ទស្សនចំនួន ៨ឃ្លា ពីលោក Edgar Allan Poe ដែលជាអ្នកនិពន្ធអាមេរិក និងជាអ្នកបង្កើតប្រភេទរឿងប្រឌិតបែបស៊ើបអង្កេត
ថ្ងៃនេះយើងបានចងក្រងនូវទស្សនចំនួន ៨ឃ្លា ពីលោក Edgar Allan Poe ដែលជាអ្នកនិពន្ធ កវីកំណាព្យ អ្នកកែសម្រួល និងអ្នកវិភាគអក្សរសាស្ត្រមួយរូបរបស់អាមេរិក ដែលត្រូវបានគេចាត់ទុកគាត់ជាអ្នកច្នៃបង្កើតឡើងនូវប្រភេទរឿងប្រឌិតបែបស៊ើបអង្កេត:
១) «កុំជឿទាល់តែសោះនូវអ្វីដែលអ្នកបានឮ និងជឿតែពាក់កណ្ដាលបានហើយនូវអ្វីដែលអ្នកបានឃើញ។»
២) «វាគ្មានភាពស្រស់ស្អាតដ៏ប្រណិត ដោយមិនមានភាពចម្លែកមួយចំនួនរួមចំណែកបាននោះឡើយ។»
៣) «ខ្ញុំនៅក្នុងខួរក្បាលរបស់ខ្លួនឯងច្រើនពេករហូតទាល់តែខ្ញុំបានក្លាយជាវិកលចរិត។»
៤) «ខ្ញុំក្លាយជាឆ្កួតជាមួយនឹងរយៈពេលដ៏វែងនៃភាពប្រក្រតីដ៏គួរឲ្យរន្ធត់ព្រឺព្រួច។»
៥) «ព្រំដែនដែលបែងចែកជីវិតពីសេចក្ដីស្លាប់ច្រើនតែមានភាពស្រពិចស្រពិលនិងមិនច្បាស់លាស់។ តើនរណានឹងអាចនិយាយបានថា ទីណាដែលមួយបញ្ចប់ ហើយមួយទៀតចាប់ផ្ដើមនោះ ?»
៦) «មនុស្សបានហៅខ្ញុំថាឆ្កួត ប៉ុន្តែសំណួរមិនទាន់ត្រូវបានដោះស្រាយបានរួចរាល់នោះទេ ថាតើភាពឆ្កួតលីលាគឺជាប្រាជ្ញាវៃឆ្លាតដែលខ្ពស់ជាងគេបង្អស់ឬអត់។»
៧) «រាល់សាសនាទាំងអស់ គ្រាន់តែវិវត្តចេញមកពីការក្លែងបន្លំ ភាពភ័យខ្លាច សេចក្ដីលោភលន់ ការស្រមើស្រមៃ និងកំណាព្យប៉ុណ្ណោះ។»
៨) «របស់ដែលមិនអាចមើលឃើញបានគឺជាការពិតតែមួយគត់។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ទស្សនដ៏ស៊ីជម្រៅចំនួន១០ឃ្លារបស់អ្នកនិពន្ធជនជាតិលីបង់អាមេរិក Khalil Gibran