ប្រយោគចំនួន ៨ឃ្លា ដែលនាំអ្នកចូលទៅកាន់ពិភពលោករបស់សិល្បករ
ខាងក្រោមនេះគឺជាប្រយោគចំនួន ៨ឃ្លា ដែលនាំអ្នកចូលទៅកាន់ពិភពលោករបស់សិល្បករ:
១) «អ្វីដែលខ្ញុំមាននៅក្នុងបេះដូងនិងវិញ្ញាណរបស់ខ្ញុំ ត្រូវតែស្វែងរកផ្លូវមួយដើម្បីចេញ។ នោះគឺជាមូលហេតុសម្រាប់តន្ត្រី។» Ludwig van Beethoven
២) «ខ្ញុំស្រឡាញ់ដើមឈើជាងមនុស្សទៅទៀត។» Ludwig van Beethoven
៣) «តន្ត្រីមិនមែននៅក្នុងណោតភ្លេងឡើយ ប៉ុន្តែគឺនៅក្នុងភាពស្ងប់ស្ងាត់ដែលនៅចន្លោះនោះ។» Mozart
៤) «សេចក្ដីស្លាប់ នៅពេលដែលយើងយកវាមកគិតឲ្យបានដិតដល់ គឺជាគោលដៅពិតប្រាកដនៃអត្ថិភាពរបស់យើង។ ខ្ញុំបានបង្កើតនូវទំនាក់ទំនងដែលស្និទ្ធស្នាលបែបនេះក្នុងអំឡុងពេលប៉ុន្មានឆ្នាំមុនជាមួយនឹងមិត្តភ័ក្ដិដែលល្អបំផុតនិងពិតប្រាកដបំផុតរបស់មនុស្សជាតិមួយនេះ រហូតទាល់តែរូបភាពនៃសេចក្ដីស្លាប់មិនត្រឹមតែលែងធ្វើឲ្យខ្ញុំភ័យខ្លាចតទៅទៀតនោះទេ ប៉ុន្តែពិតជាធ្វើឲ្យខ្ញុំធូរស្រាលអារម្មណ៍និងផ្ដល់ភាពកក់ក្ដៅពិតមែន។» Mozart
៥) «នៅពេលដែលអ្នកលេងតន្រ្តី កុំខ្វាយខ្វល់ពីនរណាដែលស្ដាប់អ្នក។» Robert Schumann
៦) «បញ្ជូនពន្លឺទៅកាន់បេះដូងដែលងងឹតរបស់មនុស្ស នេះគឺជាកាតព្វកិច្ចរបស់សិល្បករ។» Robert Schumann
៧) «បើខ្ញុំបានស្គាល់បញ្ហាជាច្រើននៅក្នុងភាពយុវវ័យរបស់ខ្ញុំ ខ្ញុំក៏បានស្គាល់ភាពរីករាយជាច្រើនដែរ។» Clara Schumann
៨) «សុខភាពរបស់ខ្ញុំអាចនឹងប្រសើរជាងមុនបើខ្ញុំធ្វើឲ្យខ្លួនឯងខិតខំប្រឹងប្រែងតិចជាងមុន ប៉ុន្តែនៅចុងបញ្ចប់គ្រប់មនុស្សម្នាក់ៗមិនមែនសុទ្ធតែផ្ដល់ជីវិតរបស់គាត់សម្រាប់ឲ្យសំឡេងដែលកោះហៅចេញពីខាងក្នុងមកទេឬ ?» Clara Schumann
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ គតិចំនួន១០ឃ្លារបស់ទស្សនវិទូចិនបុរាណ ជ័ងជឺ នាំអ្នកឲ្យឃើញពិភពលោកខុសប្លែកពីមុន