សម្ដីដកស្រង់ចំនួន ៦ឃ្លា ពីអ្នកនិពន្ធរបស់សៀវភៅ The Teachings of Don Juan លោក Carlos Castaneda
ថ្ងៃនេះយើងបានចងក្រងនូវសម្ដីដកស្រង់ចំនួន ៦ឃ្លា ពីអ្នកនិពន្ធសញ្ជាតិអាមេរិកដែលបានសរសេរសៀវភៅដ៏ល្បីឈ្មោះមួយគឺ The Teachings of Don Juan លោក Carlos Castaneda:
១) «យើងមិនត្រូវការច្រើនជាងនេះដើម្បីមានអំណរគុណនោះទេ យើងគ្រាន់តែត្រូវមានការអំណរគុណច្រើនជាងនេះប៉ុណ្ណោះ។»
២) «នៅពេលមនុស្សម្នាក់មិនមានអ្វីដែលត្រូវបាត់បង់ គាត់ក្លាយជាមានភាពក្លាហាន។ យើងកំសាកតែពេលដែលមានអ្វីមួយដែលយើងជាប់ជំពាក់ប៉ុណ្ណោះ។»
៣) «ការរំពឹងទុកធម្មតារបស់យើងអំពីការពិតត្រូវបានបង្កើតឡើងដោយការព្រមព្រៀងគ្នាជាសង្គម។ យើងត្រូវបានបង្រៀនពីរបៀបក្នុងការមើលនិងយល់ពីពិភពលោក។ ល្បិចកលនៃការកកើតឡើងរបស់សង្គមគឺដើម្បីធ្វើឲ្យយើងជឿថា ការពិពណ៌នាដែលយើងបានយល់ព្រមគ្នានោះបញ្ជាក់ពីដែនកំណត់របស់ពិភព លោកពិតប្រាកដ។ អ្វីដែលយើងហៅថាការពិតគ្រាន់តែជារបៀបមួយក្នុងការមើលឃើញពិភពលោក របៀបមួយដែលត្រូវបានគាំទ្រដោយការព្រមព្រៀងគ្នាជាសង្គមប៉ុណ្ណោះ។»
៤) «ពិភពលោកគឺបែបនេះឬបែបនោះក៏ព្រោះតែយើងប្រាប់ខ្លួនឯងថាវាគឺជាសភាពបែបនេះបែបនោះ។»
៥) «ខ្ញុំមិនធ្លាប់ខឹងនរណាម្នាក់នោះឡើយ។ មិនមានមនុស្សណាម្នាក់អាចធ្វើអ្វីមួយដែលសំខាន់គ្រប់គ្រាន់សម្រាប់ឲ្យខឹងនោះឡើយ។ អ្នកខឹងនរណាម្នាក់នៅពេលដែលអ្នកមានអារម្មណ៍ថាទង្វើរបស់ពួកគេគឺសំខាន់។ ខ្ញុំលែងមានអារម្មណ៍បែបនោះតទៅទៀតហើយ។»
៦) «ការដែលមានអារម្មណ៍ថាសំខាន់ធ្វើឲ្យមនុស្សម្នាក់ធ្ងន់ខ្លួន ឆ្គាំឆ្គង និងក្រអឺតក្រទម។ ដើម្បីក្លាយជាអ្នកប្រយុទ្ធ មនុស្សម្នាក់ត្រូវតែស្រាលខ្លួន និងមានភាពបត់បែនដូចជាទឹក។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ សម្ដីដកស្រង់ចំនួន១២ឃ្លា ដែលនឹងធ្វើឲ្យអ្នកសញ្ជប់សញ្ជឹងគិតស៊ីជម្រៅចូលក្នុងជីវិត