សម្ដី​ដកស្រង់​ចំនួន​ ៧ឃ្លា​ ពី​លោក John Keats កវី​កំណាព្យ​សញ្ជាតិ​អង់គ្លេស​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​សម្ដី​ដកស្រង់​ចំនួន​ ៧ឃ្លា​ ពី​កវី​កំណាព្យ​សញ្ជាតិ​អង់គ្លេស លោក John Keats ដែល​បាន​រស់នៅ​ក្នុង​សម័យកាល​ចលនា​សិល្បៈ អក្សរសាស្ត្រ តន្ត្រី និង​ប្រាជ្ញា​នៅ​ក្នុង​អឺរ៉ុប(Romanticism):

 

១) «គ្មាន​អ្វីមួយ​ដែល​ក្លាយ​ជា​ការ​ពិត​បាន​នោះ​ទេ​រហូត​ទាល់តែ​វា​ត្រូវ​បាន​ឆ្លងកាត់។»

 

២) «យើង​អាន​រឿង​ដែល​ល្អ​ប្រណិត​ប៉ុន្តែ​មិន​ដែល​បាន​ទទួល​អារម្មណ៍​វា​ឲ្យ​បាន​ពេញលេញ​នោះ​ទេ​រហូត​ទាល់តែ​យើង​បាន​ដើរ​រួច​មក​ហើយ​នូវ​ជំហាន​ដូច​គ្នា​នឹង​អ្នក​និពន្ធ។»

 

៣) «ក្ដី​ស្រឡាញ់​គឺជា​សាសនា​របស់​ខ្ញុំ ខ្ញុំ​អាច​ស្លាប់​ដើម្បី​វា។»

 

៤) «មនុស្ស​ខ្លះ​និយាយ​ថា​ពិភពលោក​គឺជា​ជ្រលង​របស់​ទឹកភ្នែក ខ្ញុំ​និយាយ​ថា​វា​គឺជា​ទី​កន្លែង​មួយ​សម្រាប់​បង្កើត​វិញ្ញាណ។»

 

៥) «កុំ​ត្រូវ​បាន​បំបាក់​ទឹកចិត្ត​ដោយ​ការ​បរាជ័យ​អី។ វា​អាច​ជា​បទពិសោធន៍​វិជ្ជមាន។»

 

៦) «សុខភាព​គឺជា​ឋានសួគ៌​ដែល​ត្រូវ​បាន​រំពឹងទុក​របស់​ខ្ញុំ។»

 

៧) «ចូរ​យើង​បើក​ស្លឹក​របស់​យើង​ឲ្យ​ដូចជា​ផ្កា ហើយ​មាន​ភាព​អកម្ម​និង​ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការ​ទទួលយក។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ចំនួន​៩ឃ្លា ដែល​អាច​ដាស់​សតិ​អ្នក​ឲ្យ​ភ្ញាក់​ពី​ភាព​ក្លែងក្លាយ​នៅ​ក្នុង​ជីវិត​

X
5s