ប្រយោគ​ចំនួន ​៧ឃ្លា ដែល​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​ចិត្ត​វិញ្ញាណ​របស់​អ្នក​



ខាងក្រោម​នេះ​គឺជា​ប្រយោគ​ចំនួន​៧ឃ្លា ដែល​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​ចិត្ត​វិញ្ញាណ​របស់​អ្នក:

 

១) «បញ្ញា​មក​រក​យើង​នៅ​ពេល​ដែល​វា​លែង​អាច​ធ្វើឲ្យ​ស្ថានភាព​ប្រសើរ​ឡើង​វិញ​បាន។» Gabriel Garcia Marquez

 

២) «ជីវិត​គឺជា​អ្វីមួយ​ដែល​ល្អ​បំផុត​ដែល​ធ្លាប់​ត្រូវ​បាន​បង្កើត​កន្លង​មក។» Gabriel Garcia Marquez

 

៣) «ខ្ញុំ​គិត​ថា​យើង​ទាំងអស់​គ្នា​សុទ្ធតែ​មាន​សេចក្ដី​ឆ្កួត​ដ៏​ស្រស់​ស្អាត​មួយ​នោះ​បន្តិចបន្តួច​ដែល​ធ្វើឲ្យ​យើង​បន្ត​ដើរ​ទៅ​មុខ ខណៈ​ពេល​ដែល​គ្រប់យ៉ាង​នៅ​ជុំវិញ​យើង​គឺ​ពិតជា​ប្រក្រតី​ខ្លាំង​ពេក​ហើយ។» Julio Cortazar

 

៤) «មាន​តែ​តាមរយៈ​ការ​រស់នៅ​យ៉ាង​ឆ្កួត​ប៉ុណ្ណោះ​ទើប​អាច​ទៅ​រួច​ក្នុង​ការ​បំបែក​ខ្លួន​ចេញ​ពី​ភាព​ឆ្កួត​ដែល​ឥត​មាន​ដែន​កំណត់​នេះ​បាន។» Julio Cortazar

 

៥) «មាន​ពេល​ខ្លះ​ខ្ញុំ​ប្រាថ្នា​ចង់​បាន​នរណា​ម្នាក់​ដែល​ដូច​ខ្ញុំ​ដែរ គឺ​មិន​បាន​សម្រប​យ៉ាង​ល្អឥតខ្ចោះ​ជាមួយ​នឹង​អាយុ​របស់​គាត់ ហើយ​មនុស្ស​បែបនេះ​ពិតជា​ពិបាក​ស្វែងរក​ណាស់ ប៉ុន្តែ​មិនយូរប៉ុន្មាន​ខ្ញុំ​ក៏​រក​ឃើញ​ឆ្មា ដែល​ខ្ញុំ​អាច​ស្រមៃ​ពី​ស្ថានភាព​មួយ​ដែល​ដូច​ខ្ញុំ​ដែរ និង​សៀវភៅ ដែល​ខ្ញុំ​ច្រើនតែ​រក​ឃើញ​វា​ជា​ញឹកញាប់។» Julio Cortazar

 

៦) «សប្បុរសធម៌​គឺជា​ភាព​អាត្មានិយម​​ដែល​ស្រប​ច្បាប់​តែមួយគត់។» Mario Benedetti

 

៧) «ភាព​ល្អឥតខ្ចោះ​គឺជា​ការ​ប្រមូលផ្ដុំ​​ដែល​ត្រូវ​បាន​ដុសខាត់​យ៉ាង​ស្អាត​មួយ​នៃ​កំហុស​ឆ្គង។» Mario Benedetti

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ សម្ដី​ដកស្រង់​ចំនួន ​១០ឃ្លា​របស់​អ្នក​និពន្ធ​សៀវភៅប្រវត្តិសាស្ត្របែបប្រឌិត​ The Scarlet Letter លោក Nathaniel Hawthorne​

X
5s