ទស្សនជីវិតចំនួន ៧ឃ្លា ដែលអាចបំភ្លឺអ្នកជាមួយនឹងគំនិតមួយចំនួនសម្រាប់ប្រឈមមុខនឹងជីវិត
ខាងក្រោមនេះគឺជាទស្សនជីវិតចំនួន ៧ឃ្លា ដែលអាចបំភ្លឺអ្នកជាមួយនឹងគំនិតមួយចំនួនសម្រាប់ប្រឈមមុខនឹងជីវិត:
១) «បើអ្នកដេញតាមសេចក្ដីសុខ អ្នកគឺជាមនុស្សធម្មតាម្នាក់។ បើសេចក្ដីសុខដេញតាមអ្នក អ្នកគឺជាមនុស្សដែលអស្ចារ្យម្នាក់។ កុំដេញតាមសេចក្ដីសុខ ចូរឲ្យវាដេញតាមអ្នកវិញ។» Peter Deunov
២) «បុគ្គលម្នាក់អាចយល់បានលុះត្រាតែគេដោះស្រាយបញ្ហាដោយខ្លួនឯងប៉ុណ្ណោះ។» Peter Deunov
៣) «ក្ដីស្រឡាញ់ខ្ពស់ជាងមតិយោបល់។ បើមនុស្សស្រឡាញ់គ្នាទៅវិញទៅមក មតិយោបល់ដែលល្អៀងគ្នាបំផុតក៏អាចសម្រុះសម្រួលគ្នាបានដែរ។ ដូច្នេះហើយមួយនៅក្នុងចំណោមភារកិច្ចដែលសំខាន់បំផុតសម្រាប់មនុស្សជាតិនៅថ្ងៃនេះនិងនៅពេលអនាគត គឺពួកយើងគួរតែរៀនរស់នៅជាមួយគ្នាហើយយល់ពីគ្នាទៅវិញទៅមក។ បើមិត្តភាពរបស់មនុស្សនេះមិនអាចសម្រេចបាន រាល់ការនិយាយគ្នាពីការអភិវឌ្ឍទាំងអស់គឺទទេនោះទេ។» Rudolf Steiner
៤) «ទទួលយកគំនិតក្មេងជាមួយនឹងការគោរព អប់រំពួកគេជាមួយនឹងក្ដីស្រឡាញ់ ហើយប្រលែងពួកគេទៅជាមួយនឹងសេរីភាព។» Rudolf Steiner
៥) «តើអស្ចារ្យយ៉ាងណាទៅដែលបាននៅស្ងប់ស្ងាត់ជាមួយនរណាម្នាក់។» Kurt Tucholsky
៦) «បុគ្គលម្នាក់គួរតែទៅឲ្យបានឆ្ងាយ ដើម្បីបានដឹងថាតើបុគ្គលម្នាក់អាចទៅបានឆ្ងាយប៉ុណ្ណា។»
៧) «នៅពីក្រោយគ្រប់ពាក្យទាំងអស់ ពិភពលោកទាំងមូលត្រូវបានលាក់ទុកដែលត្រូវតែត្រូវបានស្រមើស្រមៃ។ តាមពិតទៅ ពាក្យមួយមានបន្ទុកនៃការចងចាំដ៏ធ្ងន់មួយ ដែលមិនមែនត្រឹមតែរបស់បុគ្គលម្នាក់នោះឡើយ ប៉ុន្តែគឺរបស់មនុស្សជាតិទាំងអស់។» Heinrich Boll
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ សម្ដីដកស្រង់ចំនួន១០ឃ្លា ដែលអាចបំផុសការងឿងឆ្ងល់របស់អ្នកទៅលើជីវិតដែលអ្នកកំពុងតែរស់នៅ