ប្រយោគ​ចំនួន​ ៩ឃ្លា ដែល​អ្នក​គួរ​យក​ទៅ​ត្រិះរិះ​គិត​ពី​ជម្រៅ​និង​ខ្លឹមសារ​របស់​វា​



ខាងក្រោម​នេះ​គឺជា​ប្រយោគ​ចំនួន​ ៩ឃ្លា ដែល​អ្នក​គួរ​យក​ទៅ​ត្រិះរិះ​គិត​ពី​ជម្រៅ​និង​ខ្លឹមសារ​របស់​វា:

 

១) «កុំ​រង់ចាំ​ដើម្បី​ស្វែងរក​ដី​ដែល​មាន​លំនឹង។ ចូរ​រាំ​នៅ​ក្នុង​ភាព​ទទេ។» Surya Das

 

២) «មុន​និយាយ ចូរ​កត់សម្គាល់​ថា​អ្វី​ទៅ​ដែល​ជំរុញ​ពាក្យសម្ដី​របស់​អ្នក។» Surya Das

 

៣) «អ្នក​អាច​រៀបចំ​ផែនការ​សម្រាប់​ពេល​១០០ឆ្នាំ។ ប៉ុន្តែ​អ្នក​មិន​អាច​ដឹង​បាន​នោះ​ទេ​ថា​មាន​អ្វី​នឹង​កើតឡើង​នៅ​ពេល​ខាងមុខ។» Neem Karoli Baba

 

៤) «ជាញឹកញាប់ បុគ្គល​ម្នាក់​ច្រើនតែ​ធ្វើ​ដំណើរ​ទៅ​ដើម្បី​អ្វីមួយ ​ហើយ​រក​ឃើញ​អ្វី​មួយ​ផ្សេង​ទៀត។» Neem Karoli Baba

 

៥) «ដំណើរ​ផ្សងព្រេង​របស់​យើង​គឺជា​ការ​ដែល​ចូល​ពាក់ព័ន្ធ​នឹង​វា​កាន់តែ​ជ្រៅ​ជាងមុន តែ​ជាប់ជំពាក់​នឹង​វា​កាន់តែ​តិច​ជាងមុន។» Ram Dass

 

៦) «បើ​អ្នក​គិត​ថា​អ្នក​ត្រាស់ដឹង​ហើយ ចូរ​ទៅ​ចំណាយ​ពេល​១សប្ដាហ៍​ជាមួយ​គ្រួសារ​របស់​អ្នក។» Ram Dass

 

៧) «សេចក្ដីទុក្ខ​គ្រាន់តែ​បង្ហាញ​ថា​ទីណា​ដែល​អ្នក​ជាប់ជំពាក់។ ហេតុនេះ​ហើយ​បាន​ជា សម្រាប់​អ្នក​ណា​ដែល​នៅលើ​ផ្លូវ សេចក្ដីទុក្ខ​គឺជា​ការ​ប្រទានពរ។» Ram Dass

 

៨) «ពាក្យ​៣ម៉ាត់​​ដែល​ខ្ញុំ​ចូលចិត្ត​ភាសា​អង់គ្លេស​គឺ `ខ្ញុំ​មិន​ដឹង​ទេ (I don’t know) ព្រោះ​ថា​គ្រប់​ពេល​ដែល​ខ្ញុំ​និយាយ​ពួកវា ខ្ញុំ​បាន​រៀន​ពី​អ្វីមួយ​ថ្មី។» Timothy Leary

 

៩) «ស្ត្រី​ណា​ដែល​ព្យាយាម​ចង់​បាន​ភាព​ស្មើគ្នា​ជាមួយ​បុរស​ខ្វះ​នូវ​មហិច្ឆតា។» Timothy Leary

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ សម្ដី​ដកស្រង់​ចំនួន​៧ឃ្លា​របស់​លោក Arthur Schopenhauer ទស្សនវិទូ​ប្រចាំ​សតវត្ស​ទី​១៩​មួយ​រូប​របស់​អាល្លឺម៉ង់​

X
5s