ទស្សន​ចំនួន​៨ឃ្លា ដែល​បាន​ដកស្រង់​ចេញ​ពី​អ្នក​ចិត្តសាស្ត្រ​កំពូលៗ​ទាំងនេះ ដែល​មាន​ភាព​ស៊ីជម្រៅ​មាន​តម្លៃ​នឹង​យក​ទៅ​សិក្សា​



ខាងក្រោម​នេះ​គឺជា​ទស្សន​ចំនួន​៨ឃ្លា ដែល​បាន​ដកស្រង់​ចេញ​ពី​អ្នក​ចិត្តសាស្ត្រ​កំពូលៗ​ទាំងនេះ ដែល​មាន​ភាព​ស៊ីជម្រៅ​មាន​តម្លៃ​នឹង​យក​ទៅ​សិក្សា:

 

១) «ជីវិត​មិន​ដែល​ត្រូវ​បាន​ធ្វើឲ្យ​ក្លាយ​ជា​មិន​អាច​ទ្រាំទ្រ​បាន​ដោយ​កាលៈទេសៈ​នោះ​ឡើយ មាន​តែ​ដោយសារតែ​ការ​ខ្វះ​នូវ​ខ្លឹមសារ​និង​គោលដៅ​ប៉ុណ្ណោះ។» Viktor E. Frankl

 

២) «សេរីភាព​ដ៏​ធំ​បំផុត​របស់​មនុស្ស​យើង​គឺ មិនថា​ស្ថានភាព​ខាង​ផ្លូវកាយ​របស់​យើង​នៅ​ក្នុង​ជីវិត​គឺ​បែប​ណា​ក៏ដោយ យើង​តែងតែ​មាន​សេរីភាព​ក្នុង​ការ​ជ្រើសរើស​ការ​គិត​របស់​យើង​ជានិច្ច។» Viktor E. Frankl

 

៣) «អារម្មណ៍​ដែល​មិន​ទាន់​ត្រូវ​បាន​បង្ហាញ​ចេញ​មក​នឹង​មិន​ស្លាប់​នោះ​ឡើយ។ ពួកវា​ត្រូវ​បាន​កប់​ទាំង​រស់​និង​ត្រឡប់​មក​វិញ​នៅ​ក្នុង​របៀប​ដែល​អាក្រក់​ជាងមុន។» Sigmund Freud

 

៤) «យើង​គឺជា​យើង​ឥឡូវ​នេះ​ព្រោះ​យើង​ធ្លាប់​ជា​អ្វី​ដែល​ធ្លាប់​ជា​យើង។» Sigmund Freud

 

៥) «ប្រវត្តិសាស្ត្រ​គ្រាន់តែ​ជា​មនុស្ស​ថ្មី​បង្ក​ឡើង​នូវ​កំហុស​ចាស់ៗ​ប៉ុណ្ណោះ។» Sigmund Freud

 

៦) «រឿង​គ្រប់​ប្រភេទ​ទាំងអស់​នៅ​ក្នុង​លោក​នេះ​ដើរ​តួ​ប្រៀប​ដូចជា​កញ្ចក់​យ៉ាង​ដូច្នោះ។» Jacques Lacan

 

៧) «ទស្សន​គឺជា​ដុំ​ឥដ្ឋ។ វា​អាច​ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​សម្រាប់​សាងសង់​សាលាក្ដី​នៃ​ការ​វែកញែក​ហេតុផល ឬ​ក៏​អាច​ត្រូវ​បាន​គេ​យក​ទៅ​គប់​ចោល​តាម​បង្អួច។» Gilles Deleuze

 

៨) «នៅ​ពី​ក្រោម​ហេតុផល​ទាំងអស់​គឺជា​ភាព​ច្របូកច្របល់​ផ្លូវចិត្ត​មួយ​ភ្លែត​និង​ទំនោរ​នៃ​ការ​យល់ឃើញ​ជាទូទៅ។» Gilles Deleuze

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ចំនួន​៦ឃ្លា​ពី​លោក Terence McKenna ដែល​ជា​រុក្ខវិទូ​ដែល​សិក្សា​និង​អនុវត្តការប្រើប្រាស់​រុក្ខជាតិ​តាម​បែប​ប្រពៃណីមួយរូប​(ethnobotanist)​

X
5s