សម្ដីដកស្រង់ចំនួន ៥ឃ្លា របស់លោក Douglas Harding ដែលជាអ្នកនិពន្ធនិងជាគ្រូបង្រៀនផ្នែកចិត្តវិញ្ញាណមួយរូបរបស់អង់គ្លេស
ថ្ងៃនេះយើងបានចងក្រងនូវសម្ដីដកស្រង់ចំនួន ៥ឃ្លា របស់លោក Douglas Harding ដែលជាអ្នកនិពន្ធដែលសរសេរពាក់ព័ន្ធនឹងទស្សនវិជ្ជា និងជាគ្រូបង្រៀនផ្នែកចិត្តវិញ្ញាណមួយរូបរបស់អង់គ្លេស:
១) «នៅពេលដែលយើងហ៊ានសង្ស័យនូវអ្វីដែលយើងត្រូវបានគេប្រាប់ ហើយសម្លឹងមើលក្នុងក្រសែភ្នែកថ្មីម្ដងទៀតនូវអ្វីដែលកំពុងតែកើតឡើង យើងនឹងជួបប្រទះនូវការភ្ញាក់ផ្អើលដែលគួរជាទីរីករាយនិងគួរឲ្យចាប់អារម្មណ៍និងមានប្រយោជន៍ជាច្រើន។ ផ្លូវនៃជីវិតដែលថ្មីនិងគួរជាទីរីករាយជាងមុនចាប់ផ្ដើមបើកផ្លូវមក ដោយគ្រាន់តែសង្កេតមើលអ្វីដែលអ្នកបានឃើញ។»
២) «អ្វីៗដែលមានខ្លឹមសារជ្រាលជ្រៅគឺមានភាពសាមញ្ញ។ បើវាមិនអាចសាមញ្ញបាន វាមិនអាចត្រឹមត្រូវបានឡើយ។ ប៉ុន្តែអ្វីៗដែលសាមញ្ញគឺលំបាក។»
៣) «តើវាលំបាកជាងខ្លាំងប៉ុណ្ណាទៅក្នុងការអោបក្រសោបទុកភាពរុងរឿងរបស់ខ្លួនជាជាងភាពសោកសៅរបស់ខ្លួននោះ!»
៤) «ចិត្តរបស់មនុស្សមិនមែនដូចទៅនឹងអ្វីដែលទស្សនវិទូគិតនោះទេថាជាសាលប្រជុំសម្រាប់ជជែកវែកញែកគ្នា តែគឺជាវិចិត្រសាលរូបភាពមួយ។»
៥) «លទ្ធផលនៃការដែលសង្កេតត្រឹមតែចក្រវាលគឺជាភាពរសាប់រសល់ចិត្ត។ មានតែការសង្កេតអ្នកសង្កេតនៃចក្រវាលប៉ុណ្ណោះទើបអាចបញ្ចប់ការព្រួយបារម្ភ ទុក្ខកង្វល់ឥតល្ហែ និងការព្យាយាមរិះរកមធ្យោបាយរបស់មនុស្សបាន។ នៅពេលដែលចំណាប់អារម្មណ៍របស់គាត់ត្រូវបានបង្វែរចូលមកក្នុង ដោយធម្មជាតិគាត់នឹងបន្ធូរការគ្រប់គ្រងរបស់គាត់ទៅលើពិភពលោកខាងក្រៅ។ ដោយបានដកចេញដើមទុនរបស់គាត់ហើយបង់វានៅក្នុងធនាគារកណ្ដាលរបស់គាត់ខ្លួនឯង (ជាទីកន្លែងដែលវាបង្កើនតម្លៃរហូតទៅដល់អនន្ត) គាត់មិនមានអ្វីដែលត្រូវបាត់បង់នៅទីនោះនិងមិនមានហេតុផលអ្វីដែលត្រូវទៅជ្រៀតជ្រែកនោះឡើយ។ គាត់ដឹងពីរបៀបក្នុងការបណ្ដោយឲ្យអ្វីៗទៅ និងធ្វើការនៅក្នុងពេលវេលាដែលវាពេញចិត្ត។ គាត់មិនប្រញាប់ប្រញាល់នោះឡើយ។ ស្គាល់ពីអត្តា គាត់ស្ទើរតែមិនអាចបរាជ័យក្នុងការជឿជាក់ទៅលើផលិតផលរបស់វាបាននោះឡើយ។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ គតិ៧ឃ្លារបស់គ្រូបង្រៀនចិត្តវិញ្ញាណហិណ្ឌូ លោក Sri Nisargadatta Maharaj ដែលអ្នកគួរយកទៅត្រិះរិះ