សម្ដី​ដកស្រង់​ចំនួន​៩ឃ្លា​ពី​លោកស្រី Louise Hay ​អ្នក​និពន្ធ​សៀវភៅ​ជំរុញ​ទឹកចិត្ត​មួយរូបរបស់​អាមេរិក​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​សម្ដី​ដកស្រង់​ចំនួន​៩ឃ្លា​ពី​លោកស្រី Louise Hay ដែល​ជា​អ្នក​និពន្ធ​សៀវភៅ​ជំរុញ​ទឹកចិត្ត​ជនជាតិ​អាមេរិក និង​ជា​ស្ថាបនិក​របស់​ស្ថាប័ន​បោះពុម្ព Hay House មួយ​រូប:

 

១) «មិន​ថា​បញ្ហា​គឺជា​អ្វី​នោះ​ឡើយ បទពិសោធន៍​របស់​យើង​គ្រាន់តែ​ជា​ឥទ្ធិពល​ខាងក្រៅ​របស់​ការ​គិត​ខាងក្នុង​ប៉ុណ្ណោះ។»

 

២) «អ្នក​មាន​អានុភាព​ក្នុង​ការ​ព្យាបាល​ជីវិត​របស់​អ្នក ហើយ​អ្នក​ត្រូវតែ​ដឹង​ពី​វា!»

 

៣) «ខ្ញុំ​មិន​ជួសជុល កែ​លម្អរ​​បញ្ហា​នោះ​ឡើយ។ តែខ្ញុំ​កែ​លម្អរ​​ការ​គិត​របស់​ខ្ញុំ។ បន្ទាប់មក​បញ្ហា​នឹង​ជួសជុល​ដោយ​ខ្លួនវា។»

 

៤) «គ្មាន​អ្វីមួយ​នៅ​ក្នុង​អតីតកាល​ដែល​មាន​អានុភាព​ដូច​ទៅ​នឹង​អ្វី​ដែល​យើង​ជ្រើសរើស​ធ្វើ​ក្នុង​ខណៈ​ពេល​បច្ចុប្បន្ន​នោះ​ឡើយ។»

 

៥) «សេចក្ដី​អត់ធ្មត់​គឺជា​ការ​មាន​សន្តិភាព​ជាមួយ​នឹង​ដំណើរការ​នៃ​ជីវិត។»

 

៦) «វា​គ្មាន​ឡើយ​នូវ​អាកាសធាតុ​ដែល​ល្អ​ឬ​អាកាសធាតុ​ដែល​អាក្រក់​នោះ។ វា​គ្រាន់តែ​មាន​អាកាសធាតុ​និង​ឥរិយាបថ​របស់​អ្នក​ចំពោះ​វា​ប៉ុណ្ណោះ។»

 

៧) «ថ្ងៃ​របស់​ខ្ញុំ​ចាប់ផ្ដើម​និង​បញ្ចប់​ជាមួយ​ការ​ដឹងគុណ​និង​ភាព​រីករាយ។»

 

៨) «បើ​អ្នក​សុខចិត្ត​ព្រម​ធ្វើ​ការងារ​ផ្លូវចិត្ត ស្ទើរតែ​គ្រប់​អ្វីៗ​ទាំងអស់​គឺ​អាច​ដោះស្រាយ​បាន។»

 

៩) «ការ​គិត​ដែល​យើង​ជ្រើសរើស​គិត​គឺជា​ឧបករណ៍​ដែល​យើង​ប្រើប្រាស់​ដើម្បី​គូរ​ផ្ទាំងគំនូរ​នៃ​ជីវិត​របស់​យើង។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ចំនួន​៩ឃ្លា​របស់​Rene Descartes ទស្សនវិទូក្នុង​សតវត្ស​ទី​១៧​​របស់​បារាំង​​

X
5s