សម្ដីដកស្រង់ចំនួន ៦ឃ្លា របស់លោក Jon Kabat-Zinn ដែលជាអតីតសាស្ត្រាចារ្យផ្នែកឱសថរបស់អាមេរិកនិងជាអ្នកបដិវត្តព្រះពុទ្ធសាសនាបែបហ្សិន
ថ្ងៃនេះយើងបានចងក្រងនូវសម្ដីដកស្រង់ចំនួន ៦ឃ្លា របស់លោក Jon Kabat-Zinn ដែលជាអតីតសាស្ត្រាចារ្យផ្នែកឱសថរបស់អាមេរិក និងជាអ្នកបង្កើតគ្លីនិកកាត់បន្ថយស្ត្រេស (Stress Reduction Clinic) ហើយក៏ជាអ្នកបង្កើតមជ្ឈមណ្ឌលសម្រាប់សមាធិនៅក្នុងឱសថ ការថែទាំសុខភាព និងសង្គមនៅសាកលវិទ្យាល័យនៃសាលាឱសថ Massachusettes (The Center for Mindfulness in Medicine, Health Care, and Society at the University of Massachusettes Medical School):
១) «អ្នកមិនអាចបញ្ឈប់រលកបាន តែអ្នកអាចរៀនជិះលើវាបាន។»
២) «នៅពេលមនុស្សនិយាយថា `ប្រលែងវាចោលទៅ` អ្វីដែលពួកគេចង់បានន័យពិតប្រាកដគឺ `ឆ្លងវាឲ្យផុត` ហើយវាមិនមែនជារឿងដែលមានប្រយោជន៍នឹងនិយាយនោះឡើយ។ វាមិនមែនជាបញ្ហានៃការប្រលែងចោលនោះឡើយ អ្នកនឹងប្រលែងចោលមិនខានបើអ្នកអាច។ ជាជាងការដែលត្រូវ `ប្រលែងវាចោល` យើងគួរតែនិយាយថា `បណ្ដោយវាទៅ` នេះបង្ហាញថាចិត្តនឹងមិនប្រលែងចោលហើយបញ្ហាអាចនឹងមិនទៅឆ្ងាយ តែវាអនុញ្ញាតឲ្យអ្នកចងសម្ពន្ធភាពដែលល្អជាមួយអ្វីដែលរំខានអ្នក។»
៣) «សមាធិមានន័យថាពីខណៈមួយទៅខណៈមួយ ការមានសតិដឹងដែលមិនមានការវាយតម្លៃ។ វាត្រូវបានបណ្ដុះដោយការបន្សុទ្ធសមត្ថភាពរបស់យើងក្នុងការផ្ចង់សតិ ដោយចេតនា នៅក្នុងខណៈពេលបច្ចុប្បន្ន ហើយបន្ទាប់មករក្សានូវការផ្ចង់សតិនោះបន្តទៅតាមដែលអាចធ្វើបាន។ នៅក្នុងដំណើរការ យើងក្លាយជាមានទំនាក់ទំនងជិតស្និទ្ធជាមួយជីវិតរបស់យើងស្របពេលដែលវាកំពុងតែលាតត្រដាង។»
៤) «សេចក្ដីអត់ធ្មត់គឺជាទម្រង់មួយនៃបញ្ញា។ វាបង្ហាញថាយើងយល់និងទទួលស្គាល់ការពិតដែលអ្វីមួយត្រូវតែលាតត្រដាងចេញមកទៅតាមពេលវេលារបស់វា។»
៥) «ការព្យាបាលគឺជាការចាប់ផ្ដើមត្រូវរ៉ូវជាមួយនឹងអ្វីៗទៅតាមសភាពពិតរបស់វា ជាជាងព្យាយាមបង្ខំពួកវាឲ្យទៅដូចជាអ្វីដែលពួកវាធ្លាប់ជា ឬដូចអ្វីដែលយើងចង់ឲ្យវាទៅជា ព្យាយាមធ្វើឲ្យមានអារម្មណ៍ថាមានសុវត្ថិភាព ឬក៏មាននូវអ្វីដែលយើងពេលខ្លះគិតទៅតាមរបៀបរបស់យើង។»
៦) «បើយើងស្មោះត្រង់ជាមួយខ្លួនឯង ក្នុងចំណោមយើងភាគច្រើននឹងត្រូវសារភាពថាយើងបានរស់នៅជីវិតរបស់យើងនៅក្នុងមហាសមុទ្រនៃសេចក្ដីភ័យខ្លាច។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ សម្ដីចំនួន១០ឃ្លាពីអ្នកច្នៃប្រឌិតបង្កើតថ្មីនិងអ្នកវិទ្យាសាស្ត្រល្បីៗ ដែលអ្នកគួរអាននិងសិក្សា