ប្រយោគ​ចំនួន​ ៥ឃ្លា​ ពី​ធម្មជាតិវិទូនិង​អ្នក​អភិរក្សនិយម​ជាតិ​អាមេរិក លោក Aldo Leopold​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​ប្រយោគ​ចំនួន​ ៥ឃ្លា​ ពី​ធម្មជាតិវិទូ លោក Aldo Leopold ហើយ​លោក​ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​និពន្ធ ទស្សនវិទូ អ្នក​សិក្សា​បរិស្ថានវិទ្យា អ្នក​វិទ្យាសាស្ត្រ និង​ជា​អ្នក​អភិរក្សនិយម​មួយ​រូប​របស់​អាមេរិក​ផង​ដែរ:

 

១) «ផ្ទៃដី​មិនមែន​គ្រាន់តែ​ជា​ដី​នោះ​ទេ វា​គឺជា​ប្រភព​នៃ​ថាមពល​ដែល​ហូរ​កាត់​សៀគ្វី​នៃ​ដី រុក្ខជាតិ និង​សត្វ។»

 

២) «នៅ​ក្នុង​ព្រៃ​ភ្នំ​ធម្មជាតិ​គឺជា​ការ​ជួយ​សង្គ្រោះ​នៃ​ពិភពលោក។»

 

៣) «ទឹក​ស្ទឹង​ឬ​ចរន្ត​ទឹក​ហូរ​គឺជា​វដ្ដ​នៃ​ថាមពល​ពី​ព្រះអាទិត្យ​ទៅ​រុក្ខជាតិ​ទៅ​សត្វ​ល្អិត​ទៅ​ត្រី។ វា​គឺជា​ការ​កើតឡើង​បន្តបន្ទាប់​មិន​ដាច់​ពី​គ្នា​មួយ​ដែល​ត្រូវ​បាន​កាត់​ផ្ដាច់​ដោយ​មនុស្សលោក​តែ​ប៉ុណ្ណោះ។»

 

៤) «ឧបករណ៍​របស់​យើង​ប្រសើរ​ជាង​យើង​ទៅ​ទៀត ហើយ​វិវត្ត​លឿន​ជាង​យើង​ទៅ​ទៀត។ ពួកវា​អាច​បំបែក​អាតូម បញ្ជា​រលក ប៉ុន្តែ​វា​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​កិច្ចការ​ដែល​មាន​វ័យ​ចំណាស់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស នោះ​គឺ​រស់នៅ​ដី​មួយ​ចំណែក​ដោយ​មិន​ធ្វើឲ្យ​វា​ខូច។»

 

៥) «យើង​បំពាន​ទៅលើ​ដី​ក៏​ព្រោះតែ​យើង​ចាត់ទុក​ថា​វា​គឺជា​របស់​ដែល​ជា​កម្មសិទ្ធិ​របស់​យើង។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ប្រយោគ​ចំនួន​១០ឃ្លា​របស់​កវីនិពន្ធ​​ជនជាតិ​អេស្ប៉ាញ លោក Carlos Ruiz Zafon ពី​សៀវភៅ​ The Shadow of the Wind​

X
5s