សម្ដី​ដកស្រង់​ចំនួន​៧ឃ្លា​របស់​លោកស្រី Sharon Salzberg ដែលជាអ្នក​និពន្ធនិង​ជា​គ្រូ​បង្រៀន​ការ​ប្រតិបត្តិ​សមាធិ​បែប​ព្រះពុទ្ធសាសនា​មួយ​រូប​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​សម្ដី​ដកស្រង់​ចំនួន​៧ឃ្លា​របស់​លោកស្រី Sharon Salzberg ដែល​ជា​អ្នក​និពន្ធ​សៀវភៅ​ដែល​ស្ថិត​ក្នុង​ចំណោម​សៀវភៅ​ដែល​លក់​ដាច់​ជាងគេ​បំផុត​របស់ New York Times និង​ជា​គ្រូ​បង្រៀន​ការ​ប្រតិបត្តិ​សមាធិ​បែប​ព្រះពុទ្ធសាសនា​មួយ​រូប:

 

១) «យើង​ចំណាយ​ពេល​ជីវិត​របស់​យើង​ដើម្បី​ស្វែងរក​អ្វី​ដែល​យើង​គិត​ថា​យើង​មិន​មាន អ្វី​ដែល​នឹង​ធ្វើឲ្យ​យើង​រីករាយ។ ប៉ុន្តែ​សោ​សម្រាប់​ចាក់​ទៅ​រក​សេចក្ដីសុខ​ដែល​ជ្រៅ​បំផុត​ស្ថិត​នៅ​លើ​ការ​ផ្លាស់ប្ដូរ​ចក្ខុ​របស់​យើង​ទៅលើ​ទីណា​ដែល​ត្រូវ​ស្វែងរក​វា។»

 

២) «អ្វី​ដែល​កើតឡើង​មក​មិន​សំខាន់​ដូច​ទៅ​នឹង​របៀប​ដែល​អ្នក​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ទៅ​នឹង​អ្វី​ដែល​កើតឡើង​មក​នោះ​ឡើយ។»

 

៣) «ស្វែងរក​ចន្លោះ​រវាង​ព្រឹត្តិការណ៍​ដែល​អុចអាល​ឡើង​និង​ការ​ប្រតិកម្ម​ឆ្លើយតប​តាម​ទម្លាប់​តាម​ធម្មតា​របស់​យើង ហើយ​ប្រើប្រាស់​ការ​ផ្អាក​មួយ​ភ្លែត​សិន​នោះ​ដើម្បី​ប្រមូល​ផ្ដុំ​ខ្លួនឯង​និង​បង្វែរ​ការ​ឆ្លើយតប​របស់​យើង។»

 

៤) «សូម្បីតែ​ស្ថិត​នៅ​ក្នុង​កណ្ដាល​ការ​វិនាស​ហិនហោច​ក៏ដោយ អ្វី​ម្យ៉ាង​នៅ​ខាងក្នុង​យើង​តែងតែ​ចង្អុល​ផ្លូវ​ទៅ​កាន់​សេរីភាព​ជានិច្ច។»

 

៥) «ការ​បែក​អារម្មណ៍​​ខ្ជះខ្ជាយ​ថាមពល​របស់​យើង ការ​ផ្ចង់​សតិ​ស្ដារ​វា​ឡើង​វិញ។»

 

៦) «នៅ​ពេល​អ្នក​បើក​ចំហ​ទូលាយ ពិភពលោក​គឺជា​ទីកន្លែង​ដ៏​ល្អ​មួយ។»

 

៧) «យើង​ប្រើប្រាស់​ការ​សមាធិ​ដើម្បី​សង្កេត​មើល​ពី​របៀប​ដែល​យើង​ជាប់ជំពាក់​ទៅ​នឹង​បទពិសោធន៍​ដែល​គួរ​ជាទី​រីករាយ​ហើយ​ច្រាន​ចោល​បទពិសោធន៍​ដែល​មិន​គួរ​ជាទី​រីករាយ។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ គតិ​ចំនួន​១០ឃ្លា ដែល​អ្នក​គួរ​សញ្ជឹងគិត​និង​ចោទសួរ​ខ្លួនឯង​

X
5s