្នក​បិទ​មាត់​មិន​និយាយ​ការ​ពិត​ហើយ​កប់​វា​នៅ​ក្រោម​ដី វា​នឹង​លូតលាស់ ហើយ​ប្រមូលផ្ដុំ​នូវ​កម្លាំង​ដែល​បំផ្ទុះ​បាន​រហូត​ទាល់តែ​ថ្ងៃ​ដែល​វា​ផ្ទុះ​ឡើង វា​នឹង​បំផ្ទុះ​គ្រប់យ៉ាង​ដែល​នៅ​ក្បែរ​វា។» Emile Zola

 

២) «កុំ​ព្យាយាម​បំពេញ​នូវ​ការ​មាន​មោទនភាព​អំនួត​ហួសហេតុ​របស់​អ្នក​ដោយ​ការ​បង្រៀន​នូវ​រឿងរ៉ាវ​ជាច្រើន។ ដាស់​ការ​ងឿងឆ្ងល់​របស់​មនុស្ស។ វា​គ្រប់គ្រាន់​នឹង​ធ្វើឲ្យ​ចិត្ត​បើក​ទូលាយ កុំ​ធ្វើឲ្យ​ពួកគេ​ផ្ទុក​អ្វីៗ​លើស​ទម្ងន់​ពេក។ បើ​វា​មាន​នូវ​របស់​ដែល​ងាយ​ឆេះ​បាន វា​នឹង​ឆេះ​ឡើង​មិនខាន។» Anatole France

 

៣) «ក្ដី​ស្រឡាញ់ មិត្តភាព និង​ការ​គោរព មិន​រួបរួម​មនុស្ស​បាន​ខ្លាំង​ដូច​ទៅ​នឹង​សេចក្ដី​ស្អប់​ដែល​មាន​ដូចគ្នា​ចំពោះ​អ្វីមួយ​នោះ​ឡើយ។» Anton Chekhov

 

៤) «មាន​តែ​ពេល​ដែល​លំបាក​ប៉ុណ្ណោះ​ទើប​មនុស្ស​បាន​យល់​ថាតើ​វា​ពិបាក​ប៉ុណ្ណា​ក្នុង​ការ​គ្រប់គ្រង​ទៅលើ​អារម្មណ៍​និង​ការ​គិត​របស់​ពួកគេ។» Anton Chekhov

 

៥) «បើ​មនុស្ស​ប្រាប់​អ្នក​ថា​អ្នក​គួរតែ​រស់នៅ​ជីវិត​របស់​អ្នក​ដើម្បី​ត្រៀមខ្លួន​សម្រាប់​អនាគត កុំ​ជឿ​ពួកគេ។ ជីវិត​ពិតប្រាកដ​អាច​ត្រូវ​បាន​រក​ឃើញ​តែ​ក្នុង​ពេល​បច្ចុប្បន្ន​ប៉ុណ្ណោះ។» Leo Tolstoy

 

៦) «ពួកយើង​បង្កើត​នូវ​ច្រវាក់​ដែល​យើង​ពាក់​នៅ​ក្នុង​ជីវិត។» Charles Dickens

 

៧) «បញ្ហា​ដែល​មាន​ជាមួយ​ពិភពលោក​មិនមែន​នៅ​ត្រង់​ថា​មនុស្ស​ដឹង​តិចតួច​នោះ​ទេ ប៉ុន្តែ​ពួកគេ​ដឹង​រឿង​ជាច្រើន​ដែល​មិនមែន​ដូច្នោះ។» Mark Twain

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ប្រយោគ​ចំនួន​៦ឃ្លា​ដែល​ពោរពេញ​ដោយ​អត្ថន័យ​ដែល​ចាក់​ទម្លុះ​ចូល​ជ្រៅ​ក្នុង​ការ​ពិត ពី​សៀវភៅ Think on These Things របស់ Jiddu Krishnamurti

X
5s