សម្ដីដកស្រង់ចំនួន ៨ឃ្លា ដែលបង្ហើបពីការពិតមួយចំនួននៅក្នុងអត្ថិភាពរបស់យើងនេះ
ខាងក្រោមនេះគឺជាសម្ដីដកស្រង់ចំនួន ៨ឃ្លា ដែលបង្ហើបពីការពិតមួយចំនួននៅក្នុងអត្ថិភាពរបស់យើងនេះ:
១) «ខ្ញុំមានអត្ថិភាពជាខ្ញុំ ហើយវាគឺគ្រប់គ្រាន់ហើយ។» Walt Whitman
២) «បន្ទាប់ពីអ្នកបានប្រើប្រាស់អស់នូវអ្វីដែលមាននៅក្នុងអាជីវកម្ម នយោបាយ ភាពអ៊ូអរសប្បាយរីករាយជាដើម បានរកឃើញថាមិនមានណាមួយដែលចុងក្រោយធ្វើឲ្យអ្នកស្កប់ស្កល់ ឬនៅឋិតថេរជាអចិន្ត្រៃយ៍នោះឡើយ តើមានអ្វីដែលនៅសេសសល់ ? តែធម្មជាតិនៅសេសសល់។» Walt Whitman
៣) «ផ្លូវដែលល្អបំផុតសម្រាប់ចេញក្រៅគឺឆ្លងកាត់តាមអ្វីដែលជាឧបសគ្គ។» Robert Frost
៤) «កំណាព្យគឺជាអ្វីដែលត្រូវបានបាត់បង់នៅក្នុងការបកប្រែ។ វាក៏ជាអ្វីដែលត្រូវបានបាត់បង់នៅក្នុងការសម្រាយអត្ថន័យផងដែរ។» Robert Frost
៥) «ខ្ញុំមិនគិតថាមានការពិតអ្វីនោះទេ។ វាមានតែការយល់ឃើញប៉ុណ្ណោះ។» Allen Ginsberg
៦) «ភាពប្រក្រតីគឺជាល្បិចកលនៃការព្រមព្រៀងគ្នា។» Allen Ginsberg
៧) «បានព្យាយាមនិងបរាជ័យប្រសើរជាងរស់នៅជីវិតដោយនឹកគិតឆ្ងល់ថានឹងអាចមានអ្វីកើតឡើងបើខ្ញុំបានព្យាយាម។» Alfred Lord Tennyson
៨) «ពួកយើងទាំងអស់គ្នាគឺជាចំណែកមួយនៃគ្រប់មនុស្សទាំងអស់ដែលយើងបានជួប។» Alfred Lord Tennyson
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ គតិចំនួន៩ឃ្លាពី Dzogchen Ponlop Rinpoche ដែលជាគ្រូបង្រៀនព្រះពុទ្ធសាសនាទីបេនិងជាអ្នកនិពន្ធសៀវភៅ Emotional Rescue