ទស្សន​ចំនួន ​៧ឃ្លា ដែល​អាច​បង្រៀន​អ្នក​ឲ្យ​ចេះ​រីករាយ​នឹង​ជីវិត​ខ្លួនឯង​



ខាងក្រោម​នេះ​គឺជា​ទស្សន​ចំនួន​ ៧ឃ្លា ដែល​អាច​បង្រៀន​អ្នក​ឲ្យ​ចេះ​រីករាយ​នឹង​ជីវិត​ខ្លួនឯង:

 

១) «បើ​អ្នក​មិន​បង្កើត​សន្តិភាព​ជាមួយ​អតីតកាល​របស់​អ្នក​ទេ វា​នឹង​នៅតែ​បន្ត​បង្ហាញ​ខ្លួន​មក​នៅ​ក្នុង​បច្ចុប្បន្ន​របស់​អ្នក​ជានិច្ច។» Wayne Dyer

 

២) «រាល់​ការ​ទម្លាក់​កំហុស​ទាំងអស់​គឺជា​ការ​ខ្ជះខ្ជាយ​ពេលវេលា។ មិន​ថា​មាន​កំហុស​ច្រើន​ប៉ុណ្ណា​ដែល​អ្នក​បាន​រក​ឃើញ​មាន​ជាមួយ​អ្នកដទៃ​ក៏ដោយ វា​នឹង​មិន​ផ្លាស់ប្ដូរ​អ្នក​នោះ​ឡើយ។» Wayne Dyer

 

៣) «តើ​អ្នក​នឹង​ជីក​សំរាម​កាល​ពី​ម្សិលមិញ​ដើម្បី​ធ្វើ​អាហារ​ថ្ងៃនេះ​ដែរ​ទេ ? តើ​អ្នក​ជីក​សំរាម​ក្នុង​ចិត្ត​កាល​ពី​ម្សិលមិញ​ដើម្បី​បង្កើត​បទពិសោធន៍​ថ្ងៃនេះ​ដែរ​ទេ ?» Louise Hay

 

៤) «ខ្ញុំ​មិន​ជួសជុល​បញ្ហា​នោះ​ទេ។ ខ្ញុំ​ជួសជុល​ការ​គិត​របស់​ខ្ញុំ។ បន្ទាប់មក​​បញ្ហាទាំង​នោះ​វា​នឹង​​ជួសជុល​ខ្លួនវា​ដោយ​ខ្លួនឯង។» Louise Hay

 

៥) «គ្មាន​អ្វីមួយ​នៅ​ក្នុង​អតីតកាល​ដែល​មាន​អានុភាព​ខ្លាំងក្លា​ស្មើនឹង​អ្វី​ដែល​យើង​ជ្រើសរើស​ធ្វើ​ក្នុង​ខណៈ​ពេល​បច្ចុប្បន្ន​នោះ​ឡើយ។» Louise Hay

 

៦) «រាល់​ការ​គិត​ទាំងអស់​គឺជា​ហេតុ​បណ្ដាល ហើយ​រាល់​ស្ថានភាព​ទាំងអស់​គឺជា​ផល។ ផ្លាស់ប្ដូរ​ការ​គិត​របស់​អ្នក​ហើយ​អ្នក​នឹង​ផ្លាស់ប្ដូរ​ជោគវាសនា​របស់​អ្នក។» Joseph Murphy

 

៧) «ផ្លូវ​តែ​មួយ​គត់​ដែល​អ្នកដទៃ​អាច​ធ្វើឲ្យ​អ្នក​ខឹង​បាន​គឺ​តាមរយៈ​ការ​គិត​របស់​អ្នក​ខ្លួនឯង។» Joseph Murphy

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ គតិ​ចំនួន​៩ឃ្លា​ពី Dzogchen Ponlop Rinpoche ដែល​ជា​គ្រូបង្រៀន​ព្រះពុទ្ធសាសនា​ទីបេនិង​ជា​អ្នក​និពន្ធ​សៀវភៅ Emotional Rescue

X
5s