គតិ​ចំនួន​ ៩ឃ្លា​ របស់​បុគ្គល​ដ៏​សំខាន់​មួយ​រូប​ក្នុង​សម័យ​សតវត្ស​ទី​១៨​របស់​អង់គ្លេស លោក William Blake​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​គតិ​ចំនួន​ ៩ឃ្លា​ របស់​បុគ្គល​ដ៏​សំខាន់​មួយ​រូប​ក្នុង​សម័យ​សតវត្ស​ទី​១៨​របស់​អង់គ្លេស លោក William Blake ដែល​ជា​កវី​កំណាព្យ អ្នក​គូរ​គំនូរ និង​ជា​អ្នក​ដែល​បង្កើត​ស្នាដៃ​សិល្បៈ​ដោយ​ការ​ព្រីន (printmaker):

 

១) «ពួកយើង​មិនមែន​ត្រូវ​ដោះស្រាយ​រាល់​ការ​ចម្រូងចម្រាស (contradictions) ទាំងអស់​នោះ​ឡើយ ប៉ុន្តែ​ត្រូវ​រស់នៅ​ជាមួយ​ពួកវា​ហើយ​ឡើង​រំលង​ផុត​ហួស​ពី​ពួកវា។»

 

២) «នៅ​ក្នុង​ចក្រវាល មាន​នូវ​អ្វីៗ​ដែល​ត្រូវ​បាន​ដឹង​ និង​អ្វីៗ​ដែល​មិន​ទាន់​ត្រូវ​បាន​ដឹង ហើយ​នៅ​ចន្លោះ គឺជា​ទ្វារ។»

 

៣) «មើល​ពិភពលោក​នៅ​ក្នុង​ដី​ខ្សាច់​មួយ​គ្រាប់​និង​ឋានសួគ៌​នៅ​ក្នុង​ផ្កា​ព្រៃ ចាប់​កាន់​ភាព​គ្មាន​ទី​បំផុត​នៅ​ក្នុង​បាត​ដៃ​របស់​អ្នក និង​អនន្តភាព​នៅ​ក្នុង​ពេល​មួយ​ម៉ោង។»

 

៤) «បើ​ទ្វារ​នៃ​ការ​មើល​ឃើញ​ដោយ​ញាណ​ត្រូវ​បាន​សម្អាត គ្រប់យ៉ាង​នឹង​ស្ដែង​ចេញ​ទៅ​កាន់​មនុស្ស​ទៅ​តាម​សភាព​ពិត​របស់​វា នោះ​គឺ​គ្មាន​ទី​បំផុត។»

 

៥) «នៅ​ក្នុង​ទ្រូង​របស់​អ្នក អ្នក​មាន​ឋានសួគ៌​និង​ផែនដី​របស់​អ្នក ហើយ​រាល់​អ្វី​ដែល​អ្នក​មើល​ឃើញ បើទោះជា​វា​ស្ដែង​ចេញ​មក​ហាក់ដូចជា​នៅ​ខាងក្រៅ​ក៏ដោយ តែ​វា​គឺ​នៅ​ខាងក្នុង នៅ​ក្នុង​ការ​ស្រមើស្រមៃ​របស់​អ្នក ដែល​ពិភពលោក​នៃ​បុថុជ្ជន​នេះ​គ្រាន់តែ​ជា​ស្រមោល​ប៉ុណ្ណោះ។»

 

៦) «យើង​បែប​ណា យើង​ឃើញ​បែបនោះ។»

 

៧) «រីករាយ​នឹង​អត្ថិភាព​របស់​អ្នក។»

 

៨) «ខ្ញុំ​មើល​ឃើញ​ធ្លុះ​ភ្នែក​របស់​ខ្ញុំ មិនមែន​ជាមួយ​ពួកវា​នោះ​ឡើយ។»

 

៩) «ការ​ភ្ញាក់​ខ្លួន​មានន័យថា​ទទួលខុសត្រូវ​ទាំងស្រុង​ទៅលើ​ជីវិត​របស់​អ្នក។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ សុភាសិត​ចំនួន​១៣ឃ្លា ដែល​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​គតិបណ្ឌិត​របស់​បុរាណ​ចិន​

X
5s