សម្ដី​ដកស្រង់​ដ៏​មាន​ខ្លឹមសារ​ចំនួន​៧ឃ្លា​របស់​វិចិត្រករ​ជាតិ​ម៉ិកស៊ីកូ​មួយ​រូប លោកស្រី Frida Kahlo​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​សម្ដី​ដកស្រង់​ដ៏​មាន​ខ្លឹមសារ​ចំនួន​៧ឃ្លា​របស់​វិចិត្រករ​ជាតិ​ម៉ិកស៊ីកូ​មួយ​រូប លោកស្រី Frida Kahlo:

 

១) «ខ្ញុំ​គិត​ថា​បន្តិច​ម្ដងៗ​ខ្ញុំ​នឹង​អាច​ដោះស្រាយ​បញ្ហា​របស់​ខ្ញុំ​និង​អាច​បន្ត​រស់នៅ​បាន។»

 

២) «ខ្ញុំ​ផឹក​ព្រោះ​ខ្ញុំ​ចង់​ធ្វើឲ្យ​ទុក្ខសោក​របស់​ខ្ញុំ​លិចលង់ ប៉ុន្តែ​ឥឡូវ​នេះ​របស់​ដែល​គួរតែ​ស្លាប់​នេះ​បាន​រៀន​ចេះ​ហែល​ទឹក​ទៅ​ហើយ។»

 

៣) «នៅ​ទៅ​បំផុត​ យើង​អាច​អត់ធន់​បាន​ខ្លាំង​ហួស​ពី​អ្វី​ដែល​យើង​បាន​គិត​ថា​យើង​អាចធ្វើ​បាន​​ទៅ​ទៀត។»

 

៤) «ខ្ញុំ​ធ្លាប់​គិត​ថា​ខ្ញុំ​គឺជា​មនុស្ស​ដែល​ចម្លែក​បំផុត​នៅ​ក្នុង​លោក​នេះ ប៉ុន្តែ​បន្ទាប់មក​ខ្ញុំ​ក៏​គិត​ថា​មាន​មនុស្ស​ជាច្រើន​នៅ​លើ​ពិភពលោក វា​ប្រាកដ​ជា​មាន​នរណា​ម្នាក់​ដែល​ដូច​ខ្ញុំ​ដែល​មាន​អារម្មណ៍​ថា​ចម្លែក​និង​មិន​ល្អឥតខ្ចោះ​ទៅ​តាម​របៀប​មួយ​ដូចជា​ខ្ញុំ​ដែរ។ ខ្ញុំ​នឹង​ស្រមើស្រមៃ​ពី​នាង ហើយ​ស្រមៃ​ថា​នាង​ប្រាកដ​ជា​នៅ​ទីនោះ​គិត​ពី​ខ្ញុំ​ដូចគ្នា​ដែរ។»

 

៥) «គ្មាន​អ្វី​ដែល​មាន​តម្លៃ​ជាង​សំណើច​ទៀត​ឡើយ។ វា​គឺជា​កម្លាំង​ក្នុង​ការ​សើច​និង​បោះចោល​ខ្លួនឯង ធ្វើឲ្យ​ខ្លួនឯង​ទៅ​ជា​ស្រាល។»

 

៦) «សោកនាដកម្ម​គឺជា​រឿង​ដែល​គួរឲ្យ​អស់​សំណើច​បំផុត។»

 

៧) «វា​គឺជា​រឿង​ដែល​គួរឲ្យ​តក់ស្លុត​ក្នុង​ការ​ដែល​បាន​ឃើញ​អ្នក​មាន​ជប់លៀង​ទាំង​ថ្ងៃ​និង​យប់ ខណៈ​ពេល​ដែល​មនុស្ស​រាប់​ពាន់​និង​រាប់​ពាន់​នាក់​កំពុងតែ​ស្លាប់​ដោយសារ​ការ​ស្រេក​ឃ្លាន។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ចំនួន ​១០ឃ្លា​របស់ Stephen King ដែល​ជា​អ្នក​និពន្ធ​រឿងប្រឌិតនិងរឿងបែបរន្ធត់មួយ​រូប​របស់​អាមេរិក​​

X
5s